Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 2:6 - ព្រះគម្ពីរខ្មែរសាកល

6 ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះ​បាន​លើក​យើង​ឲ្យរស់ឡើងវិញជាមួយ​ព្រះគ្រីស្ទ ព្រមទាំង​ឲ្យ​យើង​អង្គុយជាមួយ​ព្រះអង្គ​នៅ​លើមេឃ​ផង

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ហើយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះគ្រិស្ដ​ និង​បាន​ឲ្យ​យើង​អង្គុយ​រួម​ជាមួយ​ព្រះអង្គ​នៅ‍​ឯ​ស្ថានសួគ៌​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះ​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​អង្គុយ​រួម​ជា​មួយ​ព្រះ‌អង្គ​នៅ​ស្ថាន​សួគ៌​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរម‌សុខ រួម​ជា​មួយ​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ ក៏​ឲ្យ​យើង​អង្គុយ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​សូរ៉កា រួម​ជា​មួយ​អ៊ីសា​ដែរ។

សូមមើលជំពូក ចម្លង




អេភេសូរ 2:6
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​នេះ​ជាដាច់ខាត រហូតដល់​ថ្ងៃ​នោះ គឺថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​ជាមួយ​អ្នករាល់គ្នា​នៅក្នុង​អាណាចក្រ​របស់​ព្រះ​បិតា​ខ្ញុំ”។


មានពរ​ហើយ បាវបម្រើ​ទាំងនោះ​ដែល​ចៅហ្វាយ​ឃើញ​ពួកគេ​ប្រុងស្មារតី នៅពេល​លោក​មក​ដល់​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចៅហ្វាយ​នឹង​ក្រវាត់​ខ្លួន ហើយ​ឲ្យ​ពួកគេ​អង្គុយ រួច​លោក​នឹង​មក​បម្រើ​ពួកគេ​វិញ​។


ប្រសិនបើ​អ្នកណា​បម្រើ​ខ្ញុំ អ្នកនោះ​ត្រូវតែ​មកតាម​ខ្ញុំ ហើយ​កន្លែងដែល​ខ្ញុំ​នៅ អ្នកបម្រើ​របស់ខ្ញុំ​ក៏​នឹង​នៅ​ទីនោះ​ដែរ​។ ប្រសិនបើ​អ្នកណា​បម្រើ​ខ្ញុំ ព្រះ​បិតា​នឹង​លើកកិត្តិយស​អ្នកនោះ​។


ដូច្នេះ កាលណា​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា ខ្ញុំ​នឹង​មក​ម្ដងទៀត ហើយ​ទទួល​អ្នករាល់គ្នា​ទៅឯ​ខ្ញុំ ដើម្បីឲ្យ​អ្នករាល់គ្នា​នៅ​កន្លែងដែល​ខ្ញុំ​នៅ​ដែរ​។


ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ជូនចំពោះ​វិសុទ្ធជន​ដែល​រស់​នៅ​អេភេសូរ ជា​អ្នកជឿ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​——​ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ប្រទានពរ​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ព្រះពរ​ខាងវិញ្ញាណ​គ្រប់បែបយ៉ាង​នៅ​ស្ថានសួគ៌


ពិតមែនហើយ យើង​ជា​ស្នាព្រះហស្ត​របស់​ព្រះ ដែល​ត្រូវបាន​និម្មិតបង្កើត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​សម្រាប់​ការល្អ​។ ព្រះ​បាន​រៀបចំ​ការល្អ​ជាមុន ដើម្បីឲ្យ​យើង​ដើរតាម​ការទាំងនោះ​។


ប៉ុន្តែ​អ្នករាល់គ្នា​ដែល​ពីមុន​នៅ​ឆ្ងាយ ឥឡូវនេះ​ត្រូវបាន​នាំមក​ជិត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដោយ​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​។


ព្រះអង្គ​ជា​ក្បាល​របស់​រូបកាយ ដែល​ជា​ក្រុមជំនុំ ព្រះអង្គ​ជា​ដើមដំបូង ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ ដើម្បីឲ្យ​ព្រះអង្គ​បានជា​ទីមួយ​ក្នុងចំណោម​របស់​សព្វសារពើ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម