Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 90:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រះអង្គ​បាន​បោស​ពួកគេ​ចេញដូចទឹកជំនន់ នោះ​ពួកគេ​ក៏​ដេកលក់​; នៅ​ពេលព្រឹក ពួកគេ​លាស់ឡើង​ដូចជា​ស្មៅ​——

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌អង្គ​កៀរ​យក​គេ​ទៅ ដូច​ជា​ទឹក​ជន់ ដូច​ជា​ដេក​លក់​មួយ​ស្របក់​ប៉ុណ្ណោះ គេ​ដូច​ជា​ស្មៅ​ដែល​លាស់​ឡើង​នៅ​ពេល​ព្រឹក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះអង្គ​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោក គឺ​ជីវិត​របស់​គេ​ប្រៀប​បាន នឹង​ការ​លង់‌លក់​មួយ​ស្របក់​ប៉ុណ្ណោះ។ ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​កៀរ​យក​គេ​ទៅ ដូច​ជា​ទឹក​ជន់ ដូច​ជា​ដេក​លក់​មួយ​ស្របក់​ប៉ុណ្ណោះ នៅ​ពេល​ព្រឹក​គេ​ធៀប​ដូច​ជា​ស្មៅ​ដែល​លាស់​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ទ្រង់​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោក គឺ​ជីវិត​របស់​គេ​ប្រៀប​បាន នឹង​ការ​លង់‌លក់​មួយ​ស្របក់​ប៉ុណ្ណោះ។ ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 90:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ដូចជា​ពេលដែល​គេ​ភ្ញាក់ឡើង​ពី​យល់សប្តិ​យ៉ាងណា នៅពេល​តើនឡើង ព្រះអង្គ​នឹង​មើលងាយ​រូប​ពួកគេ​យ៉ាងនោះដែរ​!


លំនៅ​របស់ខ្ញុំ​ត្រូវបាន​រើចេញ ហើយ​ត្រូវបាន​យកចេញ​ពី​ខ្ញុំ ដូចជា​រោង​របស់​អ្នកគង្វាល​; ខ្ញុំ​បាន​មូរ​ជីវិត​របស់ខ្ញុំ​ទុក ដូចជា​អ្នក​ត្បាញ​។ ព្រះអង្គ​កាត់​ខ្ញុំ​ចេញ​ពី​កីតម្បាញ​; ព្រះអង្គ​ផ្ដាច់ជីវិត​ខ្ញុំ​ក្នុងមួយថ្ងៃ​។


ខ្ញុំ​បាន​ធ្វើឲ្យ​ខ្លួនខ្ញុំ​ស្ងប់​រហូតដល់​ព្រឹក​។ ព្រះអង្គ​បំបាក់​គ្រប់ទាំង​ឆ្អឹង​ខ្ញុំ​ដូចជា​សិង្ហ​; ព្រះអង្គ​ផ្ដាច់ជីវិត​ខ្ញុំ​ក្នុងមួយថ្ងៃ​។


មាន​សំឡេង​មួយ​និយាយថា​៖ “ចូរ​ស្រែកប្រកាស​ចុះ​!” ខ្ញុំ​ក៏​សួរថា​៖ “តើ​ខ្ញុំ​ត្រូវ​ស្រែកប្រកាស​ថា​ដូចម្ដេច​?”។ “មនុស្ស​ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​អស់ទាំង​លម្អ​របស់ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​នៅ​ទីវាល​ដែរ​។


ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ ដោយព្រោះ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា​បក់​មកលើ​វា​; ប្រាកដមែន បណ្ដាជន​ជា​ស្មៅ​។


ដ្បិត “មនុស្ស ​ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​គ្រប់ទាំង​សិរីរុងរឿង​របស់​ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​ស្មៅ​ដែរ​; ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម