Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 13:8 - ព្រះគម្ពីរខ្មែរសាកល

8 ពួកគេ​នឹង​តក់ស្លុត​; ការឈឺ និង​ការចុកចាប់​នឹង​ចាប់​ពួកគេ​; ពួកគេ​នឹង​ឈឺចុកចាប់យ៉ាងខ្លាំង​ដូច​ស្ត្រីដែល​កំពុង​សម្រាល​កូន​។ ពួកគេ​នឹង​មើល​គ្នាទៅវិញទៅមក​ទាំង​ភ្ញាក់ផ្អើល មុខ​របស់ពួកគេ​នឹងបានដូចជា​អណ្ដាតភ្លើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​នឹង​ស្រយុត​ចិត្ត​ទៅ សេចក្ដី​ឈឺ​ចាប់​និង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន គេ​នឹង​ឈឺ​ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទឹក​មុខ​ស្រមេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួន ដូច​ស្ត្រី​ដែល​កំពុង​តែ​សម្រាល​កូន។ ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ស្រឡាំង‌កាំង ហើយ​មុខ​របស់​គេ ពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គេ​នឹង​ស្រយុត​ចិត្ត​ទៅ សេចក្ដី​ឈឺ‌ចាប់នឹង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន គេ​នឹង​ឈឺ‌ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទឹក​មុខ​ស្រមេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួន ដូច​ស្ត្រី​ដែល​កំពុង​តែ​សំរាល​កូន។ ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ស្រឡាំង‌កាំង ហើយ​មុខ​របស់​គេ ពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។

សូមមើលជំពូក ចម្លង




អេសាយ 13:8
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱព្រះអើយ ព្រះអង្គ​កម្ទេច​សំពៅ​តើស៊ីស ដោយ​ខ្យល់ទិសខាងកើត​។


ព្រះយេហូវ៉ា​អើយ ដូចដែល​ស្ត្រី​មានផ្ទៃពោះ​ដែល​រៀបនឹង​សម្រាលកូន នាង​ឈឺចុកចាប់យ៉ាងខ្លាំង ហើយ​ស្រែកថ្ងូរ​ដោយ​ការឈឺពោះឆ្លងទន្លេ​យ៉ាងណា យើងខ្ញុំ​ក៏យ៉ាងនោះដែរ នៅ​ចំពោះ​ព្រះអង្គ​។


នៅពេល​ស្ត្រី​សម្រាល​កូន នាង​មាន​ទុក្ខព្រួយ ពីព្រោះ​ពេលវេលា​របស់​នាង​មក​ដល់ ប៉ុន្តែ​ពេល​នាង​សម្រាល​បាន​កូន​ហើយ នាង​លែង​នឹកចាំ​ទុក្ខវេទនា​នោះ​ទៀត​ហើយ ដោយសារតែ​អំណរ​ដែល​មនុស្ស​ម្នាក់​កើតមក​ក្នុង​ពិភពលោក​។


កាលណា​គេ​និយាយថា “មាន​សន្តិភាព​ហើយ មាន​សន្តិសុខ​ហើយ” ពេលនោះ សេចក្ដីវិនាស​នឹង​ធ្លាក់មក​លើ​ពួកគេ​ក្នុងមួយរំពេច ដូចដែល​ការឈឺពោះឆ្លងទន្លេ​មកដល់​ស្ត្រី​មានផ្ទៃពោះ ហើយ​ពួកគេ​មិន​អាច​គេចផុត​បាន​សោះឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម