Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 35:6 - ព្រះគម្ពីរខ្មែរសាកល

6 ពេលនោះ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ច្រៀងដោយអំណរ​។ ដ្បិត​នឹង​មាន​ទឹក​ផុសចេញ​នៅ​ទីរហោស្ថាន នឹង​មាន​ជ្រោះទឹក​នៅ​វាលខ្សាច់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីក‌រាយ ដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរ នៅ​វាល​ហួត‌ហែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្តាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីក‌រាយ ដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរ នៅ​វាល​ហួត‌ហែង។

សូមមើលជំពូក ចម្លង




អេសាយ 35:6
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​ទៅជា​ស្រះ​ទឹក ហើយ​ធ្វើឲ្យ​ដី​ហួតហែង​ទៅជា​ប្រភពទឹក​។


មាន​ទន្លេ​មួយ ដែល​ដៃទន្លេ​របស់វា​ធ្វើឲ្យ​ទីក្រុង​របស់​ព្រះ​អរសប្បាយ​; ទីក្រុងនោះជា​ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។


ព្រះអម្ចាស់​អើយ សូម​បើក​បបូរមាត់​របស់ទូលបង្គំ​ផង នោះ​មាត់​របស់ទូលបង្គំ​នឹង​ប្រកាស​ពាក្យសរសើរតម្កើង​ព្រះអង្គ​។


នៅ​ថ្ងៃ​មហា​ពិឃាត នៅពេល​ប៉ម​នានា​រលំ នឹង​មាន​ជ្រោះ​ហូរ​ដោយ​ទឹក​នៅលើ​គ្រប់ទាំង​ភ្នំ​ខ្ពស់ និង​គ្រប់ទាំង​ទីទួល​ខ្ពស់​។


ម្នាក់ៗ​នឹង​បាន​ដូចជា​ទីលាក់ខ្លួន​ពី​ខ្យល់ និង​ទីលាក់កំបាំង​ពី​ព្យុះ ដូចជា​ផ្លូវទឹក​នៅ​កន្លែងហួតហែង និង​ដូចជា​ម្លប់​ថ្មដា​ដ៏ធំ​នៅ​ទឹកដី​រីងស្ងួត​។


ចិត្ត​របស់​អ្នកដែល​តក់ក្រហល់​នឹង​មានការយល់ច្បាស់ ហើយ​មានចំណេះដឹង អណ្ដាត​របស់​អ្នកដែល​ត្រដិត​នឹង​និយាយ​លឿន ហើយ​ច្បាស់​វិញ​។


ខ្សែ​របស់អ្នក​បាន​ធូរ មិនអាច​រឹត​ជើង​ដងក្ដោង​បានទេ ពួកគេ​លា​ក្ដោង​មិនបានឡើយ​។ ដូច្នេះ គេ​បាន​ចែក​រំពា​នៃ​ជ័យភណ្ឌ​យ៉ាងច្រើន ពួកមនុស្ស​ខ្វិន​ក៏​ប្លន់យក​របឹប​ដែរ​។


ទីរហោស្ថាន និង​ទីហួតហែង​នឹង​រីករាយ វាលខ្សាច់​នឹង​ត្រេកអរ ហើយ​ចេញផ្កា​ដូចជា​ផ្កាកំភ្លឹង


ចូរឲ្យ​ទីរហោស្ថាន និង​ទីក្រុង​ទាំងឡាយ​ក្នុង​នោះ គឺ​ភូមិ​នានា​ដែល​ជនជាតិកេដារ​រស់នៅ បន្លឺសំឡេងឡើង​! ចូរឲ្យ​អ្នកដែល​រស់នៅ​សិឡា​ច្រៀងដោយអំណរ ចូរឲ្យ​ពួកគេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ​!


ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅលើ​អ្នកដែល​ស្រេក ព្រមទាំង​ស្ទឹង​ទៅលើ​ដីហួតហែង​ផង​; យើង​នឹង​ចាក់​វិញ្ញាណ​របស់យើង​ទៅលើ​ពូជពង្ស​របស់អ្នក ព្រមទាំង​ពរ​របស់យើង​ទៅលើ​កូនចៅ​របស់អ្នក​ដែរ​។


នៅពេល​ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ដើរ​កាត់​ទីរហោស្ថាន ពួកគេ​មិន​បាន​ស្រេកទឹក​ឡើយ ព្រះអង្គ​បាន​បង្ហូរ​ទឹក​ចេញពី​ថ្មដា​សម្រាប់​ពួកគេ គឺ​ព្រះអង្គ​បាន​បំបែក​ថ្មដា ហើយ​ទឹក​ក៏​ហូរចេញមក​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​កម្សាន្តចិត្ត​ស៊ីយ៉ូន ព្រះអង្គ​ទ្រង់​កម្សាន្តចិត្ត​អស់ទាំង​ទីបាក់បែក​របស់នាង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​របស់នាង​បាន​ដូចជា​អេដែន ក៏​ធ្វើឲ្យ​វាលខ្សាច់​របស់នាង​បាន​ដូចជា​សួនច្បារ​របស់​ព្រះយេហូវ៉ា​ដែរ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​ត្រូវបាន​រកឃើញ​នៅក្នុង​នាង ព្រមទាំង​ការអរព្រះគុណ និង​សូរ​ទំនុកភ្លេង​ផង​។


នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹករស់​ហូរចេញ​ពី​យេរូសាឡិម ពាក់កណ្ដាល​នៃ​ទឹកនោះ​នឹងហូរ​ទៅ​សមុទ្រ​នៅ​ទិសខាងកើត ហើយ​ពាក់កណ្ដាល​ទៀត​នឹងហូរ​ទៅ​សមុទ្រ​នៅ​ទិសខាងលិច វា​នឹង​បាន​ដូច្នោះ​ទាំង​ក្នុង​រដូវក្ដៅ និង​ក្នុង​រដូវរងា​។


រីឯ​ចំពោះ​អ្នករាល់គ្នា​ដែល​កោតខ្លាច​នាម​របស់យើង​វិញ ព្រះអាទិត្យ​នៃ​សេចក្ដីសុចរិត​នឹង​រះឡើង​ដោយមាន​ការប្រោសឲ្យជា​ក្នុង​ស្លាប​របស់វា នោះ​អ្នករាល់គ្នា​នឹង​ចេញទៅ ហើយ​លោតកញ្ឆេង​ដូចជា​កូនគោ​នៅ​ក្រោល”។


គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


ពេលនោះ មាន​បុរស​អារក្សចូល​ម្នាក់​ដែល​ខ្វាក់ភ្នែក​ផង​គ​ផង ត្រូវគេ​នាំមក​ឯ​ព្រះយេស៊ូវ​។ ព្រះអង្គ​ទ្រង់​ប្រោស​គាត់​ឲ្យជា មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មើលឃើញ​ផង​។


មាន​មនុស្ស​ខ្វាក់ភ្នែក និង​មនុស្ស​ខ្វិន​នាំគ្នា​ចូលមកជិត​ព្រះយេស៊ូវ​នៅក្នុង​ព្រះវិហារ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


រំពេចនោះ មាត់​របស់​លោក​ត្រូវបាន​បើក ហើយ​អណ្ដាត​ក៏​រលាស់​បាន រួច​លោក​ចាប់ផ្ដើម​ពោល​សរសើរតម្កើង​ព្រះ​។


មានកាលមួយ ព្រះយេស៊ូវ​កំពុង​ដេញ​អារក្ស​មួយ​ដែលធ្វើឲ្យមនុស្ស​គ​។ នៅពេល​អារក្ស​ចេញទៅ​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​ហ្វូងមនុស្ស​ក៏​ភ្ញាក់ផ្អើល​។


មាន​បុរស​ម្នាក់​ខ្វិន​ពី​កំណើត​ត្រូវបាន​សែង​មក​។ គេ​តែងតែ​ដាក់​បុរសនោះ​ជា​រៀងរាល់ថ្ងៃ នៅ​មាត់ទ្វារ​ព្រះវិហារ ដែល​គេ​ហៅថា “ទ្វារ​សោភ័ណ” ដើម្បីឲ្យ​សុំទាន​ពី​អ្នក​ដែល​ចូលទៅ​ក្នុង​ព្រះវិហារ​។


ដ្បិត​មាន​មនុស្ស​ជាច្រើន​ដែល​មាន​វិញ្ញាណអសោច​ចូល វិញ្ញាណទាំងនោះ​ក៏​ចេញមក​ទាំង​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង ព្រមទាំង​មាន​មនុស្ស​ជាច្រើន​ដែល​ស្លាប់មួយចំហៀងខ្លួន និង​ខ្វិន​ត្រូវបាន​ប្រោសឲ្យជា​ដែរ​។


ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។


បន្ទាប់មក ទូតសួគ៌នោះ​បាន​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​នៃ​ទឹក​ជីវិត​ដ៏ភ្លឺចិញ្ចាច​ដូច​កែវចរណៃ ហូរចេញមក​ពី​បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម


ព្រះវិញ្ញាណ និង​កូនក្រមុំ​ពោលថា​៖ “សូម​យាង​មក​!” អ្នក​ដែល​ឮ ក៏​ចូរ​និយាយថា​៖ “សូម​យាង​មក​!”។ អ្នក​ដែល​ស្រេក ចូរឲ្យ​អ្នកនោះ​ចូលមក​; អ្នក​ដែល​ចង់បាន ចូរឲ្យ​អ្នកនោះ​ទទួល​ទឹក​នៃ​ជីវិត​ដោយ​ឥតបង់ថ្លៃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម