អេសាយ 3:24 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានក្លិនស្អុយជំនួសក្លិនក្រអូប ខ្សែពួរជំនួសខ្សែក្រវាត់ ភាពតម្ពែកជំនួសសក់តែងស្អាត សំពត់ធ្មៃជំនួសសម្លៀកបំពាក់ដ៏ល្អប្រណិត ស្នាមដៅជំនួសសម្រស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចងជំនួសខ្សែក្រវាត់ ក្បាលតម្ពែកជំនួសសក់សំអាង សំពត់ធ្មៃជំនួសសំពត់ល្បើក ស្នាមអាម៉ាស់ជំនួសរូបសម្ផស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ក្លិនអសោចនឹងជំនួសក្លិនទឹកអប់ ច្រវាក់នឹងជំនួសខ្សែក្រវាត់ ក្បាលត្រងោលនឹងជំនួសសក់ក្រងយ៉ាងស្អាត សម្លៀកបំពាក់កណ្ដាច់កណ្ដាចនឹងជំនួស សម្លៀកបំពាក់ដ៏ល្អប្រណីត សញ្ញាដែលគេដៅជាទាសករ នឹងជំនួសសម្ផស្សដ៏ស្អាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចង ជំនួសខ្សែក្រវាត់ ក្បាលទំពែក ជំនួសសក់សំអាង សំពត់ធ្មៃ ជំនួសសំពត់ល្បើក ស្នាមត្រា ជំនួសលំអខ្លួន អាល់គីតាប ពេលនោះ ក្លិនអសោចនឹងជំនួសក្លិនទឹកអប់ ច្រវាក់នឹងជំនួសខ្សែក្រវាត់ ក្បាលត្រងោលនឹងជំនួសសក់ក្រងយ៉ាងស្អាត សម្លៀកបំពាក់កណ្ដាច់កណ្ដាចនឹងជំនួស សម្លៀកបំពាក់ដ៏ល្អប្រណីត សញ្ញាដែលគេដៅជាទាសករ នឹងជំនួសសម្ផស្សដ៏ស្អាត។ |
ម៉ូអាប់បានឡើងទៅវិហារ ឌីបូនបានឡើងទៅទីខ្ពស់ដើម្បីយំសោក ម៉ូអាប់ទ្រហោយំចំពោះនេបូរ និងមេឌីបា; ក្បាលពួកគេគ្រប់គ្នាទៅជាត្រងោល អស់ទាំងពុកចង្កាត្រូវបានកោរ។
នៅតាមផ្លូវ គេក្រវាត់ក្រណាត់ធ្មៃ; នៅលើដំបូលផ្ទះ និងនៅកន្លែងសាធារណៈ គ្រប់គ្នាទ្រហោយំ ហើយលុតចុះយំសោកផង។
នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ បានហៅអ្នករាល់គ្នាមក ឲ្យយំសោក ឲ្យទួញសោក ឲ្យកោរសក់ និងឲ្យក្រវាត់ក្រណាត់ធ្មៃ។
ជាពេលដែលព្រះអម្ចាស់របស់ខ្ញុំបានលាងសម្អាតភាពស្មោកគ្រោករបស់កូនស្រីស៊ីយ៉ូន ហើយជម្រះថ្លុកឈាមរបស់យេរូសាឡិមពីកណ្ដាលទីក្រុង ដោយវិញ្ញាណនៃការជំនុំជម្រះ និងវិញ្ញាណដែលឆេះសន្ធោសន្ធៅ។
អ្នកបានទៅគាល់ព្រះម៉ូឡុកជាមួយប្រេង ហើយបានបង្កើនទឹកអប់របស់អ្នក ក៏បានចាត់ទូតរបស់អ្នកឲ្យទៅទីឆ្ងាយ គឺឲ្យគេចុះទៅរហូតដល់ស្ថានមនុស្សស្លាប់។
កុំឲ្យអ្នករាល់គ្នាតុបតែងខ្លួនបែបខាងក្រៅ ដោយការក្រងសក់ ដោយការពាក់មាស ឬដោយការស្លៀកសម្លៀកបំពាក់ផ្សេងៗឡើយ
យើងនឹងឲ្យអំណាចដល់សាក្សីពីរនាក់របស់យើង ហើយពួកគេនឹងថ្លែងព្រះបន្ទូលអស់មួយពាន់ពីររយហុកសិបថ្ងៃ ដោយពាក់ក្រណាត់ធ្មៃ”។
មនុស្សត្រូវបានកម្លោចដោយកម្ដៅយ៉ាងខ្លាំង ពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយមិនកែប្រែចិត្ត ថ្វាយសិរីរុងរឿងដល់ព្រះអង្គឡើយ។
បណ្ដាស្ដេចនៃផែនដីដែលបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ហើយរស់នៅក្នុងអបាយមុខជាមួយនាង នឹងយំសោកគក់ទ្រូងចំពោះនាង កាលណាពួកគេឃើញផ្សែងពីចំហេះនាង។