Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 2:8 - ព្រះគម្ពីរខ្មែរសាកល

8 ដើម្បី​ការពារ​គន្លង​នៃ​សេចក្ដីយុត្តិធម៌ ហើយ​ថែរក្សា​ផ្លូវ​នៃ​វិសុទ្ធជន​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ការ​ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​ជួយ​ការពារ អស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌ ហើយ​ថែ‌រក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ការ‌ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទ្រង់​ជួយ​ការពារ អស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌ ហើយ​ថែ‌រក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ទ្រង់។

សូមមើលជំពូក ចម្លង




សុភា‌សិត 2:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ព្រះយេហូវ៉ា​ទ្រង់​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​៕


ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​អស់អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​បំផ្លាញ​អស់ទាំង​មនុស្ស​អាក្រក់​វិញ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ព្រលឹង​របស់ខ្ញុំ​បានដូចដើមវិញ ព្រះអង្គ​ទ្រង់​នាំ​ខ្ញុំ​តាម​ផ្លូវ​នៃ​សេចក្ដីសុចរិត ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


ក្រឹត្យវិន័យ​របស់​ព្រះ​នៃគេ​នៅ​ក្នុងចិត្ត​គេ ជំហាន​របស់គេ​មិន​ញញីញញ័រ​ឡើយ​។


ព្រះអង្គ​ទុក​ព្រលឹង​របស់យើង​ក្នុងចំណោម​មនុស្សរស់ ហើយ​មិន​ឲ្យ​ជើង​របស់យើង​រអិល​ឡើយ​។


អ្នកដែល​ស្រឡាញ់​ព្រះយេហូវ៉ា​អើយ ចូរ​ស្អប់​ការ​អាក្រក់​! ព្រះអង្គ​ទ្រង់​រក្សា​ព្រលឹង​នៃ​វិសុទ្ធជន​របស់ព្រះអង្គ ព្រះអង្គ​នឹង​រំដោះ​ពួកគេ​ពី​កណ្ដាប់ដៃ​របស់​មនុស្ស​អាក្រក់​។


ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត គឺ​នៅក្នុងចំណោម​គន្លង​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌


គ្មាន​សត្វតោ​នៅ​ទីនោះ ក៏​គ្មាន​សត្វសាហាវ​ណា​ឡើងមក​តាម​ផ្លូវនោះ​ដែរ គឺ​គេ​នឹង​មិន​ប្រទះឃើញ​វា​នៅ​ទីនោះ​ឡើយ​។ មានតែ​អ្នកដែល​ត្រូវបាន​ប្រោសលោះ​ប៉ុណ្ណោះ ដែល​ដើរតាម​ផ្លូវនោះ​។


អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។


រីឯ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នករាល់គ្នា​មិនឲ្យជំពប់ដួល ព្រមទាំង​អាច​ឲ្យ‍​អ្នករាល់គ្នា​ឈរ​នៅចំពោះ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឥតសៅហ្មង និង​ដោយ​អំណរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម