ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។
អេភេសូរ 2:8 - ព្រះគម្ពីរខ្មែរសាកល ជាការពិត អ្នករាល់គ្នាត្រូវបានសង្គ្រោះដោយសារតែព្រះគុណ តាមរយៈជំនឿ ហើយសេចក្ដីនេះមិនបានចេញពីអ្នករាល់គ្នាទេ គឺជាអំណោយទានពីព្រះវិញ Khmer Christian Bible ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីសង្គ្រោះដោយសារព្រះគុណតាមរយៈជំនឿ ហើយសេចក្ដីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ អាល់គីតាប អុលឡោះសង្គ្រោះបងប្អូនដោយសារគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាអំណោយទានរបស់អុលឡោះ |
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។
“នៅពេលពួកអ្នកដែលត្រូវបានជួលប្រហែលពីម៉ោងប្រាំល្ងាចនោះមកដល់ ពួកគេម្នាក់ៗទទួលបានមួយឌេណារី។
អ្នកដែលជឿ ហើយទទួលពិធីជ្រមុជទឹកនឹងបានសង្គ្រោះ រីឯអ្នកដែលមិនជឿនឹងត្រូវបានផ្ដន្ទាទោស។
តែព្រះអង្គមានបន្ទូលនឹងស្ត្រីនោះថា៖“ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្តចុះ”៕
អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច រីឯអ្នកដែលមិនព្រមជឿព្រះបុត្រា នឹងមិនឃើញជីវិតឡើយ ផ្ទុយទៅវិញ ព្រះពិរោធរបស់ព្រះស្ថិតនៅលើអ្នកនោះ៕
ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកដែលកំពុងនិយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’ ជាអ្នកណា ម្ល៉េះសមនាងបានសុំពីគាត់វិញ ហើយគាត់ក៏ឲ្យទឹករស់ដល់នាង”។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលស្ដាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះអង្គដែលចាត់ខ្ញុំឲ្យមក មានជីវិតអស់កល្បជានិច្ច ព្រមទាំងគ្មានការជំនុំជម្រះឡើយ ប៉ុន្តែឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“គឺខ្ញុំជានំប៉័ងនៃជីវិត។ អ្នកដែលមករកខ្ញុំមិនឃ្លានសោះឡើយ ហើយអ្នកដែលជឿលើខ្ញុំក៏មិនស្រេកទៀតដែរ។
អស់អ្នកដែលព្រះបិតាប្រទានឲ្យខ្ញុំ នឹងមករកខ្ញុំ ហើយអ្នកដែលមករកខ្ញុំ ខ្ញុំមិនបោះបង់ចោលជាដាច់ខាត
នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំគឺឲ្យអស់អ្នកដែលឃើញព្រះបុត្រា ហើយជឿលើព្រះបុត្រានោះ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់”។
គ្មានអ្នកណាអាចមករកខ្ញុំបានឡើយ លុះត្រាតែព្រះបិតាដែលចាត់ខ្ញុំឲ្យមក ទាញអ្នកនោះមកប៉ុណ្ណោះ ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់។
ព្រះអង្គមានបន្ទូលទៀតថា៖“ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា: ‘គ្មានអ្នកណាអាចមករកខ្ញុំបានឡើយ លុះត្រាតែបានប្រទានឲ្យអ្នកនោះពីព្រះបិតាប៉ុណ្ណោះ’”។
លុះបានទៅដល់ ហើយប្រមូលក្រុមជំនុំមកជួបជុំគ្នា ពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ និងការដែលព្រះបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។
ផ្ទុយទៅវិញ យើងជឿថា យើងបានសង្គ្រោះដោយសារតែព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ ហើយសាសន៍ដទៃទាំងនោះក៏ដូចគ្នាដែរ”។
មានស្ត្រីម្នាក់កំពុងស្ដាប់ នាងឈ្មោះលីឌា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តរបស់នាងឲ្យយកចិត្តទុកដាក់ចំពោះសេចក្ដីដែលប៉ូលនិយាយ។
ពួកគេឆ្លើយថា៖ “ចូរជឿទុកចិត្តលើព្រះអម្ចាស់យេស៊ូវចុះ នោះអ្នក និងក្រុមគ្រួសាររបស់អ្នកនឹងបានសង្គ្រោះ”។
បើដូច្នេះ តើគេអាចហៅរកយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលជឿលើនោះ? តើគេអាចជឿយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលឮសោះ? តើគេអាចឮយ៉ាងដូចម្ដេច បើគ្មានអ្នកណាប្រកាស?
នេះជាហេតុដែលសេចក្ដីសន្យានេះអាងលើជំនឿ ដើម្បីឲ្យសេចក្ដីសន្យានេះស្របតាមព្រះគុណ ទាំងធានានឹងប្រទានដល់ពូជពង្សទាំងអស់——មិនគ្រាន់តែដល់ពូជពង្សខាងក្រឹត្យវិន័យប៉ុណ្ណោះទេ គឺដល់ពូជពង្សខាងជំនឿរបស់អ័ប្រាហាំដែរ។ នៅចំពោះព្រះ អ័ប្រាហាំជាឪពុករបស់យើងទាំងអស់គ្នា
រីឯចំពោះអ្នកដែលមិនធ្វើការ តែជឿទុកចិត្តលើព្រះអង្គដែលរាប់មនុស្សមិនគោរពព្រះជាសុចរិត នោះជំនឿរបស់អ្នកនោះបានរាប់ជាសេចក្ដីសុចរិតវិញ។
ដូច្នេះ មិនមែនស្រេចលើបំណង ឬការប្រឹងប្រែងរបស់មនុស្សទេ គឺស្រេចលើព្រះដែលមេត្តាករុណាវិញ។
នេះគឺដើម្បីឲ្យព្រះពរដល់អ័ប្រាហាំបានមកដល់សាសន៍ដទៃក្នុងព្រះគ្រីស្ទយេស៊ូវ ធ្វើឲ្យយើងបានទទួលព្រះវិញ្ញាណនៃសេចក្ដីសន្យា តាមរយៈជំនឿ។
ផ្ទុយទៅវិញ ព្រះគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យានោះបានប្រទានមកដល់អ្នកដែលជឿ ដោយសារតែជំនឿលើព្រះយេស៊ូវគ្រីស្ទ។
ព្រមទាំងឲ្យដឹងថា ភាពធំធេងហួសវិស័យនៃព្រះចេស្ដារបស់ព្រះអង្គចំពោះយើងដែលជឿ ស្របតាមកិច្ចការដ៏មានព្រះចេស្ដាខ្លាំងពូកែរបស់ព្រះអង្គជាអ្វីផងដែរ។
ពិតមែនហើយ យើងជាស្នាព្រះហស្តរបស់ព្រះ ដែលត្រូវបាននិម្មិតបង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ។ ព្រះបានរៀបចំការល្អជាមុន ដើម្បីឲ្យយើងដើរតាមការទាំងនោះ។
បានប្រោសយើងឲ្យរស់ជាមួយព្រះគ្រីស្ទ ទោះបីនៅពេលយើងជាមនុស្សស្លាប់ក្នុងការបំពានក៏ដោយ ដូច្នេះអ្នករាល់គ្នាត្រូវបានសង្គ្រោះដោយសារតែព្រះគុណហើយ!
ដ្បិតការនេះបានប្រទានដល់អ្នករាល់គ្នាដោយសារតែព្រះគ្រីស្ទ គឺមិនគ្រាន់តែឲ្យជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងឲ្យរងទុក្ខដើម្បីព្រះអង្គទៀតផង
ដោយអ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រីស្ទក្នុងពិធីជ្រមុជទឹក អ្នករាល់គ្នាក៏ត្រូវបានលើកឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទដែរ តាមរយៈជំនឿលើឫទ្ធានុភាពរបស់ព្រះដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
ពួកគេនឹងទទួលទោស គឺសេចក្ដីវិនាសដ៏អស់កល្បជានិច្ច ដោយឃ្លាតឆ្ងាយពីព្រះភក្ត្ររបស់ព្រះអម្ចាស់ និងពីសិរីរុងរឿងនៃឫទ្ធានុភាពរបស់ព្រះអង្គ
ជាការពិត ចំពោះពួកដែលត្រូវបានបំភ្លឺម្ដង ដែលបានភ្លក់អំណោយទាននៃស្ថានសួគ៌ ហើយមានចំណែកក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ
អ្នករាល់គ្នាត្រូវបានការពារដោយព្រះចេស្ដារបស់ព្រះ តាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះដែលត្រូវបានរៀបចំជាស្រេចដើម្បីសម្ដែងឲ្យឃើញនៅគ្រាចុងបញ្ចប់។