Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:26 - ព្រះគម្ពីរខ្មែរសាកល

26 “ចៅហ្វាយ​ក៏​តប​នឹង​គាត់​ថា​: ‘បាវបម្រើ​ដ៏អាក្រក់ និង​ខ្ជិលច្រអូស​អើយ​! អ្នក​បាន​ដឹង​ថា​យើង​ច្រូត​ពី​កន្លែងដែល​យើង​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​ពី​កន្លែងដែល​យើង​មិន​បាន​ពង្រាយ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 ម្ចាស់​របស់​គាត់​តប​ទៅ​គាត់​វិញ​ថា​ បាវបម្រើ​អាក្រក់​ និង​ខ្ចិល​អើយ!​ ឯង​ក៏​ដឹង​ដែរ​ថា​ ខ្ញុំ​ច្រូត​ពី​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ​ ហើយ​ប្រមូល​ពី​កន្លែង​ដែល​ខ្ញុំ​មិន​បាន​ពង្រាយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ប៉ុន្តែ ចៅហ្វាយ​របស់​គាត់​ឆ្លើយ​ថា "អ្នក​បម្រើ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថា: “នែ អ្នក​បម្រើ​អា‌ក្រក់ ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ចៅហ្វាយ​ក៏​ឆ្លើយ​តប​ថា បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ បើ​ឯង​ដឹង​ថា អញ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថាៈ “នែ៎ អ្នក​បម្រើ​អា‌ក្រក់ ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

“ដូច្នេះ ចៅហ្វាយ​របស់​គាត់​ក៏​ហៅ​គាត់​មក និយាយថា​: ‘បាវបម្រើ​អាក្រក់​អើយ​! យើង​បាន​លើកលែង​បំណុល​ទាំងអស់​នោះ​ឲ្យ​អ្នក ដោយសារ​អ្នក​អង្វរ​យើង​។


ហ្វូងមនុស្ស​មួយក្រុម​ធំ​បាន​ក្រាល​អាវវែង​របស់​ខ្លួន​នៅតាមផ្លូវ រីឯ​អ្នកផ្សេងទៀត​កាប់​មែក​ពី​ដើមឈើ​មក​ក្រាល​នៅតាម​ផ្លូវ​។


“អ្នក​ដែល​ទទួល​មួយ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងរ៉ឹង ជា​អ្នក​ដែល​ច្រូត​ពី​កន្លែងដែល​លោក​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​ពី​កន្លែងដែល​លោក​មិន​បាន​ពង្រាយ​។


ខ្ញុំ​ខ្លាច ក៏​ទៅ​លាក់ទុក​មួយ​ឋាឡាន់​របស់លោក​នៅក្នុង​ដី​។ មើល៍! នេះ​ជា​ប្រាក់​របស់លោក’។


បើដូច្នេះ អ្នក​គួរតែ​បាន​ដាក់​ប្រាក់​របស់យើង​នៅ​ធនាគារ នោះ​ពេល​យើង​មកវិញ យើង​មុខជា​បាន​ប្រាក់​របស់យើង​វិញ ព្រមទាំង​ការប្រាក់​ផង’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម