អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គមានសេចក្ដីសុខសាន្តដ៏លើសលប់ ហើយពួកគេគ្មានសេចក្ដីបណ្ដាលឲ្យជំពប់ដួលឡើយ។
សុភាសិត 3:23 - ព្រះគម្ពីរខ្មែរសាកល ធ្វើដូច្នេះ កូននឹងដើរដោយសុវត្ថិភាពក្នុងផ្លូវរបស់អ្នក ហើយជើងរបស់អ្នកនឹងមិនជំពប់ឡើយ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះឯងនឹងបានដើរតាមផ្លូវឯង ដោយសេចក្ដីសុខ ហើយជើងឯងនឹងមិនចំពប់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ កូននឹងរស់នៅដោយសុខសាន្ត ហើយគ្មានអ្វីធ្វើឲ្យកូនជំពប់ដួលបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងនឹងបានដើរតាមផ្លូវឯង ដោយសេចក្ដីសុខ ហើយជើងឯងនឹងមិនចំពប់ឡើយ អាល់គីតាប ពេលនោះ កូននឹងរស់នៅដោយសុខសាន្ត ហើយគ្មានអ្វីធ្វើឲ្យកូនជំពប់ដួលបានឡើយ។ |
អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គមានសេចក្ដីសុខសាន្តដ៏លើសលប់ ហើយពួកគេគ្មានសេចក្ដីបណ្ដាលឲ្យជំពប់ដួលឡើយ។
ព្រះអង្គនឹងមិនឲ្យជើងរបស់អ្នករអិលឡើយ ព្រះអង្គដែលថែរក្សាអ្នកនឹងមិនផ្ទំរលីវឡើយ។
ព្រះយេហូវ៉ានឹងរក្សាដំណើរចេញទៅរបស់អ្នក និងដំណើរមកវិញរបស់អ្នក ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច៕
អ្នកដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍ គឺដើរដោយសុវត្ថិភាព រីឯអ្នកដែលបង្វៀចផ្លូវរបស់ខ្លួននឹងត្រូវបានលាតត្រដាង។
នៅពេលអ្នកដើរ ជំហានរបស់អ្នកនឹងមិនត្រូវបានបង្អាក់ឡើយ ហើយប្រសិនបើអ្នករត់ ក៏អ្នកមិនជំពប់ដែរ។
កាលណាអ្នកដើរចុះឡើង វានឹងនាំផ្លូវអ្នក; កាលណាអ្នកដេក វានឹងថែរក្សាអ្នក; កាលណាអ្នកភ្ញាក់ឡើង វានឹងសន្ទនាជាមួយអ្នក;
ក្នុងចំណោមពួកគេ គ្មានអ្នកណាអស់កម្លាំង គ្មានអ្នកណាជំពប់ គ្មានអ្នកណាដេករលីវ ហើយគ្មានអ្នកណាលង់លក់; ខ្សែក្រវាត់នៅនឹងចង្កេះរបស់ពួកគេមិនបានបន្ធូរឡើយ ហើយខ្សែស្បែកជើងរបស់ពួកគេក៏មិនបានដាច់ដែរ។
ព្រះអង្គដែលនាំពួកគេដើរកាត់ទីជម្រៅ ដូចជានាំសេះដើរកាត់ទីរហោស្ថាន បានជាពួកគេមិនជំពប់នោះ តើនៅឯណា?
យើងនឹងពង្រឹងពួកគេក្នុងព្រះយេហូវ៉ា ហើយពួកគេនឹងដើរក្នុងព្រះនាមរបស់ព្រះអង្គ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