Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 23:21 - ព្រះគម្ពីរខ្មែរសាកល

21 ដ្បិត​ពួក​ប្រមឹក និង​ពួក​ល្មោភស៊ី​នឹង​ធ្លាក់ខ្លួនក្រ ហើយ​សេចក្ដីងោកងុយ​នឹង​ស្លៀកពាក់ឲ្យ​ពួកគេ​ដោយ​សម្លៀកបំពាក់កណ្ដាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ‌ងោក នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សម្លៀក‌បំពាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដ្បិត​មនុស្ស​ប្រមឹក នឹង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ‌ងោក​នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សំលៀក‌បំពាក់។

សូមមើលជំពូក ចម្លង




សុភា‌សិត 23:21
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ខ្ជិល​ក្នុង​ការងារ​របស់ខ្លួន អ្នកនោះ​ជា​បងប្អូន​នឹង​អ្នកបំផ្លាញ​។


ភាពខ្ជិលច្រអូស​ធ្វើឲ្យ​ធ្លាក់​ទៅក្នុង​ការលង់លក់ ហើយ​មនុស្ស​ខ្ជិលច្រអូស​នឹង​អត់ឃ្លាន​។


អ្នកដែល​ស្រឡាញ់​ការសប្បាយ​នឹងក្លាយជា​មនុស្ស​ខ្វះខាត ហើយ​អ្នកដែល​ស្រឡាញ់​ស្រា និង​ប្រេង នឹង​មិន​ក្លាយជាអ្នកមាន​ឡើយ​។


ដោយសារតែ​ភាពខ្ជិលច្រអូស ផ្ទោងដំបូល​បាក់ចុះ ហើយ​ដោយសារតែ​ភាពខ្ជីខ្ជា​នៃ​ដៃ ផ្ទះ​ក៏​លេចធ្លុះ​។


រីឯ​កូនមនុស្ស​បាន​មក ទាំង​ហូប​ទាំង​ផឹក គេ​ក៏​ថា​: ‘មើល៍! មនុស្ស​ល្មោភស៊ី និង​ល្មោភផឹក ជា​មិត្តភក្ដិ​របស់​អ្នកទារពន្ធ និង​មនុស្សបាប​!’។ ប៉ុន្តែ​ប្រាជ្ញា​ត្រូវបាន​បញ្ជាក់ថាសុចរិត ដោយ​អំពើរបស់​វា”។


ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា កុំឲ្យ​សេពគប់ជាមួយ​អ្នកណាក៏ដោយដែល​មានឈ្មោះ​ជា​បងប្អូន ដែល​ជា​មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬ​មនុស្សឆបោក​ឡើយ ហើយក៏កុំ​ឲ្យ​ហូបជាមួយ​មនុស្ស​បែបនេះ​ដែរ​។


ពួក​ចោរលួច មនុស្សលោភលន់ មនុស្សប្រមឹក មនុស្សជេរប្រមាថ និង​មនុស្សឆបោក មិន​អាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បាន​ឡើយ​។


ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និង​អ្វីៗ​ដែល​ស្រដៀងនឹង​ការ​ទាំងនេះ​។ ចំពោះ​ការទាំងនេះ ខ្ញុំ​សូម​ដាស់តឿនទុកមុន​ដល់​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ដាស់តឿនពីមុន​ហើយ​ថា អ្នក​ដែល​ប្រព្រឹត្ត​ការទាំងនេះ​នឹង​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​ឡើយ​។


ចុងបញ្ចប់​របស់​អ្នកទាំងនោះ​ជា​សេចក្ដីវិនាស ព្រះ​របស់​ពួកគេ​គឺ​ក្រពះ​របស់ខ្លួន ហើយ​សិរីរុងរឿង​របស់​ពួកគេ​នៅក្នុង​សេចក្ដីគួរខ្មាស​របស់​ខ្លួន​; ពួកគេ​គិត​តែ​ពី​ខាងលោកីយ៍​ប៉ុណ្ណោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម