Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 4:12 - ព្រះគម្ពីរខ្មែរសាកល

12 នៅពេល​អ្នក​ដើរ ជំហាន​របស់អ្នក​នឹង​មិន​ត្រូវបាន​បង្អាក់​ឡើយ ហើយ​ប្រសិនបើ​អ្នក​រត់ ក៏​អ្នក​មិន​ជំពប់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស​ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បើ​កូន​ប្រកាន់​យក​មាគ៌ា​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​កូន​ឲ្យ​ជំពប់​ដួល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស‌ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 បើ​កូន​ប្រកាន់​យក​មាគ៌ា​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​កូន​ឲ្យ​ជំពប់​ដួល​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 4:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​មាន​សេចក្ដីសុខសាន្ត​ដ៏លើសលប់ ហើយ​ពួកគេ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឡើយ​។


ទូលបង្គំ​នឹង​ដើរចុះឡើង​នៅ​ទីធំទូលាយ ដ្បិត​ទូលបង្គំ​បាន​ស្វែងរក​ច្បាប់តម្រា​របស់ព្រះអង្គ​។


ព្រះអង្គ​ពង្រីក​ដី​នៅក្រោម​ទូលបង្គំ សម្រាប់​ជំហាន​របស់ទូលបង្គំ ដូច្នេះ​កជើង​របស់ទូលបង្គំ​មិន​បាន​ញញីញញ័រ​ឡើយ​។


យ៉ាងនោះឯង អ្នក​នឹង​យល់ច្បាស់​នូវ​សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និង​សេចក្ដីទៀងត្រង់ គឺ​គ្រប់ទាំង​ផ្លូវ​ល្អ


ធ្វើដូច្នេះ កូន​នឹង​ដើរ​ដោយ​សុវត្ថិភាព​ក្នុង​ផ្លូវ​របស់អ្នក ហើយ​ជើង​របស់អ្នក​នឹង​មិន​ជំពប់​ឡើយ​;


ផ្លូវ​របស់​មនុស្ស​អាក្រក់​ដូចជា​ភាពងងឹតសូន្យ ពួកគេ​មិន​ដឹង​ថា​ខ្លួនឯង​ជំពប់​ដោយសារ​អ្វី​ទេ​។


កាលណា​អ្នក​ដើរចុះឡើង វា​នឹង​នាំផ្លូវ​អ្នក​; កាលណា​អ្នក​ដេក វា​នឹង​ថែរក្សា​អ្នក​; កាលណា​អ្នក​ភ្ញាក់ឡើង វា​នឹង​សន្ទនា​ជាមួយ​អ្នក​;


ហើយជា “ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេ​បាន​ជំពប់ ពីព្រោះ​ពួកគេ​មិនព្រមជឿ​ព្រះបន្ទូល តាម​ដែល​ត្រូវបាន​តម្រូវទុក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម