Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយ ប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំ ព្រះ‌អម្ចាស់​អើយ ចាប់​ពី​ថ្ងៃ​ដល់​យប់ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ខ្ញុំ​បាន​ធ្វើឲ្យ​ខ្លួនខ្ញុំ​ស្ងប់​រហូតដល់​ព្រឹក​។ ព្រះអង្គ​បំបាក់​គ្រប់ទាំង​ឆ្អឹង​ខ្ញុំ​ដូចជា​សិង្ហ​; ព្រះអង្គ​ផ្ដាច់ជីវិត​ខ្ញុំ​ក្នុងមួយថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ព្រះ‌អង្គ​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ព្រះ‌អង្គ​ផ្តាច់​ជីវិត​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ទ្រង់​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​ផ្តាច់​ជីវិត​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយ ប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំ អុលឡោះ​អើយ​ចាប់​ពី​ថ្ងៃ​ដល់​យប់ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។

សូមមើលជំពូក ចម្លង




អេសាយ 38:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្យាការី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ កាល​ណា​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សិង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ ជួប​សត្វ​សិង្ហ ហើយ​សិង្ហ​ក៏​សម្លាប់​គាត់។


អាយុ​ជីវិត​របស់​ខ្ញុំ​បោះ‌ពួយ​ទៅ​មុខ លឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ​ទៅ​ទៀត! ពេល​ណា​អស់​អំបោះ ត្រល់​នោះ​ក៏​ឈប់។


ដ្បិត​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយ ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក


សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូលបង្គំ​ទៀត​ឡើយ! ដ្បិត​ទូលបង្គំ​ស្ទើរ​តែ​ស្លាប់ ដោយ​ព្រះអង្គ​វាយ​ទូលបង្គំ។


អស់​អ្នក​ដែល​បំភ្លេច​យើង​អើយ ចូរ​រិះគិត​ឲ្យ​យល់​សេចក្ដី​នេះ​ទៅ ក្រែង​លោ​យើង​បំផ្លាញ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​អាច​រំដោះ អ្នក​រាល់​គ្នា​បាន​ឡើយ។


សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​អត់‌ទោស​ទូលបង្គំ​ហើយ នោះ​ទូលបង្គំ​មាន​អំណរ​សប្បាយ ហើយ​ចិត្ត​សោក​សង្រេង​របស់​ទូលបង្គំ នឹង​បាន​រីក‌រាយ​ឡើង​វិញ។


ក្រែង​លោ​គេ​ហែក​ទូលបង្គំ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។


ព្រះអង្គ​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោក គឺ​ជីវិត​របស់​គេ​ប្រៀប​បាន នឹង​ការ​លង់‌លក់​មួយ​ស្របក់​ប៉ុណ្ណោះ។ ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ


ព្រះអង្គ​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែក ព្រះអង្គ​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។


បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។


យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម