Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:15 - ព្រះគម្ពីរខ្មែរសាកល

15 បន្ទាប់ពី​នាង និង​ក្រុមគ្រួសារ​របស់​នាង​បាន​ទទួលពិធីជ្រមុជទឹក នាង​អង្វរ​យើង​ថា៖ “ប្រសិនបើ​អស់លោក​បាន​យល់ឃើញថា​ខ្ញុំ​ជា​អ្នកជឿ​ព្រះអម្ចាស់ សូមអញ្ជើញ​មក​ស្នាក់នៅ​ផ្ទះ​របស់ខ្ញុំ​ផង” ហើយ​នាង​បាន​ទទូច​ឲ្យ​យើង​មក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 បន្ទាប់ពី​គាត់​ និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​ គាត់​ក៏​ទទូច​សុំ​យើង​ថា៖​ «បើ​ពួក​លោក​យល់​ឃើញ​ថា​ ខ្ញុំ​ពិត​ជា​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​មែន​ សូម​អញ្ជើញ​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​ខ្ញុំ!»​ ហើយ​នាង​បាន​ទទូច​រហូត​ដល់​យើង​ព្រម។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជាមួយ​ក្រុម​គ្រួ​សារ​របស់​នាង​រួច​ហើយ នាង​ក៏​អញ្ជើញ​យើង​ថា៖ «បើ​អស់​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ​ទៅ»។ នាង​ក៏​ទទូច​រហូត​ដល់​យើង​យល់​ព្រម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។

សូមមើលជំពូក ចម្លង




កិច្ចការ 16:15
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ឡុត​ទទូច​ដល់​ពួកគេ​យ៉ាងខ្លាំង ដូច្នេះ​ពួកគេ​ក៏​បែរទៅ​ជាមួយ​គាត់ ហើយ​ចូល​ក្នុង​ផ្ទះ​របស់គាត់​។ គាត់​ក៏​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួកគេ ហើយ​ដុត​នំប៉័ងឥតមេ នោះ​ពួកគេ​ក៏​ហូប​។


សូម​ទទួលយក​ជំនូន​របស់ខ្ញុំ​ដែល​បាន​នាំមក​ជូន​បង​ចុះ ដោយព្រោះ​ព្រះ​បាន​មេត្តា​ដល់​ខ្ញុំ និង​ដោយព្រោះ​ខ្ញុំ​មាន​គ្រប់គ្រាន់”។ យ៉ាកុប​បាន​ទទូច​ដល់​គាត់ ទើប​គាត់​ទទួលយក​។


អ្នក​ដែល​ទទួល​ព្យាការី​ក្នុងនាម​លោក​ជា​ព្យាការី អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​របស់​ព្យាការី រីឯ​អ្នក​ដែល​ទទួល​មនុស្ស​សុចរិត​ក្នុងនាម​លោក​ជា​មនុស្ស​សុចរិត អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​របស់​មនុស្ស​សុចរិត​។


ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។


“ចៅហ្វាយ​ក៏​និយាយ​នឹង​បាវបម្រើ​នោះ​ថា​: ‘ចូរ​ចេញទៅ​តាមផ្លូវ និង​ច្រកល្ហក ​ហើយ​តឿន​គេ​ឲ្យ​ចូលមក ដើម្បីឲ្យ​បាន​ពេញ​ផ្ទះ​របស់ខ្ញុំ​។


ពួកគេ​ក៏​ទទូច​ដល់​ព្រះអង្គ​ថា​៖ “សូម​ស្នាក់នៅ​ជាមួយ​ពួកយើង​សិន​ទៅ ពីព្រោះ​ជិតល្ងាច ណាមួយ​ថ្ងៃ​ក៏​លិច​ហើយ​ដែរ​!” ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ចូលទៅ​ស្នាក់នៅ​ជាមួយ​ពួកគេ​។


គាត់​នឹង​ប្រាប់​អ្នក​នូវ​សេចក្ដី​ដែល​នឹង​ធ្វើឲ្យ​អ្នក និង​ក្រុមគ្រួសារ​ទាំងមូល​របស់អ្នក​បាន​សង្គ្រោះ’។


ពួកគេ​ឆ្លើយថា​៖ “ចូរ​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ​ចុះ នោះ​អ្នក និង​ក្រុមគ្រួសារ​របស់អ្នក​នឹង​បាន​សង្គ្រោះ”។


នៅ​វេលា​យប់​នោះ​ឯង ឆ្មាំគុក​បាន​យក​អ្នកទាំងពីរ​ទៅ​លាង​របួស ហើយ​គាត់ និង​ក្រុមគ្រួសារ​ទាំងអស់​របស់​គាត់ ក៏​ទទួលពិធីជ្រមុជទឹក​ភ្លាម។


គាត់​នាំ​ប៉ូល និងស៊ីឡាស​ទៅ​ក្នុង​ផ្ទះ ហើយ​ដាក់​អាហារ​ឲ្យ​ពួកគេ​ហូប​។ គាត់​ត្រេកអរយ៉ាងខ្លាំង​ជាមួយក្រុមគ្រួសារ ដោយសារ​បាន​ជឿ​ព្រះ​។


រីឯ​គ្រីសប៉ុស​អ្នកគ្រប់គ្រងសាលាប្រជុំ​បាន​ជឿ​ព្រះអម្ចាស់​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​គាត់ ហើយ​អ្នកកូរិនថូស​ជាច្រើន​ដែល​បាន​ស្ដាប់ ក៏​ជឿ​ដែរ ព្រមទាំង​ទទួលពិធីជ្រមុជទឹក​ផង​។


