Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 12:24 - ព្រះគម្ពីរខ្មែរសាកល

24 ដៃ​ឧស្សាហ៍​នឹង​គ្រប់គ្រង ប៉ុន្តែ​ភាពខ្ជិលច្រអូស​នឹង​នាំ​ទៅក្នុង​ទាសភាព​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដៃ​របស់​មនុស្ស​ព្យាយាម នឹង​បាន​ឡើង​គ្រប់​គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស នឹង​ត្រូវ​ទទួល​ការ​បម្រើ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់‌គ្រង រីឯ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដៃ​របស់​មនុស្ស​ព្យាយាម នឹង​បាន​ឡើង​គ្រប់‌គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ត្រូវ​ទទួល​ការ​បំរើ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់‌គ្រង រីឯ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។

សូមមើលជំពូក ចម្លង




សុភា‌សិត 12:24
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​វា​ឃើញ​ថា​មាន​ទីសម្រាក​ល្អ ហើយ​ទឹកដី​នោះ​គួរឲ្យពេញចិត្ត វា​ក៏​ឱន​ស្មា​ដើម្បី​ផ្ទុកបន្ទុក ហើយ​ធ្វើជា​ទាសករបម្រើ​។


ដៃ​ខ្ជិលច្រអូស​ធ្វើឲ្យ​ក្រីក្រ រីឯ​ដៃ​ឧស្សាហ៍​ធ្វើឲ្យ​មានស្ដុកស្ដម្ភ​។


មនុស្សខ្ជិលច្រអូស​មិន​អាំង​សាច់សត្វដែល​ខ្លួន​បរបាញ់ រីឯ​មនុស្ស​ឧស្សាហ៍​នឹងបាន​ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ​។


ព្រលឹង​របស់​មនុស្ស​ខ្ជិលច្រអូស​ចេះតែលោភចង់បាន ប៉ុន្តែ​គ្មាន​បាន​អ្វីសោះ រីឯ​ព្រលឹង​របស់​មនុស្ស​ឧស្សាហ៍ នឹង​ត្រូវបាន​បំពេញឲ្យស្កប់ស្កល់​។


បាវបម្រើ​មានប្រាជ្ញា​នឹង​គ្រប់គ្រង​លើ​កូន​ដែល​នាំមកនូវសេចក្ដីអាម៉ាស់ ក៏​នឹង​មានចំណែក​មរតក​នៅក្នុងចំណោម​បងប្អូន​កូននោះ​ដែរ​។


ភាពខ្ជិលច្រអូស​ធ្វើឲ្យ​ធ្លាក់​ទៅក្នុង​ការលង់លក់ ហើយ​មនុស្ស​ខ្ជិលច្រអូស​នឹង​អត់ឃ្លាន​។


មនុស្ស​ខ្ជិលច្រអូស​ពោលថា​៖ “មាន​តោ​នៅ​ខាងក្រៅ ខ្ញុំ​មុខជា​ត្រូវវា​សម្លាប់​នៅកណ្ដាល​ផ្លូវ​មិនខាន​!”។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ស្ទាត់ជំនាញ​ក្នុង​ការងារ​របស់ខ្លួន​ទេ​? គេ​នឹង​ឈរ​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច គឺ​មិន​ឈរ​នៅចំពោះ​មុខ​មនុស្ស​តូចទាប​ឡើយ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម