Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 15:19 - ព្រះគម្ពីរខ្មែរសាកល

19 ផ្លូវ​របស់​មនុស្ស​ខ្ជិលច្រអូស​ប្រៀបដូចជា​របង​បន្លា រីឯ​គន្លង​របស់​មនុស្ស​ទៀងត្រង់​ប្រៀបដូចជា​មហាវិថី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ត្រង់ ត្រឡប់​ជា​ថ្នល់​ធំ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ផ្លូវ​របស់​មនុស្ស​ខ្ជិល​មាន​សុទ្ធ​តែ​បន្លា រីឯ​ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​រាប​ស្មើ​ល្អ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ទៀង​ត្រង់​ត្រឡប់​ជា​ថ្នល់​ធំ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ផ្លូវ​របស់​មនុស្ស​ខ្ជិល​មាន​សុទ្ធ​តែ​បន្លា រីឯ​ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​រាប​ស្មើ​ល្អ។

សូមមើលជំពូក ចម្លង




សុភា‌សិត 15:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​ជា​មនុស្ស​កោតខ្លាច​ព្រះយេហូវ៉ា​? ព្រះអង្គ​នឹង​ណែនាំ​អ្នកនោះ​ក្នុង​ផ្លូវ​ដែល​ត្រូវ​ជ្រើសរើស​។


ព្រះយេហូវ៉ា​អើយ សូម​ណែនាំ​ទូលបង្គំ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​ផង​! ដោយព្រោះ​ពួក​សត្រូវ​របស់ទូលបង្គំ សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​ផ្លូវ​រាបស្មើ​ផង​។


ព្រះយេហូវ៉ា​អើយ សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​សេចក្ដីសុចរិត​របស់ព្រះអង្គ​ដោយព្រោះ​ពួក​សត្រូវ​របស់ទូលបង្គំ​ផង សូម​តម្រង់​ផ្លូវ​របស់ព្រះអង្គ​នៅមុខ​ទូលបង្គំ​ផង​!


សេចក្ដីសុចរិត​របស់​មនុស្ស​គ្រប់លក្ខណ៍ តម្រង់​ផ្លូវ​របស់ខ្លួនគេ ប៉ុន្តែ​មនុស្ស​អាក្រក់​នឹង​ដួល​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន​។


មនុស្ស​ឆាប់ខឹង​បង្កទំនាស់ រីឯ​មនុស្ស​យឺត​នឹង​ខឹង​រម្ងាប់​ជម្លោះ​។


កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​មនុស្សល្ងង់​មើលងាយ​ម្ដាយ​របស់ខ្លួន​។


មនុស្ស​ខ្ជិលច្រអូស​ពោលថា​៖ “មាន​តោ​នៅ​ខាងក្រៅ ខ្ញុំ​មុខជា​ត្រូវវា​សម្លាប់​នៅកណ្ដាល​ផ្លូវ​មិនខាន​!”។


មាន​បន្លា និង​អន្ទាក់​នៅក្នុង​ផ្លូវ​របស់​មនុស្ស​វៀចវេរ អ្នកដែល​ការពារ​ព្រលឹង​របស់ខ្លួន នឹង​ចេញឆ្ងាយ​ពី​ផ្លូវនោះ​។


មនុស្ស​ខ្ជិលច្រអូស​ពោលថា​៖ “មាន​សិង្ហកំណាច​នៅតាម​ផ្លូវ​! មាន​តោ​នៅ​កណ្ដាលផ្សារ​!”។


ក្នុង​គ្រប់ទាំង​ផ្លូវ​របស់អ្នក ចូរ​ទទួលស្គាល់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​តម្រង់​គន្លង​របស់អ្នក​។


មនុស្ស​ខ្ជិលច្រអូស​អើយ ចូរ​ទៅ​រក​ស្រមោច​ទៅ​! ចូរ​សង្កេតមើល​កិរិយា​របស់វា ហើយ​ឲ្យ​មានប្រាជ្ញា​ចុះ​!


ពាក្យទាំងនេះ​សុទ្ធតែ​ប្រាកដច្បាស់​ដល់​អ្នកដែល​យល់ច្បាស់ ហើយ​សុទ្ធតែ​ទៀងត្រង់​ដល់​អ្នកដែល​រកឃើញ​ចំណេះដឹង​។


កាលណា​អ្នករាល់គ្នា​បែរទៅខាងស្ដាំ ឬ​បែរទៅខាងឆ្វេង ត្រចៀក​របស់អ្នក​នឹង​ឮ​ពាក្យ​ពីក្រោយ​អ្នក​ថា​៖ “គឺ​ផ្លូវ​នេះ​ហើយ ចូរ​ដើរ​តាម​ផ្លូវនេះ​ចុះ​!”។


នៅ​ទីនោះ​នឹង​មាន​ផ្លូវធំ​មួយ ជា​ផ្លូវ​ដែល​គេ​ហៅថា “ផ្លូវ​ដ៏វិសុទ្ធ”។ ពួកមនុស្ស​សៅហ្មង​នឹង​មិន​ឆ្លងតាម​ផ្លូវនោះ​ឡើយ គឺ​ផ្លូវនោះ​សម្រាប់តែ​អ្នកដែល​ដើរតាម​ផ្លូវ​នោះ​ប៉ុណ្ណោះ​; ទោះបើ​ពួកគេ​ជា​មនុស្សល្ងីល្ងើ​ក៏ដោយ ក៏​ពួកគេ​មិន​វង្វេង​ដែរ​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “សង់ឡើង​! សង់ឡើង​! ចូរ​រៀបចំ​ផ្លូវ​! ចូរ​យក​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ចេញ​ពី​ផ្លូវ​របស់​ប្រជារាស្ត្រ​យើង​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម