ព្រះយេហូវ៉ាទ្រង់បើកភ្នែករបស់មនុស្សខ្វាក់ភ្នែក ព្រះយេហូវ៉ាទ្រង់លើកអ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ាទ្រង់ស្រឡាញ់មនុស្សសុចរិត
អេសាយ 35:5 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ភ្នែករបស់មនុស្សខ្វាក់នឹងត្រូវបានបើក ត្រចៀករបស់មនុស្សថ្លង់ក៏នឹងត្រូវបានបើកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្ដាប់ឮ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន អាល់គីតាប ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្ដាប់ឮ |
ព្រះយេហូវ៉ាទ្រង់បើកភ្នែករបស់មនុស្សខ្វាក់ភ្នែក ព្រះយេហូវ៉ាទ្រង់លើកអ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ាទ្រង់ស្រឡាញ់មនុស្សសុចរិត
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮពាក្យដែលនៅក្នុងក្រាំង ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងភាពងងឹត និងពីក្នុងសេចក្ដីងងឹត។
យើងនឹងនាំមនុស្សខ្វាក់ភ្នែកតាមផ្លូវមួយដែលពួកគេមិនស្គាល់ យើងនឹងដឹកនាំពួកគេតាមគន្លងដែលពួកគេមិនស្គាល់។ យើងនឹងធ្វើឲ្យសេចក្ដីងងឹតទៅជាពន្លឺនៅចំពោះពួកគេ ហើយធ្វើឲ្យទីរដិបរដុបទៅជារាបស្មើវិញ។ គឺការទាំងនេះហើយ ដែលយើងនឹងធ្វើ យើងនឹងមិនបោះបង់ចោលពួកគេឡើយ។
“មនុស្សថ្លង់អើយ ចូរស្ដាប់ចុះ! មនុស្សខ្វាក់ភ្នែកអើយ ចូរប្រឹងមើល ដើម្បីឲ្យបានឃើញចុះ!
មែនហើយ អ្នកមិនដែលឮទេ មែនហើយ អ្នកមិនដែលដឹងផង មែនហើយ តាំងពីដើមត្រចៀករបស់អ្នកមិនទាន់បានបើកនៅឡើយ។ ដ្បិតយើងបានដឹងថាអ្នកនឹងក្បត់ទាំងស្រុង ក៏ដឹងថាអ្នកត្រូវបានហៅថាមនុស្សបំពានតាំងពីផ្ទៃម្ដាយ។
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានប្រទានដល់ខ្ញុំនូវអណ្ដាតរបស់អ្នកដែលទទួលការបង្រៀន ដើម្បីឲ្យខ្ញុំចេះជួយមនុស្សល្វើយ ដោយពាក្យសម្ដី។ ព្រះអង្គដាស់ខ្ញុំឡើង ពីមួយព្រឹកទៅមួយព្រឹក គឺព្រះអង្គដាស់ត្រចៀករបស់ខ្ញុំ ដើម្បីឲ្យស្ដាប់ ដូចជាអ្នកដែលទទួលការបង្រៀន។
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានបើកត្រចៀករបស់ខ្ញុំ ហើយខ្ញុំមិនបានបះបោរឡើយ ក៏មិនបានបកក្រោយដែរ។
ពេលនោះ មានបុរសអារក្សចូលម្នាក់ដែលខ្វាក់ភ្នែកផងគផង ត្រូវគេនាំមកឯព្រះយេស៊ូវ។ ព្រះអង្គទ្រង់ប្រោសគាត់ឲ្យជា មនុស្សគនោះក៏និយាយបាន ហើយមើលឃើញផង។
មានមនុស្សខ្វាក់ភ្នែក និងមនុស្សខ្វិននាំគ្នាចូលមកជិតព្រះយេស៊ូវនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។
“ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីប្រកាសសេរីភាព ដល់ពួកឈ្លើយសឹក និងការមើលឃើញឡើងវិញដល់មនុស្សខ្វាក់ភ្នែក ដើម្បីរំដោះមនុស្សដែលត្រូវសង្កត់សង្កិនឲ្យមានសេរីភាព
ប៉ុន្តែអ្នកខ្លះក្នុងពួកគេនិយាយថា៖ “តើអ្នកនេះដែលបើកភ្នែករបស់មនុស្សខ្វាក់ភ្នែក មិនអាចធ្វើឲ្យឡាសារមិនស្លាប់បានដែរឬ?”។
ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីកាត់ទោស គឺឲ្យអ្នកដែលមើលមិនឃើញបានមើលឃើញ ហើយឲ្យអ្នកដែលមើលឃើញត្រឡប់ជាខ្វាក់ភ្នែកវិញ”។
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។