Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 16:11 - ព្រះគម្ពីរខ្មែរសាកល

11 ដោយហេតុនេះ ដួងចិត្ត​របស់ខ្ញុំ​នឹង​ស្រែកថ្ងូរ​ដូច​ពិណហាប​ចំពោះ​ម៉ូអាប់ ផ្នែកខាងក្នុងនៃរូបកាយ​ខ្ញុំ​ស្រែកថ្ងូរ​ចំពោះ​គារ-ហារ៉ាសែត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហេតុ​នោះ យើង​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​យើង​ដែរ ដោយ​ព្រោះ​គារ-ហារ៉ាសែត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្មូត្រ​យ៉ាង អន្លង់‌អន្លោច ដូច​សំឡេង​ពិណ ព្រោះ​ខ្ញុំ​អាណិត​ស្រុក​ម៉ូអាប់ ខ្ញុំ​ស្រណោះ​ក្រុង​គារ-‌ហារ៉ា‌សែត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហេតុ​នោះ ពោះ​អញ​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​ដែរ ពី​ព្រោះ​គារ-ហារ៉ាសែត

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ច្រៀង​យ៉ាង អន្លង់‌អន្លោច ដូច​សំឡេង​ពិណ ព្រោះ​ខ្ញុំ​អាណិត​ស្រុក​ម៉ូអាប់ ខ្ញុំ​ស្រណោះ​ក្រុង​គារ-‌ហារ៉ា‌សែត។

សូមមើលជំពូក ចម្លង




អេសាយ 16:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​របស់ខ្ញុំ​ស្រែកយំ​ចំពោះ​ម៉ូអាប់​; ពួក​អ្នករត់រួច​របស់នាង​ទៅដល់​សូអារ និងដល់​អេក្លាត-សេលីស៊ីយ៉ា ពួកគេ​ឡើង​ចំណោត​លូគីត​ទាំង​យំសោក ពួកគេ​បញ្ចេញ​សម្រែក​តាម​ផ្លូវ​ទៅ​ហូរ៉ូណែម ដោយសារតែ​ការអន្តរាយ​។


ហេតុនេះហើយបានជា​ចង្កេះ​របស់ខ្ញុំ​ពេញ​ដោយ​ការឈឺចាប់ ការឈឺចុកចាប់​បាន​ចាប់​ខ្ញុំ ដូច​ការឈឺចុកចាប់​របស់​ស្ត្រីដែល​កំពុង​សម្រាលកូន​។ ខ្ញុំ​វិលវល់​បានជាស្ដាប់មិនឮ ខ្ញុំ​តក់ស្លុត​បានជាមើលមិនឃើញ​។


សូម​ទត​មើល​ពី​ស្ថានសួគ៌ ហើយ​ទត​ឃើញ​ពី​លំនៅ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់ព្រះអង្គ​ផង​! ព្រះហឫទ័យឆេះឆួល និង​ព្រះចេស្ដា​របស់ព្រះអង្គ តើ​នៅ​ឯណា​? ការរំជួល​ក្នុង​ព្រះហឫទ័យ និង​សេចក្ដីមេត្តា​របស់ព្រះអង្គ ត្រូវបាន​បង្ខាំង​ពី​ទូលបង្គំ​ហើយ​។


ដូច្នេះ ប្រសិនបើ​មាន​ការលើកទឹកចិត្ត​ណាមួយ​ក្នុង​ព្រះ​គ្រីស្ទ មាន​ការកម្សាន្តចិត្ត​ណាមួយ​នៃ​សេចក្ដីស្រឡាញ់ មាន​ការប្រកបគ្នា​ណាមួយ​របស់​ព្រះវិញ្ញាណ ឬ​មាន​ចិត្តស្រឡាញ់ និង​សេចក្ដីមេត្តាករុណា​ណាមួយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម