Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 15:3 - ព្រះគម្ពីរខ្មែរសាកល

3 នៅតាម​ផ្លូវ គេ​ក្រវាត់​ក្រណាត់ធ្មៃ​; នៅលើ​ដំបូលផ្ទះ និង​នៅ​កន្លែងសាធារណៈ គ្រប់គ្នា​ទ្រហោយំ ហើយ​លុតចុះ​យំសោក​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នៅ​តាម​ផ្លូវ គេ​ស្លៀក​សំពត់​ធ្មៃ ហើយ​នៅ​លើ​ដំបូល​ផ្ទះ និង​នៅ​ទី​ធ្លា គេ​យំ​សោយ​សោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​តាម​ផ្លូវ​ក្រុង គេ​ស្លៀក​បាវ​កាន់​ទុក្ខ ហើយ​គ្រប់ៗ​គ្នា​យំ​សោក​សង្រេង នៅ​លើ​ផ្ទះ និង​នៅ​តាម​ទី​ផ្សារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នៅ​តាម​ផ្លូវ គេ​ស្លៀក​សំពត់​ធ្មៃ ហើយ​នៅ​លើ​ដំបូល​ផ្ទះ នឹង​នៅ​ទី‌ធ្លា គេ​ទ្រហោ​ពិលាប ទាំង​យំ​ជា​ច្រើន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​តាម​ផ្លូវ​ក្រុង គេ​ស្លៀក​បាវ​កាន់​ទុក្ខ ហើយ​គ្រប់ៗ​គ្នា​យំ​សោក​សង្រេង នៅ​លើ​ផ្ទះ និង​នៅ​តាម​ទី​ផ្សារ។

សូមមើលជំពូក ចម្លង




អេសាយ 15:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ូអាប់​បាន​ឡើងទៅ​វិហារ ឌីបូន​បាន​ឡើងទៅ​ទីខ្ពស់​ដើម្បី​យំសោក ម៉ូអាប់​ទ្រហោយំ​ចំពោះ​នេបូរ និង​មេឌីបា​; ក្បាល​ពួកគេ​គ្រប់គ្នា​ទៅជា​ត្រងោល អស់ទាំង​ពុកចង្កា​ត្រូវបាន​កោរ​។


នេះជា​ទំនាយ​ស្ដីអំពី​ជ្រលងភ្នំ​នៃ​និមិត្ត​: តើ​មានរឿង​អ្វី​កើតឡើង​ដល់​អ្នក បានជា​អ្នក​ទាំងអស់គ្នា​ឡើងទៅ​លើ​ដំបូលផ្ទះ​ដូច្នេះ​?


ដោយហេតុនេះ ខ្ញុំ​និយាយថា​៖ “សូម​បែរចេញ​ពី​ខ្ញុំ សូម​ទុកឲ្យ​ខ្ញុំ​យំសោក​យ៉ាងល្វីងជូរចត់​ចុះ​! កុំ​ខំ​សម្រាលទុក្ខ​ខ្ញុំ​អំពី​ការបំផ្លាញ​កូនស្រី​ប្រជាជន​ខ្ញុំ​ឡើយ​!”។


ពេលនោះ មាន​ក្លិនស្អុយ​ជំនួស​ក្លិនក្រអូប ខ្សែពួរ​ជំនួស​ខ្សែក្រវាត់ ភាពតម្ពែក​ជំនួស​សក់តែងស្អាត សំពត់ធ្មៃ​ជំនួស​សម្លៀកបំពាក់ដ៏ល្អប្រណិត ស្នាមដៅ​ជំនួស​សម្រស់​។


“វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។


ឥឡូវនេះ​មក៍! ពួក​អ្នកមាន​អើយ​! ចូរ​យំសោក​ស្រែកទ្រហោ ចំពោះ​សេចក្ដីវេទនា​របស់អ្នករាល់គ្នា​ដែល​នឹង​មកដល់​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម