Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 16:16 - ព្រះគម្ពីរខ្មែរសាកល

16 អ្នក​ដែល​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​នឹង​បាន​សង្គ្រោះ រីឯ​អ្នក​ដែល​មិនជឿ​នឹង​ត្រូវបាន​ផ្ដន្ទាទោស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 អ្នក​ណា​ជឿ​ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​នោះ​នឹង​បាន​សង្គ្រោះ​ ប៉ុន្ដែ​អ្នក​ណា​មិន​ជឿ​ នោះ​នឹង​ជាប់​ទោស​មិន​ខាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ជឿ នោះ​នឹង​ជាប់​ទោស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ្នក​ណា​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ រីឯ​អ្នក​ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ នោះ​នឹង​ត្រូវ​ទោស​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ្នក​ណា​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក អុលឡោះ​នឹង​សង្គ្រោះ​អ្នក​នោះ រីឯ​អ្នក​ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។

សូមមើលជំពូក ចម្លង




ម៉ាកុស 16:16
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​អ្នករាល់គ្នា​ចេញទៅ ធ្វើឲ្យ​ប្រជាជាតិ​ទាំងអស់​ទៅជាសិស្ស ទាំង​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ពួកគេ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ


ដោយ​មានបន្ទូល​ថា​៖“ពេលវេលា​បាន​គ្រប់កំណត់ ហើយ​អាណាចក្រ​របស់​ព្រះ​មកជិតបង្កើយ​ហើយ​។ ចូរ​កែប្រែចិត្ត ជឿ​ដំណឹងល្អ​ចុះ​!”។


គ្រាប់ពូជ​ដែល​នៅក្បែរ​ផ្លូវ គឺ​អ្នក​ដែល​បាន​ឮ រួច​មារ​ក៏​មក​ឆក់យក​ព្រះបន្ទូល​ពី​ចិត្ត​របស់​ពួកគេ​ទៅ ដើម្បីកុំឲ្យ​ពួកគេ​ជឿ ហើយ​បាន​សង្គ្រោះ​ឡើយ។


ប៉ុន្តែ​សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយសារ​អ្នករាល់គ្នា​ជឿ​៕


អ្នក​ដែល​ជឿលើ​ព្រះបុត្រា មាន​ជីវិតអស់កល្បជានិច្ច រីឯ​អ្នក​ដែល​មិនព្រមជឿ​ព្រះបុត្រា នឹង​មិន​ឃើញ​ជីវិត​ឡើយ ផ្ទុយទៅវិញ ព្រះពិរោធ​របស់​ព្រះ​ស្ថិតនៅ​លើ​អ្នកនោះ​៕


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិនបើ​អ្នកណា​មិន​បាន​កើតមក​ពី​ទឹក និង​ព្រះវិញ្ញាណ​ទេ អ្នកនោះ​មិនអាច​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​បានឡើយ​។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។


ព្រះយេស៊ូវ​មានបន្ទូល​ឆ្លើយ​ថា​៖“នេះ​ជា​ការងារ​របស់​ព្រះ គឺឲ្យ​អ្នករាល់គ្នា​ជឿលើ​ម្នាក់​ដែល​ព្រះ​ចាត់ឲ្យមក”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គឺ​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត​។ អ្នក​ដែល​មករក​ខ្ញុំ​មិន​ឃ្លាន​សោះឡើយ ហើយ​អ្នក​ដែល​ជឿលើ​ខ្ញុំ​ក៏​មិន​ស្រេក​ទៀត​ដែរ​។


នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ​គឺឲ្យ​អស់អ្នក​ដែល​ឃើញ​ព្រះបុត្រា ហើយ​ជឿលើ​ព្រះបុត្រានោះ មាន​ជីវិតអស់កល្បជានិច្ច ហើយ​ខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់”។


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា​: ‘អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន’។ ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​មិន​ជឿ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ​ទេ អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន ”។


ព្យាការី​ទាំងអស់​បាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គនេះ​ថា​: ‘អស់អ្នក​ដែល​ជឿលើ​ព្រះអង្គ ទទួលបាន​ការលើកលែងទោស​បាប​តាមរយៈ​ព្រះនាម​របស់​ព្រះអង្គ’”។


អស់អ្នក​ដែល​ជឿ​នឹង​ត្រូវបាន​រាប់ជាសុចរិត​តាមរយៈ​ព្រះអង្គនេះ​ឯង​។


ប៉ូល និង​បារណាបាស​ក៏​ប្រកាសយ៉ាងក្លាហាន​ថា​៖ “ព្រះបន្ទូល​របស់​ព្រះ​ត្រូវតែ​ប្រកាស​ដល់​អ្នករាល់គ្នា​ជាមុន​។ ប៉ុន្តែ​ដោយសារ​អ្នករាល់គ្នា​ច្រានចោល​ព្រះបន្ទូលនេះ ហើយ​ចាត់ទុក​ខ្លួនឯង​ថា​មិន​ស័ក្ដិសម​នឹង​ជីវិតអស់កល្បជានិច្ច មើល៍! យើង​នឹង​បែរទៅ​រក​សាសន៍ដទៃ​វិញ


ពេត្រុស​តប​នឹង​ពួកគេ​ថា​៖ “ចូរ​កែប្រែចិត្ត ហើយ​ឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​ការលើកលែងទោស​បាប​របស់អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​នឹង​ទទួលបាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជា​អំណោយទាន​។


ដូច្នេះ អ្នក​ដែល​ទទួលយក​ពាក្យ​របស់​គាត់​ក៏​ទទួលពិធីជ្រមុជទឹក ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រមាណ​បីពាន់​នាក់​ត្រូវបាន​បន្ថែម​ដល់ពួកគេ​។


ឥឡូវនេះ តើ​អ្នក​បង្អែបង្អង់​អី​ទៀត​? ចូរ​ក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយ​លាងសម្អាត​បាប​របស់អ្នក ដោយ​ហៅរក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​!’។


មិនមែនដូច្នោះជាដាច់ខាត​! បើ​ព្រះអយុត្តិធម៌​មែន តើ​ព្រះ​នឹង​ជំនុំជម្រះ​ពិភពលោក​ដូចម្ដេចកើត​?


គឺ​សម្រាប់​យើង​ដែរ​។ យើង​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ​ដែល​លើក​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ នឹង​ត្រូវបាន​រាប់ជា​សុចរិត​។


នៅក្នុង​ភ្លើងសន្ធោសន្ធៅ ទាំង​ដាក់ទោសសងសឹក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អ្នក​ដែល​មិន​ស្ដាប់បង្គាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​។


ដើម្បីឲ្យ​អស់អ្នក​ដែល​មិន​ជឿ​សេចក្ដីពិត តែ​ចូលចិត្ត​សេចក្ដីទុច្ចរិត​វិញ ត្រូវបាន​ផ្ដន្ទាទោស​។


តាមរយៈ​ព្រះអង្គ អ្នករាល់គ្នា​ជឿ​លើ​ព្រះ​ដែល​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ប្រទាន​សិរីរុងរឿង​ដល់​ព្រះអង្គ ដើម្បីឲ្យ​ជំនឿ និង​សេចក្ដីសង្ឃឹម​របស់អ្នករាល់គ្នា​បាន​ពឹងអាងលើ​ព្រះ​។


ទឹកនោះ ជា​រូបតំណាង​នៃ​ពិធីជ្រមុជទឹក​ដែល​សង្គ្រោះ​អ្នករាល់គ្នា​ឥឡូវនេះ​ដែរ​។ នេះ​មិនមែន​ជា​ការលាងសម្អាត​ភាពស្មោកគ្រោក​ចេញពី​រូបកាយ​នោះ​ទេ គឺ​ជា​ការទូលសុំ​ដល់​ព្រះ​នូវ​សតិសម្បជញ្ញៈ​ត្រឹមត្រូវ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ប្រសិនបើ​អ្នកណា​គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត អ្នកនោះ​ក៏​ត្រូវបាន​ទម្លាក់​ទៅក្នុង​បឹង​ភ្លើង​នោះ​៕


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម