អ្នកដែលស្មោះត្រង់នឹងការតូចបំផុត ក៏ស្មោះត្រង់នឹងការជាច្រើន ហើយអ្នកដែលទុច្ចរិតនឹងការតូចបំផុត ក៏ទុច្ចរិតនឹងការជាច្រើនដែរ។
អេភេសូរ 1:1 - ព្រះគម្ពីរខ្មែរសាកល ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ ជូនចំពោះវិសុទ្ធជនដែលរស់នៅអេភេសូរ ជាអ្នកជឿក្នុងព្រះគ្រីស្ទយេស៊ូវ។ Khmer Christian Bible ខ្ញុំប៉ូល ជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ ជូនចំពោះពួកបរិសុទ្ធ និងពួកអ្នកស្មោះត្រង់ទាំងឡាយនៅក្នុងព្រះគ្រិស្ដយេស៊ូដែលនៅក្រុងអេភេសូរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ សូមជម្រាបមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំ ប៉ូល ព្រះជាម្ចាស់សព្វព្រះហឫទ័យតាំងជាសាវ័ក*របស់ព្រះគ្រិស្ត*យេស៊ូ សូមជម្រាបមកបងប្អូនជាប្រជារាស្ដ្រដ៏វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះគ្រិស្តយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឫទ័យព្រះ ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ អាល់គីតាប ខ្ញុំ ប៉ូល អុលឡោះគាប់ចិត្តតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសាសូមជម្រាបមកបងប្អូនជាប្រជារាស្ដ្របរិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើអាល់ម៉ាហ្សៀសអ៊ីសា។ |
អ្នកដែលស្មោះត្រង់នឹងការតូចបំផុត ក៏ស្មោះត្រង់នឹងការជាច្រើន ហើយអ្នកដែលទុច្ចរិតនឹងការតូចបំផុត ក៏ទុច្ចរិតនឹងការជាច្រើនដែរ។
បន្ទាប់ពីនាង និងក្រុមគ្រួសាររបស់នាងបានទទួលពិធីជ្រមុជទឹក នាងអង្វរយើងថា៖ “ប្រសិនបើអស់លោកបានយល់ឃើញថាខ្ញុំជាអ្នកជឿព្រះអម្ចាស់ សូមអញ្ជើញមកស្នាក់នៅផ្ទះរបស់ខ្ញុំផង” ហើយនាងបានទទូចឲ្យយើងមក។
ពួកគេមកដល់អេភេសូរ ប៉ូលក៏ទុកអ្នកទាំងពីរនៅទីនោះ ហើយចូលទៅក្នុងសាលាប្រជុំ ជជែកជាមួយជនជាតិយូដា។
គាត់លាពួកគេ ទាំងនិយាយថា៖ “ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញម្ដងទៀត ប្រសិនបើព្រះសព្វព្រះហឫទ័យ”។ រួចគាត់ក៏ចុះសំពៅពីអេភេសូរទៅ។
អាណានាសទូលតបថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំបានឮពីមនុស្សជាច្រើនអំពីមនុស្សនេះថា គាត់បានធ្វើការអាក្រក់ច្រើនប៉ុណ្ណាដល់វិសុទ្ធជនរបស់ព្រះអង្គនៅយេរូសាឡិម។
ពីខ្ញុំ ប៉ូល បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលត្រូវបានត្រាស់ហៅជាសាវ័ក ទាំងត្រូវបានញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះ។
ជូនចំពោះអស់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះ ដែលត្រូវបានត្រាស់ហៅជាវិសុទ្ធជន ដែលរស់នៅរ៉ូម។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
ព្រមទាំងធ្វើការនឿយហត់ដោយផ្ទាល់ដៃ។ កាលណាគេជេរ យើងក៏ឲ្យពរវិញ; កាលណាគេបៀតបៀន យើងក៏ស៊ូទ្រាំ;
នេះជាហេតុដែលខ្ញុំបានចាត់ធីម៉ូថេដែលជាកូនដ៏ជាទីស្រឡាញ់ និងស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់ ឲ្យមករកអ្នករាល់គ្នា។ គាត់នឹងរំលឹកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវ ដូចដែលខ្ញុំតែងតែបង្រៀនតាមក្រុមជំនុំនីមួយៗ នៅគ្រប់ទីកន្លែង។
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស និងវិសុទ្ធជនទាំងអស់ដែលនៅទូទាំងអាខៃ។
ពីខ្ញុំ ប៉ូល សាវ័កដែលមិនមែនមកពីមនុស្ស ឬតាមរយៈមនុស្ស គឺតាមរយៈព្រះយេស៊ូវគ្រីស្ទ និងព្រះដែលជាព្រះបិតាដែលបានលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
គ្មានជនជាតិយូដា ឬជនជាតិក្រិក គ្មានទាសករ ឬមនុស្សមានសេរីភាព គ្មានប្រុស ឬស្រីទៀតទេ ដ្បិតអ្នកទាំងអស់គ្នាបានរួមគ្នាតែមួយក្នុងព្រះគ្រីស្ទយេស៊ូវហើយ។
ដោយហេតុនេះ កាលខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវ និងអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះវិសុទ្ធជនទាំងអស់
ពិតមែនហើយ យើងជាស្នាព្រះហស្តរបស់ព្រះ ដែលត្រូវបាននិម្មិតបង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ។ ព្រះបានរៀបចំការល្អជាមុន ដើម្បីឲ្យយើងដើរតាមការទាំងនោះ។
ប៉ុន្តែអ្នករាល់គ្នាដែលពីមុននៅឆ្ងាយ ឥឡូវនេះត្រូវបាននាំមកជិតក្នុងព្រះគ្រីស្ទយេស៊ូវ ដោយព្រះលោហិតរបស់ព្រះគ្រីស្ទ។
ក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានលើកយើងឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទ ព្រមទាំងឲ្យយើងអង្គុយជាមួយព្រះអង្គនៅលើមេឃផង
ទីឃីកុសបងប្អូនជាទីស្រឡាញ់ ហើយជាអ្នកបម្រើស្មោះត្រង់ក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងអ្វីៗទាំងអស់ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីខ្ញុំ និងអ្វីដែលខ្ញុំកំពុងធ្វើ។
ជូនចំពោះវិសុទ្ធជនដែលជាបងប្អូនស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅកូឡុស។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង មានដល់អ្នករាល់គ្នា!
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
យើងស្គាល់កន្លែងដែលអ្នករស់នៅ ជាកន្លែងមានបល្ល័ង្ករបស់សាតាំង។ ប៉ុន្តែអ្នកកាន់ខ្ជាប់នូវនាមរបស់យើង ហើយមិនបានបដិសេធជំនឿលើយើងឡើយ សូម្បីតែនៅគ្រារបស់អាន់ទីប៉ាសសាក្សីស្មោះត្រង់របស់យើង ដែលត្រូវគេសម្លាប់ក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងរស់នៅ។