Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 19:24 - ព្រះគម្ពីរខ្មែរសាកល

24 មនុស្ស​ខ្ជិលច្រអូស​លូក​ដៃ​របស់​ខ្លួន​ទៅក្នុង​ចាន ក៏​មិន​យក​ដៃ​មកដាក់វិញ សូម្បីតែ​ក្នុង​មាត់​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​មិន​ដក​មក សូម្បី​តែ​បញ្ចុក​មាត់​ខ្លួន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​មិន​ដក​មក សូម្បី​តែ​នឹង​បញ្ចុក​មាត់​ខ្លួន​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ។

សូមមើលជំពូក ចម្លង




សុភា‌សិត 19:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុអ្វីបានជា​ព្រះអង្គ​ដក​ព្រះហស្ត​របស់ព្រះអង្គ គឺ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ទៅវិញ​ដូច្នេះ​? សូម​លូកព្រះហស្ត​ចេញពី​ព្រះឱរា​របស់ព្រះអង្គ ហើយ​បំផ្លាញ​ពួកគេ​ទៅ​!


មនុស្សខ្ជិលច្រអូស​មិន​អាំង​សាច់សត្វដែល​ខ្លួន​បរបាញ់ រីឯ​មនុស្ស​ឧស្សាហ៍​នឹងបាន​ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ​។


ផ្លូវ​របស់​មនុស្ស​ខ្ជិលច្រអូស​ប្រៀបដូចជា​របង​បន្លា រីឯ​គន្លង​របស់​មនុស្ស​ទៀងត្រង់​ប្រៀបដូចជា​មហាវិថី​។


ភាពខ្ជិលច្រអូស​ធ្វើឲ្យ​ធ្លាក់​ទៅក្នុង​ការលង់លក់ ហើយ​មនុស្ស​ខ្ជិលច្រអូស​នឹង​អត់ឃ្លាន​។


ចំណង់​របស់​មនុស្ស​ខ្ជិលច្រអូស​នឹង​សម្លាប់​ខ្លួនគេ ពីព្រោះ​ដៃ​គេ​បដិសេធមិន​ធ្វើការ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“គឺ​អ្នក​ដែល​ជ្រលក់​ដៃ​ក្នុង​ចាន​ជាមួយ​ខ្ញុំ អ្នកនោះ​ហើយ​នឹង​ក្បត់​ខ្ញុំ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ជា​ម្នាក់​ក្នុង​អ្នក​ទាំង​ដប់ពីរ​នាក់ គឺ​អ្នក​ដែល​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជាមួយ​ខ្ញុំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម