Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 12:27 - ព្រះគម្ពីរខ្មែរសាកល

27 មនុស្សខ្ជិលច្រអូស​មិន​អាំង​សាច់សត្វដែល​ខ្លួន​បរបាញ់ រីឯ​មនុស្ស​ឧស្សាហ៍​នឹងបាន​ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 មនុស្ស​ណា​ដែល​ខ្ជិល​ច្រអូស មិន​អាំង​សាច់​សត្វ​ដែល​ខ្លួន​ចាប់​បាន​ទេ តែ​មនុស្ស​ឧស្សាហ៍ នឹង​រក​បានសម្បត្តិ​ដ៏​មាន​តម្លៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ព្រាន​កម្ជិល​គ្មាន​សាច់​អាំង​ទេ ចិត្ត​ឧស្សាហ៍​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 មនុស្ស​ខ្ជិល​ច្រអូស គេ​មិន​អាំង​សាច់​របស់​សត្វ​ដែល​ខ្លួន​ចាប់​បាន​ទេ តែ​អ្វីៗ​ដែល​មនុស្ស​ឧស្សាហ៍​មាន នោះ​ក៏​រាប់​ជា​វិសេស​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 មនុស្ស​ខ្ជិល​ច្រអូស​មិន​អាំង​សាច់​របស់​សត្វ​ដែល​ខ្លួន​ចាប់​បាន​ទេ តែ​អ្វីៗ​ដែល​មនុស្ស​ឧស្សាហ៍​មាន នោះ​ក៍​រាប់​ជា​ទ្រព្យ​វិសេស​វិញ។

សូមមើលជំពូក ចម្លង




សុភា‌សិត 12:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្តិចបន្តួច​ដែល​មនុស្ស​សុចរិត​មាន ប្រសើរ​ជាង​ភាពបរិបូរ​របស់​មនុស្ស​អាក្រក់​ជាច្រើន​នាក់​ទៅទៀត​។


ដៃ​ខ្ជិលច្រអូស​ធ្វើឲ្យ​ក្រីក្រ រីឯ​ដៃ​ឧស្សាហ៍​ធ្វើឲ្យ​មានស្ដុកស្ដម្ភ​។


មនុស្ស​សុចរិត​នាំផ្លូវ​អ្នកជិតខាង​របស់ខ្លួន រីឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នាំ​ពួកគេ​ឲ្យ​វង្វេង​។


ព្រលឹង​របស់​មនុស្ស​ខ្ជិលច្រអូស​ចេះតែលោភចង់បាន ប៉ុន្តែ​គ្មាន​បាន​អ្វីសោះ រីឯ​ព្រលឹង​របស់​មនុស្ស​ឧស្សាហ៍ នឹង​ត្រូវបាន​បំពេញឲ្យស្កប់ស្កល់​។


មាន​របស់​តែបន្តិច​ដោយមាន​ការកោតខ្លាច​ព្រះយេហូវ៉ា ប្រសើរ​ជាង​មាន​ទ្រព្យសម្បត្តិ​ច្រើន ប៉ុន្តែ​មាន​ទុក្ខកង្វល់​។


មាន​របស់​តែបន្តិច​ដោយ​សេចក្ដីសុចរិត ប្រសើរ​ជាង​មាន​ផល​ច្រើន​ដោយ​ភាពអយុត្តិធម៌​។


ប្រសិនបើ​អ្នក​ជា​មនុស្ស​ល្មោភស៊ី នោះ​ចូរ​ភ្ជង់​កាំបិត​នៅនឹង​បំពង់ក​អ្នក​ចុះ​។


ដូចដែល​ទ្វារ​ងាកវិល​នៅលើ​ត្រចៀកទ្វារ​យ៉ាងណា មនុស្ស​ខ្ជិលច្រអូស​ក៏​ងាកវិល​នៅលើ​គ្រែ​របស់ខ្លួន​យ៉ាងនោះដែរ​។


មនុស្ស​ខ្ជិលច្រអូស​លូក​ដៃ​របស់ខ្លួន​ទៅក្នុង​ចាន ក៏​ខ្ជិល​នឹង​យក​ដៃ​មកដាក់​ក្នុង​មាត់​របស់ខ្លួន​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម