Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 64:10 - ព្រះគម្ពីរខ្មែរសាកល

10 បណ្ដា​ទីក្រុង​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​ក្លាយជា​ទីរហោស្ថាន​; ស៊ីយ៉ូន​បាន​ក្លាយជា​ទីរហោស្ថាន យេរូសាឡិម​បាន​ក្លាយជា​ទីស្ងាត់ជ្រងំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អស់​ទាំង​ទី​ក្រុង​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​ត្រឡប់​ជា​ទី​ចោល​ស្ងាត់​ហើយ ក្រុង​ស៊ីយ៉ូន​បាន​ត្រូវ​ចោល​ស្ងាត់ ឯ​ក្រុង​យេរូ‌សាឡិម​ក៏​ត្រូវ​ខូច‌បង់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌វិហារ​ដ៏វិសុទ្ធ និង​ថ្កុំ‌ថ្កើង​របស់​យើង​ខ្ញុំ ជា​កន្លែង​ដែល​ដូនតា​យើង​ខ្ញុំ​តែងតែ​នាំ​គ្នា សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះអង្គ បាន​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់ អ្វីៗ​ទាំង​អស់​យើង​ខ្ញុំ​ស្រឡាញ់​យ៉ាង​ខ្លាំង ក៏​ត្រូវ​វិនាស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អស់​ទាំង​ទី​ក្រុង​បរិសុទ្ធ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ចោល​ស្ងាត់​ហើយ ក្រុង​ស៊ីយ៉ូន​បាន​ត្រូវ​ចោល​ស្ងាត់ ឯ​ក្រុង​យេរូ‌សាឡិម​ក៏​ត្រូវ​ខូច​បង់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ម៉ាស្ជិទ​ដ៏‌វិសុទ្ធ និង​ថ្កុំ‌ថ្កើង​របស់​យើង​ខ្ញុំ ជា​កន្លែង​ដែល​ដូនតា​យើង​ខ្ញុំ​តែងតែ​នាំ​គ្នា សរសើរ​តម្កើង​នាម​របស់​ទ្រង់ បាន​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់ អ្វីៗ​ទាំង​អស់​យើង​ខ្ញុំ​ស្រឡាញ់​យ៉ាង​ខ្លាំង ក៏​ត្រូវ​វិនាស​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 64:10
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រុក​របស់អ្នករាល់គ្នា​ស្ងាត់ជ្រងំ ទីក្រុង​របស់អ្នករាល់គ្នា​ត្រូវគេ​ដុត​ដោយ​ភ្លើង ហើយ​ពួក​សាសន៍ដទៃ​លេបយក​ដី​របស់អ្នករាល់គ្នា នៅចំពោះ​អ្នករាល់គ្នា ដីនោះ​ស្ងាត់ជ្រងំ​ដូចជា​ត្រូវ​ពួក​សាសន៍ដទៃ​បំផ្លាញ​។


(​ដ្បិត​ពួកគេ​ហៅ​ខ្លួនពួកគេ​តាម​ក្រុង​ដ៏វិសុទ្ធ ហើយ​ពឹងផ្អែក​លើ​ព្រះ​នៃ​អ៊ីស្រាអែល ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​)


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! ស៊ីយ៉ូន​អើយ ចូរ​បំពាក់​ឫទ្ធានុភាព​របស់អ្នក​! យេរូសាឡិម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​ស្លៀក​សម្លៀកបំពាក់​ដ៏រុងរឿង​របស់អ្នក​! ដ្បិត​លែងមាន​ពួក​ដែល​គ្មានការកាត់ស្បែក និង​ពួក​សៅហ្មង ចូលមក​ក្នុង​អ្នក​ទៀត​ឡើយ​។


ខ្ញុំ​ក៏​ទូល​សួរថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​រហូតដល់​ពេលណា​?”។ ព្រះអង្គ​មានបន្ទូលថា​៖ “រហូតដល់​ពេល​ដែល​ទីក្រុង​នានា​ត្រូវបាន​បំផ្លាញ គ្មានអ្នកណា​រស់នៅ ហើយ​ផ្ទះ​ទាំងឡាយ​គ្មាន​មនុស្ស គឺ​ទឹកដី​នេះ​ត្រូវបាន​បំផ្លាញ ហើយ​ស្ងាត់ជ្រងំ


ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​កាន់កាប់​ទឹកដីនេះ​តែមួយរយៈ​ទេ នោះ​ពួក​សត្រូវ​របស់យើងខ្ញុំ​បាន​ជាន់ឈ្លី​ទីវិសុទ្ធ​របស់ព្រះអង្គ​វិញ​។


នោះ​ខ្ញុំ​ឮ​មនុស្ស​ស្លៀកពាក់​ក្រណាត់ផាឌិប ដែល​នៅ​លើ​ទឹក​ទន្លេ​នោះ​។ គាត់​លើក​ដៃស្ដាំ និង​ដៃឆ្វេង​ទៅ​លើមេឃ ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គដែល​មានព្រះជន្មរស់​អស់កល្បជានិច្ច​ថា​៖ “ក្នុង​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា គឺ​កាលណា​ការ​កម្ទេច​អំណាច​នៃ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ត្រូវបាន​បញ្ចប់​ហើយ ការទាំងអស់​នេះ​នឹង​ត្រូវបាន​បញ្ចប់​ដែរ”។


ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ ចូរឲ្យ​អ្នក​ដែល​នៅ​កណ្ដាល​ទីក្រុងចាកចេញ​ពីទីនោះ​ទៅ ហើយ​កុំឲ្យ​អ្នក​ដែល​នៅ​វាលស្រែ​ចូលទៅ​ក្នុង​ទីក្រុង​ឡើយ


គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម