អេសាយ 21:3 - ព្រះគម្ពីរខ្មែរសាកល ហេតុនេះហើយបានជាចង្កេះរបស់ខ្ញុំពេញដោយការឈឺចាប់ ការឈឺចុកចាប់បានចាប់ខ្ញុំ ដូចការឈឺចុកចាប់របស់ស្ត្រីដែលកំពុងសម្រាលកូន។ ខ្ញុំវិលវល់បានជាស្ដាប់មិនឮ ខ្ញុំតក់ស្លុតបានជាមើលមិនឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំ ដូចជាស្ត្រីឈឺនឹងសម្រាល ខ្ញុំបានវល់គំនិត ដល់ម៉្លេះបានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំឈឺចាប់ សព្វសព៌ាង្គកាយ ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសម្រាលកូន។ ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត រកមើលអ្វីមិនឃើញសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំដូចជាស្ត្រីឈឺនឹងសំរាល ខ្ញុំបានវល់គំនិតដល់ម៉្លេះ បានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ អាល់គីតាប ហេតុនេះហើយបានជាខ្ញុំឈឺចាប់ សព្វសព៌ាង្គកាយ ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសំរាលកូន។ ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត រកមើលអ្វីមិនឃើញសោះឡើយ។ |
ពួកគេនឹងតក់ស្លុត; ការឈឺ និងការចុកចាប់នឹងចាប់ពួកគេ; ពួកគេនឹងឈឺចុកចាប់យ៉ាងខ្លាំងដូចស្ត្រីដែលកំពុងសម្រាលកូន។ ពួកគេនឹងមើលគ្នាទៅវិញទៅមកទាំងភ្ញាក់ផ្អើល មុខរបស់ពួកគេនឹងបានដូចជាអណ្ដាតភ្លើង។
ចិត្តរបស់ខ្ញុំស្រែកយំចំពោះម៉ូអាប់; ពួកអ្នករត់រួចរបស់នាងទៅដល់សូអារ និងដល់អេក្លាត-សេលីស៊ីយ៉ា ពួកគេឡើងចំណោតលូគីតទាំងយំសោក ពួកគេបញ្ចេញសម្រែកតាមផ្លូវទៅហូរ៉ូណែម ដោយសារតែការអន្តរាយ។
ដោយហេតុនេះ ដួងចិត្តរបស់ខ្ញុំនឹងស្រែកថ្ងូរដូចពិណហាបចំពោះម៉ូអាប់ ផ្នែកខាងក្នុងនៃរូបកាយខ្ញុំស្រែកថ្ងូរចំពោះគារ-ហារ៉ាសែត។
ហេតុនេះហើយបានជាខ្ញុំយំសោកដោយការយំសោករបស់យ៉ាស៊ើរ ចំពោះដើមទំពាំងបាយជូររបស់ស៊ីបម៉ា។ ហែសបូន និងអេលាលេអើយ ខ្ញុំនឹងបញ្ជោកអ្នកដោយទឹកភ្នែករបស់ខ្ញុំ ពីព្រោះការស្រែកហ៊ោចំពោះផ្លែឈើរដូវក្ដៅរបស់អ្នក និងចំពោះចម្រូតរបស់អ្នក ឈប់មានហើយ។
ព្រះយេហូវ៉ាអើយ ដូចដែលស្ត្រីមានផ្ទៃពោះដែលរៀបនឹងសម្រាលកូន នាងឈឺចុកចាប់យ៉ាងខ្លាំង ហើយស្រែកថ្ងូរដោយការឈឺពោះឆ្លងទន្លេយ៉ាងណា យើងខ្ញុំក៏យ៉ាងនោះដែរ នៅចំពោះព្រះអង្គ។
នៅពេលស្ត្រីសម្រាលកូន នាងមានទុក្ខព្រួយ ពីព្រោះពេលវេលារបស់នាងមកដល់ ប៉ុន្តែពេលនាងសម្រាលបានកូនហើយ នាងលែងនឹកចាំទុក្ខវេទនានោះទៀតហើយ ដោយសារតែអំណរដែលមនុស្សម្នាក់កើតមកក្នុងពិភពលោក។
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។