អេសាយ 1:7 - ព្រះគម្ពីរខ្មែរសាកល ស្រុករបស់អ្នករាល់គ្នាស្ងាត់ជ្រងំ ទីក្រុងរបស់អ្នករាល់គ្នាត្រូវគេដុតដោយភ្លើង ហើយពួកសាសន៍ដទៃលេបយកដីរបស់អ្នករាល់គ្នា នៅចំពោះអ្នករាល់គ្នា ដីនោះស្ងាត់ជ្រងំដូចជាត្រូវពួកសាសន៍ដទៃបំផ្លាញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុករបស់អ្នករាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងអ្នកក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់អ្នក នៅចំពោះអ្នកផង ហើយដីនោះត្រូវចោលស្ងាត់ ដោយពួកសាសន៍ដទៃបំផ្លាញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកទេសរបស់អ្នករាល់គ្នាត្រូវហិនហោច ក្រុងរបស់អ្នករាល់គ្នាត្រូវភ្លើងឆេះអស់ ជនបរទេសប្លន់យកផលពីទឹកដី របស់អ្នករាល់គ្នានៅនឹងមុខ ដូចមានខ្មាំងមករាតត្បាត ឥតទុកអ្វីឲ្យនៅសល់ឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុករបស់ឯងរាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងឯងក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់ឯង នៅចំពោះឯងផង ហើយដីនោះត្រូវចោលស្ងាត់ដោយពួកសាសន៍ដទៃបំផ្លាញ អាល់គីតាប ស្រុកទេសរបស់អ្នករាល់គ្នាត្រូវហិនហោច ក្រុងរបស់អ្នករាល់គ្នាត្រូវភ្លើងឆេះអស់ ជនបរទេសប្លន់យកផលពីទឹកដី របស់អ្នករាល់គ្នានៅនឹងមុខ ដូចមានខ្មាំងមករាតត្បាត ឥតទុកអ្វីឲ្យនៅសល់ឡើយ |
សូមឲ្យម្ចាស់បំណុលរឹបអូសយកអ្វីៗទាំងអស់ដែលគេមាន សូមឲ្យជនមិនស្គាល់ប្លន់យកផលពីការនឿយហត់របស់គេ។
រីឯកូនស្រីស៊ីយ៉ូនត្រូវបានទុកចោល ដូចជារោងនៅចម្ការទំពាំងបាយជូរ ដូចជាខ្ទមនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវបានឡោមព័ទ្ធ។
ដ្បិតយេរូសាឡិមបានជំពប់ ហើយយូដាបានដួល ពីព្រោះអណ្ដាតរបស់ពួកគេ និងទង្វើរបស់ពួកគេ បានប្រឆាំងនឹងព្រះយេហូវ៉ា ដោយបះបោរនឹងព្រះនេត្រដ៏មានសិរីរុងរឿងរបស់ព្រះអង្គ។
ទឹកជ្រោះនៅអេដំនឹងក្លាយជាជ័រម្រ័ក្សណ៍ ធូលីដីរបស់នាងនឹងក្លាយជាស្ពាន់ធ័រ ហើយទឹកដីរបស់នាងនឹងក្លាយជាជ័រម្រ័ក្សណ៍ដែលកំពុងឆេះ——
ដ្បិតទីបាក់បែក និងទីស្ងាត់ជ្រងំ ព្រមទាំងទឹកដីខូចបង់របស់អ្នក ឥឡូវនេះពិតជាចង្អៀតណាស់សម្រាប់រស់នៅ ហើយពួកអ្នកដែលលេបអ្នកនឹងនៅឆ្ងាយពីអ្នក។
នៅគ្រានោះ កូនចៀមនឹងមកស៊ីស្មៅ ដូចជានៅវាលស្មៅរបស់ខ្លួនវា រីឯជនរស់នៅបណ្ដោះអាសន្ននឹងហូបនៅទីបាក់បែករបស់អ្នកមាន។
ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលនឹងត្រចៀកខ្ញុំថា៖ “ប្រាកដមែន ផ្ទះជាច្រើននឹងទៅជាទីហិនហោច គឺផ្ទះធំ ហើយល្អផង នឹងគ្មានអ្នកណារស់នៅឡើយ។
ខ្ញុំក៏ទូលសួរថា៖ “ព្រះអម្ចាស់នៃទូលបង្គំអើយ តើរហូតដល់ពេលណា?”។ ព្រះអង្គមានបន្ទូលថា៖ “រហូតដល់ពេលដែលទីក្រុងនានាត្រូវបានបំផ្លាញ គ្មានអ្នកណារស់នៅ ហើយផ្ទះទាំងឡាយគ្មានមនុស្ស គឺទឹកដីនេះត្រូវបានបំផ្លាញ ហើយស្ងាត់ជ្រងំ
ជំនួសឲ្យការដែលអ្នកត្រូវគេបោះបង់ចោល ត្រូវគេស្អប់ ហើយគ្មានអ្នកណាឆ្លងកាត់អ្នក យើងនឹងធ្វើឲ្យអ្នកបានជាឧត្ដុង្គឧត្ដមជារៀងរហូត និងបានជាសេចក្ដីរីករាយពីជំនាន់មួយទៅជំនាន់មួយ។
ព្រះយេហូវ៉ាបានស្បថដោយអាងព្រះហស្តស្ដាំរបស់ព្រះអង្គ និងដោយអាងព្រះពាហុដ៏មានឫទ្ធានុភាពរបស់ព្រះអង្គថា៖ “យើងនឹងមិនប្រគល់ស្រូវរបស់អ្នកទុកជាអាហារដល់សត្រូវរបស់អ្នកទៀតឡើយ ហើយជនបរទេសនឹងមិនផឹកស្រាទំពាំងបាយជូរថ្មីរបស់អ្នក ដែលអ្នកបានធ្វើយ៉ាងនឿយហត់នោះឡើយ
បណ្ដាទីក្រុងដ៏វិសុទ្ធរបស់ព្រះអង្គបានក្លាយជាទីរហោស្ថាន; ស៊ីយ៉ូនបានក្លាយជាទីរហោស្ថាន យេរូសាឡិមបានក្លាយជាទីស្ងាត់ជ្រងំ។
សេចក្ដីអាក្រក់ឆេះដូចភ្លើង ក៏ស៊ីបំផ្លាញអញ្ចាញ និងបន្លា ហើយឆេះឡើងក្នុងគុម្ពោតព្រៃ ក៏ហុយឡើងជាបង្គោលផ្សែង។
គ្រប់ទាំងស្បែកជើងទាហានរបស់អ្នកចម្បាំងក្នុងចម្បាំងដ៏វឹកវរ និងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាម នឹងត្រូវបានដុតជាចំណីភ្លើង។