ទ្រង់នឹងយាងចុះមក ដូចជាភ្លៀងមកលើស្មៅដែលច្រូតហើយ ដូចជាទឹកភ្លៀងដែលស្រោចស្រពផែនដី។
អេសាយ 18:4 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំដូច្នេះថា៖ “យើងនឹងសង្កេតមើលយ៉ាងស្ងៀមស្ងាត់ពីលំនៅរបស់យើង ដូចជាកម្ដៅដែលចែងចាំងក្នុងពន្លឺព្រះអាទិត្យ និងដូចជាពពកនៃទឹកសន្សើមនៅពេលក្ដៅនៃរដូវច្រូតកាត់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ «យើងនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់យើង ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅ កំពុងរដូវប្រមូលផល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: «យើងសម្លឹងមើលពីស្ថានលើមក យ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្ដើរកូន និងដូចទឹកសន្សើមនៅរដូវចម្រូត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមកខ្ញុំដូច្នេះថា អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅកំពុងរដូវប្រមូលផល អាល់គីតាប ដ្បិតអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: «យើងសម្លឹងមើលពីសូរ៉កាមក យ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្ដើរកូន និងដូចទឹកសន្សើមនៅរដូវចម្រូត។ |
ទ្រង់នឹងយាងចុះមក ដូចជាភ្លៀងមកលើស្មៅដែលច្រូតហើយ ដូចជាទឹកភ្លៀងដែលស្រោចស្រពផែនដី។
សេចក្ដីក្រេវក្រោធរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ រីឯការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
តើត្រូវឆ្លើយនឹងអ្នកនាំសារនៃប្រជាជាតិនោះដូចម្ដេច? ត្រូវឆ្លើយថា៖ “ព្រះយេហូវ៉ាបានតាំងស៊ីយ៉ូនឡើង ហើយមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់ព្រះអង្គនឹងជ្រកកោនក្នុងទីក្រុងនោះ”៕
នៅគ្រានោះ នឹងមានតង្វាយត្រូវបាននាំមកថ្វាយព្រះយេហូវ៉ានៃពលបរិវារ ពីជាតិសាសន៍ដែលមានមាឌខ្ពស់ ហើយមានស្បែករលោង និងពីជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់ គឺមកដល់ភ្នំស៊ីយ៉ូនជាកន្លែងរបស់ព្រះនាមព្រះយេហូវ៉ានៃពលបរិវារ៕
ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។
ដ្បិតមើល៍! ព្រះយេហូវ៉ាបានយាងចេញពីកន្លែងរបស់ព្រះអង្គមក ដើម្បីដាក់ទោសអ្នកដែលរស់នៅលើផែនដីចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយផែនដីនឹងលាតត្រដាងការបង្ហូរឈាមលើវា ក៏មិនគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ៕
រីឯថ្មដារបស់ពួកគេនឹងកន្លងបាត់ទៅដោយព្រោះសេចក្ដីគួរឲ្យខ្លាច ហើយពួកមេដឹកនាំរបស់ពួកគេនឹងស្រយុតចិត្តដោយព្រោះទង់សញ្ញា”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលភ្លើងរបស់ព្រះអង្គនៅស៊ីយ៉ូន ហើយឡរបស់ព្រះអង្គនៅយេរូសាឡិម៕
យើងនាំសេចក្ដីសុចរិតរបស់យើងមកជិតហើយ សេចក្ដីនោះមិននៅឆ្ងាយឡើយ ហើយសេចក្ដីសង្គ្រោះរបស់យើង ក៏មិនបង្អង់ដែរ។ យើងនឹងផ្ដល់សេចក្ដីសង្គ្រោះនៅស៊ីយ៉ូន ក៏នឹងផ្ដល់សិរីរុងរឿងរបស់យើងដល់អ៊ីស្រាអែលផង”៕
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។