Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:27 - ព្រះគម្ពីរខ្មែរសាកល

27 ក្នុងចំណោម​ពួកគេ គ្មានអ្នកណា​អស់កម្លាំង គ្មានអ្នកណា​ជំពប់ គ្មានអ្នកណា​ដេករលីវ ហើយ​គ្មានអ្នកណា​លង់លក់​; ខ្សែក្រវាត់​នៅនឹង​ចង្កេះ​របស់ពួកគេ​មិន​បាន​បន្ធូរ​ឡើយ ហើយ​ខ្សែ​ស្បែកជើង​របស់ពួកគេ​ក៏​មិន​បាន​ដាច់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ឥត​មាន​អ្នក​ណា​មួយ​អស់​កម្លាំង ឬ​ចំពប់​ជើង​ឡើយ ឥត​មាន​អ្នក​ណា​មួយ​ងុយ‌ងោក ឬ​ដេក​លក់ ក៏​ឥត​មាន​អ្នក​ណា​មួយ​បន្ធូរ​ខ្សែ​ក្រវាត់ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​នឿយ‌ហត់ គ្មាន​នរណា​ម្នាក់​បាក់​កម្លាំង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ងោក‌ងុយ ឬ​ដេក​លង់‌លក់​ដែរ។ គ្មាន​នរណា​ម្នាក់​ដោះ​ខ្សែ​ក្រវាត់​ចេញ​ពី​ចង្កេះ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ឥត​មាន​អ្នក​ណា​មួយ​អស់​កំឡាំង ឬ​ចំពប់​ជើង​ឡើយ ឥត​មាន​អ្នក​ណា​មួយ​ងុយ‌ងោក ឬ​ដេក​លក់ ក៏​ឥត​មាន​អ្នក​ណា​មួយ​បន្ធូរ​ខ្សែ​ក្រវាត់ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​នឿយ‌ហត់ គ្មាន​នរណា​ម្នាក់​បាក់​កម្លាំង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ងោក‌ងុយ ឬ​ដេក​លង់‌លក់​ដែរ។ គ្មាន​នរណា​ម្នាក់​ដោះ​ខ្សែ​ក្រវាត់​ចេញ​ពី​ចង្កេះ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 5:27
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះ​មួយ​អង្គ​នេះ ដែល​ក្រវាត់​ខ្ញុំ​ដោយ​កម្លាំង ហើយ​ធ្វើឲ្យ​ផ្លូវ​របស់ខ្ញុំ​បាន​គ្រប់លក្ខណ៍


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ព្រះអង្គ​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ​! ព្រះយេហូវ៉ា​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ ហើយ​ក្រវាត់​អង្គទ្រង់​ដោយ​ព្រះចេស្ដា នោះ​ពិភពលោក​ក៏​ត្រូវបាន​តាំងឡើង​ឥត​រង្គើ​ឡើយ​។


ធ្វើដូច្នេះ កូន​នឹង​ដើរ​ដោយ​សុវត្ថិភាព​ក្នុង​ផ្លូវ​របស់អ្នក ហើយ​ជើង​របស់អ្នក​នឹង​មិន​ជំពប់​ឡើយ​;


សេចក្ដីសុចរិតយុត្តិធម៌​នឹង​បានជា​ខ្សែក្រវាត់​នៅនឹង​ត្រគាក​របស់លោក សេចក្ដីពិតត្រង់​នឹង​បានជា​ខ្សែក្រវាត់​នៅនឹង​ចង្កេះ​របស់លោក​។


ព្រះយេហូវ៉ា​មានបន្ទូល​ទៅកាន់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ គឺ​ស៊ីរូស​ជា​អ្នកដែល​ព្រះអង្គ​កាន់​ដៃស្ដាំ​របស់ទ្រង់ ដើម្បី​បង្ក្រាប​ប្រជាជាតិ​នានា​នៅមុខ​ទ្រង់ ហើយ​បន្ធូរ​ខ្សែក្រវាត់​របស់​ពួក​ស្ដេច ដើម្បី​បើក​ទ្វារ​នៅមុខ​ទ្រង់ ហើយ​ទ្វារក្រុង​នឹង​មិន​បិទ​ឡើយ​—— ព្រះអង្គ​មានបន្ទូល​ទៅកាន់​ទ្រង់​ដូច្នេះ​ថា​៖


យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។ យើង​នឹង​ក្រវាត់​អ្នក ទោះបីជា​អ្នក​មិន​ស្គាល់​យើង​ក៏ដោយ


រួច​ទឹកមុខ​របស់​ស្ដេច​ក៏​ផ្លាស់ប្ដូរ ហើយ​គំនិត​របស់ទ្រង់​ក៏​ធ្វើឲ្យ​ទ្រង់​តក់ស្លុត សន្លាក់​ចង្កេះ​របស់ទ្រង់​ក៏​ល្វើយទៅ ហើយ​ជង្គង់​របស់ទ្រង់​ក៏​ទង្គិច​គ្នា​។


យ៉ូហាន​នេះ​ឯង ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​រោម​អូដ្ឋ និង​ពាក់​ខ្សែក្រវាត់​ស្បែក​នៅ​ចង្កេះ រីឯ​អាហារ​របស់​គាត់​ជា​កណ្ដូប និង​ទឹកឃ្មុំ​ព្រៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម