ព្រលឹងរបស់មនុស្សខ្ជិលច្រអូសចេះតែលោភចង់បាន ប៉ុន្តែគ្មានបានអ្វីសោះ រីឯព្រលឹងរបស់មនុស្សឧស្សាហ៍ នឹងត្រូវបានបំពេញឲ្យស្កប់ស្កល់។
សុភាសិត 24:31 - ព្រះគម្ពីរខ្មែរសាកល នោះមើល៍! មានគុម្ពបន្លាដុះឡើងពាសពេញ ដើមកន្ទេចអាលក៏គ្របដណ្ដប់ផ្ទៃដី ហើយរបងថ្មក៏រលំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯរបងក៏រលំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបន្លា និងស្មៅដុះពាសពេញ រីឯរបងក៏រលំដួលអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯកំផែងក៏រលំដែរ អាល់គីតាប មានបន្លា និងស្មៅដុះពាសពេញ រីឯរបងក៏រលំដួលអស់។ |
ព្រលឹងរបស់មនុស្សខ្ជិលច្រអូសចេះតែលោភចង់បាន ប៉ុន្តែគ្មានបានអ្វីសោះ រីឯព្រលឹងរបស់មនុស្សឧស្សាហ៍ នឹងត្រូវបានបំពេញឲ្យស្កប់ស្កល់។
ការកោតខ្លាចព្រះយេហូវ៉ានាំទៅរកជីវិត ហើយអ្នកដែលធ្វើដូច្នេះនឹងដេកស្កប់ស្កល់ គ្មានមហន្តរាយប៉ះពាល់គាត់ឡើយ។
មនុស្សខ្ជិលច្រអូសមិនភ្ជួររាស់តាមរដូវ លុះដល់រដូវច្រូតកាត់ គាត់រកអ្វីច្រូតមិនបានឡើយ។
មនុស្សខ្ជិលច្រអូសពោលថា៖ “មានតោនៅខាងក្រៅ ខ្ញុំមុខជាត្រូវវាសម្លាប់នៅកណ្ដាលផ្លូវមិនខាន!”។
ដ្បិតពួកប្រមឹក និងពួកល្មោភស៊ីនឹងធ្លាក់ខ្លួនក្រ ហើយសេចក្ដីងោកងុយនឹងស្លៀកពាក់ឲ្យពួកគេដោយសម្លៀកបំពាក់កណ្ដាច។
ដោយសារតែភាពខ្ជិលច្រអូស ផ្ទោងដំបូលបាក់ចុះ ហើយដោយសារតែភាពខ្ជីខ្ជានៃដៃ ផ្ទះក៏លេចធ្លុះ។
ដូច្នេះឥឡូវនេះ សូមឲ្យយើងប្រាប់អ្នករាល់គ្នាអំពីអ្វីដែលយើងនឹងធ្វើដល់ចម្ការទំពាំងបាយជូររបស់យើង គឺយើងនឹងដករបងវាចេញ នោះវានឹងត្រូវបានបំផ្លាញ កំពែងរបស់វានឹងត្រូវបានរំលំ នោះវានឹងត្រូវបានជាន់ឈ្លី។
យើងនឹងធ្វើឲ្យវាហិនហោច។ វានឹងមិនត្រូវបានលួសកាត់ ក៏មិនត្រូវបានជ្រួយដីដែរ នោះអញ្ចាញ និងបន្លានឹងដុះឡើង ហើយយើងនឹងបង្គាប់ពពកមិនឲ្យបង្អុរភ្លៀងលើចម្ការនោះឡើយ។
គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺអ្នកដែលឮព្រះបន្ទូល ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិរួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។
ប៉ុន្តែប្រសិនបើដីនោះបង្កើតតែគុម្ពបន្លា និងដើមបន្លាវិញ វាក៏គ្មានប្រយោជន៍អ្វីឡើយ ហើយរៀបនឹងត្រូវបណ្ដាសា។ នៅទីបំផុត វានឹងត្រូវបានដុតចោល។