Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:18 - ព្រះគម្ពីរខ្មែរសាកល

18 ដោយសារតែ​ភាពខ្ជិលច្រអូស ផ្ទោងដំបូល​បាក់ចុះ ហើយ​ដោយសារតែ​ភាពខ្ជីខ្ជា​នៃ​ដៃ ផ្ទះ​ក៏​លេចធ្លុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឯ​ដំបូល​ផ្ទះ​រមែង​ស្រុត​ធ្លាក់ ដោយ​ព្រោះ​តែ​ភាព​ខ្ជិល​ច្រអូស ហើយ​ដោយ​ព្រោះ​នៅ​ដៃ​ទទេៗ បាន​ជា​ទឹក​ភ្លៀង​លេច​ចូល​ក្នុង​ផ្ទះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មនុស្ស​ខ្ជិល​ច្រអូស​មុខ​ជា​ត្រូវ​ដំបូល​ផ្ទះ​បាក់​សង្កត់​លើ ហើយ​មនុស្ស​ខ្ជីខ្ជា​ក៏​ត្រូវ​ភ្លៀង​លិច​ផ្ទះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​ដំបូល​ផ្ទះ​រមែង​ស្រុត​ធ្លាក់ ដោយ​ព្រោះ​តែ​សេចក្ដី​ខ្ជិល​ច្រអូស​ទេ ហើយ​ដោយ​ព្រោះ​នៅ​ដៃ​ទទេៗ បាន​ជា​ទឹក​ភ្លៀង​លេច​ចូល​ក្នុង​ផ្ទះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 មនុស្ស​ខ្ជិល​ច្រអូស​មុខ​ជា​ត្រូវ​ដំបូល​ផ្ទះ​បាក់​សង្កត់​លើ ហើយ​មនុស្ស​ខ្ជីខ្ជា​ក៏​ត្រូវ​ភ្លៀង​លិច​ផ្ទះ​ដែរ។

សូមមើលជំពូក ចម្លង




សាស្តា 10:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដៃ​ឧស្សាហ៍​នឹង​គ្រប់គ្រង ប៉ុន្តែ​ភាពខ្ជិលច្រអូស​នឹង​នាំ​ទៅក្នុង​ទាសភាព​។


ស្ត្រី​ដែល​មានប្រាជ្ញា កសាង​ផ្ទះ​របស់ខ្លួន រីឯ​ស្ត្រី​ល្ងីល្ងើ រំលំ​ផ្ទះ​ដោយផ្ទាល់ដៃ​។


មនុស្ស​ខ្ជិលច្រអូស​មិន​ភ្ជួររាស់​តាម​រដូវ លុះដល់​រដូវច្រូតកាត់ គាត់​រក​អ្វីច្រូត​មិនបានឡើយ​។


ចំណង់​របស់​មនុស្ស​ខ្ជិលច្រអូស​នឹង​សម្លាប់​ខ្លួនគេ ពីព្រោះ​ដៃ​គេ​បដិសេធមិន​ធ្វើការ​។


ដ្បិត​ពួក​ប្រមឹក និង​ពួក​ល្មោភស៊ី​នឹង​ធ្លាក់ខ្លួនក្រ ហើយ​សេចក្ដីងោកងុយ​នឹង​ស្លៀកពាក់ឲ្យ​ពួកគេ​ដោយ​សម្លៀកបំពាក់កណ្ដាច​។


យើង​ប្រាថ្នាចង់​ឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​បង្ហាញ​ចិត្តខ្នះខ្នែង​ដូចគ្នា ដោយ​ការជឿអស់ពីចិត្ត​ចំពោះ​សេចក្ដីសង្ឃឹម រហូតដល់​ទីបញ្ចប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម