Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:30 - ព្រះគម្ពីរខ្មែរសាកល

30 ខ្ញុំ​បាន​ដើរកាត់​តាម​ស្រែចម្ការ​របស់​មនុស្ស​ខ្ជិលច្រអូស និង​តាម​ចម្ការទំពាំងបាយជូរ​របស់​មនុស្ស​ខ្វះ​វិចារណញ្ញាណ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 យើង​បាន​ដើរ​ក្បែរ​ចម្ការ របស់​មនុស្ស​ខ្ជិល​ច្រអូស ហើយ​ក្បែរ​ដំណាំ​ទំពាំង‌បាយ‌ជូរ របស់​មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ខ្ញុំ​បាន​ដើរ​ជិត​ចម្ការ​របស់​មនុស្ស​កម្ជិល​ម្នាក់ ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ជិត​ចម្ការ​ទំពាំង‌បាយជូរ​របស់​មនុស្ស​ឥត​គំនិត​ម្នាក់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 យើង​បាន​ដើរ​ក្បែរ​ចំការ​របស់​មនុស្ស​ខ្ជិល​ច្រអូស ហើយ​ក្បែរ​ដំណាំ​ទំពាំង‌បាយ‌ជូរ​របស់​មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ខ្ញុំ​បាន​ដើរ​ជិត​ចម្ការ​របស់​មនុស្ស​កំជិល​ម្នាក់ ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ជិត​ចម្ការ​ទំពាំង‌បាយជូរ​របស់​មនុស្ស​ឥត​គំនិត​ម្នាក់​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 24:30
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទៀងត្រង់​ឃើញ​ដូច្នេះ ក៏​អរសប្បាយ រីឯ​អស់ទាំង​មនុស្សទុច្ចរិត​ក៏​បិទ​មាត់​។


ខ្ញុំ​ធ្លាប់​ជា​ក្មេង ឥឡូវនេះ​ខ្ញុំ​ចាស់​ហើយ ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវបាន​បោះបង់ចោល​ឡើយ ក៏​មិនដែល​ឃើញ​ពូជពង្ស​របស់គេ​សុំទាន​អាហារ​ដែរ​។


ប្រាជ្ញា​ត្រូវបាន​រកឃើញ​នៅលើ​បបូរមាត់​របស់​អ្នកដែល​មានការយល់ច្បាស់ រីឯ​រំពាត់ គឺ​សម្រាប់​ខ្នង​របស់​អ្នកដែល​ខ្វះ​វិចារណញ្ញាណ​។


អ្នកដែល​ធ្វើ​ស្រែចម្ការ​របស់ខ្លួន នឹង​បាន​ឆ្អែត​ដោយ​អាហារ រីឯ​អ្នកដែល​ដេញតាម​ការ​ឥតប្រយោជន៍ គឺ​ខ្វះ​វិចារណញ្ញាណ​។


ព្រលឹង​របស់​មនុស្ស​ខ្ជិលច្រអូស​ចេះតែលោភចង់បាន ប៉ុន្តែ​គ្មាន​បាន​អ្វីសោះ រីឯ​ព្រលឹង​របស់​មនុស្ស​ឧស្សាហ៍ នឹង​ត្រូវបាន​បំពេញឲ្យស្កប់ស្កល់​។


អ្នកដែល​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​ស្រី គឺ​ខ្វះ​វិចារណញ្ញាណ​; អ្នកដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បំផ្លាញ​ព្រលឹង​របស់ខ្លួន​។


ដោយសារតែ​ភាពខ្ជិលច្រអូស ផ្ទោងដំបូល​បាក់ចុះ ហើយ​ដោយសារតែ​ភាពខ្ជីខ្ជា​នៃ​ដៃ ផ្ទះ​ក៏​លេចធ្លុះ​។


ខ្ញុំ​បាន​ឃើញ​អ្វីៗ​ទាំងអស់ ក្នុង​ថ្ងៃអាយុ​ដ៏ឥតន័យ​របស់ខ្ញុំ គឺ​មាន​មនុស្ស​សុចរិត​វិនាស​ដោយសារតែ​សេចក្ដីសុចរិត​របស់ខ្លួន ហើយក៏​មាន​មនុស្ស​អាក្រក់​មានអាយុវែង​ដោយសារតែ​ការអាក្រក់​របស់ខ្លួន​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម