សុភាសិត 21:25 - ព្រះគម្ពីរខ្មែរសាកល ចំណង់របស់មនុស្សខ្ជិលច្រអូសនឹងសម្លាប់ខ្លួនគេ ពីព្រោះដៃគេបដិសេធមិនធ្វើការ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស រមែងសម្លាប់ខ្លួន ដ្បិតដៃគេមិនព្រមធ្វើការសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ព្រោះគេមិនព្រមធ្វើការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស នោះរមែងសំឡាប់ខ្លួនវិញ ដ្បិតដៃគេមិនព្រមធ្វើការសោះ។ អាល់គីតាប បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ព្រោះគេមិនព្រមធ្វើការ។ |
មនុស្សខ្ជិលច្រអូសមិនអាំងសាច់សត្វដែលខ្លួនបរបាញ់ រីឯមនុស្សឧស្សាហ៍នឹងបានទ្រព្យសម្បត្តិដ៏មានតម្លៃ។
ព្រលឹងរបស់មនុស្សខ្ជិលច្រអូសចេះតែលោភចង់បាន ប៉ុន្តែគ្មានបានអ្វីសោះ រីឯព្រលឹងរបស់មនុស្សឧស្សាហ៍ នឹងត្រូវបានបំពេញឲ្យស្កប់ស្កល់។
ផ្លូវរបស់មនុស្សខ្ជិលច្រអូសប្រៀបដូចជារបងបន្លា រីឯគន្លងរបស់មនុស្សទៀងត្រង់ប្រៀបដូចជាមហាវិថី។
មនុស្សខ្ជិលច្រអូសលូកដៃរបស់ខ្លួនទៅក្នុងចាន ក៏មិនយកដៃមកដាក់វិញ សូម្បីតែក្នុងមាត់របស់ខ្លួន។
មនុស្សខ្ជិលច្រអូសមិនភ្ជួររាស់តាមរដូវ លុះដល់រដូវច្រូតកាត់ គាត់រកអ្វីច្រូតមិនបានឡើយ។
មនុស្សខ្ជិលច្រអូសពោលថា៖ “មានតោនៅខាងក្រៅ ខ្ញុំមុខជាត្រូវវាសម្លាប់នៅកណ្ដាលផ្លូវមិនខាន!”។
ក្នុងភ្នែកខ្លួនឯង មនុស្សខ្ជិលច្រអូសមានប្រាជ្ញា ជាងមនុស្សប្រាំពីរនាក់ដែលចេះឆ្លើយដោយការយល់ដឹង។
“ចៅហ្វាយក៏តបនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់ និងខ្ជិលច្រអូសអើយ! អ្នកបានដឹងថាយើងច្រូតពីកន្លែងដែលយើងមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលយើងមិនបានពង្រាយឬ?