ប៉ុន្តែ​នៅពេល​ភីលីព​ផ្សាយដំណឹងល្អ​អំពី​អាណាចក្រ​របស់​ព្រះ និង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​ក៏​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​ទាំង​ប្រុស​ទាំង​ស្រី​។


បន្ទាប់មក លោក​បញ្ជា​ឲ្យ​បញ្ឈប់​រទេះសេះ ហើយ​អ្នក​ទាំងពីរ គឺ​ទាំង​ភីលីព និង​មហាតលិក​ក៏​ចុះទៅ​ក្នុង​ទឹក រួច​ភីលីព​ក៏​ធ្វើពិធីជ្រមុជទឹក​ឲ្យ​លោក​។


កៃយុស ដែល​ជា​អ្នកទទួល​ខ្ញុំ និង​ជា​អ្នកទទួល​ក្រុមជំនុំ​ទាំងមូល ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ អេរ៉ាស្ទុស​ជា​ហេរញ្ញិក​ក្រុង និង​ក្វើតុស​ដែលជា​បងប្អូន​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ល្ងង់ គឺ​អ្នករាល់គ្នា​បាន​បង្ខំ​ខ្ញុំ​។ តាមពិត ខ្ញុំ​គួរតែ​ត្រូវ​អ្នករាល់គ្នា​ណែនាំឲ្យ​គេ​ទទួលយក ពីព្រោះ​ខ្ញុំ​គ្មានអ្វី​ចាញ់​ពួក “មហា​សាវ័ក” ទាំងនោះ​ទេ ទោះបីជា​ខ្ញុំ​គ្មានតម្លៃ​ក៏ដោយ​។


ជាការពិត សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ជំរុញ​យើង ដោយសារ​យើង​បាន​យល់ឃើញ​ដូច្នេះ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដូច្នេះ​មនុស្ស​ទាំងអស់​បាន​ស្លាប់​ហើយ​;


ដោយហេតុនេះ នៅពេល​មាន​ឱកាស យើង​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំងអស់ ជាពិសេស​ដល់​ក្រុមគ្រួសារ​នៃ​ជំនឿ​។


ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ជូនចំពោះ​វិសុទ្ធជន​ដែល​រស់​នៅ​អេភេសូរ ជា​អ្នកជឿ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ជា​ការ​ត្រឹមត្រូវ​ដែល​ខ្ញុំ​គិត​ដូច្នេះ​ចំពោះ​អ្នក​ទាំងអស់គ្នា ពីព្រោះ​ខ្ញុំ​មាន​អ្នករាល់គ្នា​នៅក្នុង​ចិត្ត​ជានិច្ច ដ្បិត​អ្នក​ទាំងអស់គ្នា​ជា​អ្នករួមចំណែក​ជាមួយខ្ញុំ​ក្នុង​ព្រះគុណ ទោះបីជា​នៅពេល​ខ្ញុំ​ជាប់ឃុំឃាំង ឬ​ឆ្លើយការពារខ្លួន ឬ​ធ្វើបន្ទាល់​អំពី​ដំណឹងល្អ​ក៏ដោយ​។


ដូច្នេះ ប្រសិនបើ​អ្នក​ចាត់ទុក​ខ្ញុំ​ជា​ដៃគូ សូម​ទទួល​គាត់​ដូចជា​ទទួល​ខ្ញុំ​ដែរ​។


កុំ​ភ្លេច​ទទួលភ្ញៀវដោយរាក់ទាក់ ដ្បិត​ដោយសារតែ​ការនេះ អ្នកខ្លះ​បាន​ទទួល​ទូតសួគ៌​ដោយ​មិនដឹងខ្លួន​។


ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប តាមរយៈ​ស៊ីលវ៉ាន​ដែល​ខ្ញុំ​ចាត់ទុកជា​បងប្អូន​ដ៏ស្មោះត្រង់ ដើម្បី​ជំរុញទឹកចិត្ត​អ្នករាល់គ្នា និង​ធ្វើបន្ទាល់​ថា នេះ​ជា​ព្រះគុណ​ដ៏ពិតប្រាកដ​របស់​ព្រះ​។ ដូច្នេះ ចូរ​ឈរមាំ​ក្នុង​ព្រះគុណនេះ​ចុះ​។


ប្រសិនបើ​អ្នកណា​មករក​អ្នករាល់គ្នា ប៉ុន្តែ​មិន​នាំ​សេចក្ដីបង្រៀន​នេះ​មក​ទេ នោះ​កុំ​ទទួល​អ្នកនោះ​មកក្នុង​ផ្ទះ ហើយក៏​កុំ​ជម្រាបសួរ​អ្នកនោះ​ឡើយ


អ្នក​ដ៏ជាទីស្រឡាញ់​អើយ អ្វីក៏ដោយដែល​អ្នក​ធ្វើ​សម្រាប់​បងប្អូន ជាពិសេស​សម្រាប់​បងប្អូន​ដែល​មិនស្គាល់ នោះ​អ្នក​កំពុង​ធ្វើ​ដោយ​ស្មោះត្រង់​ហើយ​។


ដូច្នេះ យើង​ត្រូវតែ​ទទួល​មនុស្ស​បែបនេះ ដើម្បីឲ្យ​យើង​បានជា​អ្នករួមការងារ​សម្រាប់​សេចក្ដីពិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម