លើសពីនេះទៅទៀត បាវបម្រើរបស់ព្រះអង្គ ត្រូវបានដាស់តឿនតាមរយៈសេចក្ដីទាំងនេះ ហើយដែលកាន់តាមសេចក្ដីទាំងនេះមានរង្វាន់យ៉ាងធំ។
សុភាសិត 19:8 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលទទួលបានវិចារណញ្ញាណ ស្រឡាញ់ព្រលឹងរបស់ខ្លួន អ្នកដែលរក្សាការយល់ដឹង រកឃើញសេចក្ដីល្អ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលបានប្រាជ្ញា ជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាយោបល់ទុក នោះនឹងបានសេចក្ដីល្អ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាចេះគិតពិចារណា អ្នកនោះស្រឡាញ់ខ្លួនឯង អ្នកណារក្សាការយល់ដឹង អ្នកនោះមានសុភមង្គល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលបានប្រាជ្ញា នោះជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាយោបល់ទុក នោះនឹងបានសេចក្ដីល្អ។ អាល់គីតាប អ្នកណាចេះគិតពិចារណា អ្នកនោះស្រឡាញ់ខ្លួនឯង អ្នកណារក្សាការយល់ដឹង អ្នកនោះមានសុភមង្គល។ |
លើសពីនេះទៅទៀត បាវបម្រើរបស់ព្រះអង្គ ត្រូវបានដាស់តឿនតាមរយៈសេចក្ដីទាំងនេះ ហើយដែលកាន់តាមសេចក្ដីទាំងនេះមានរង្វាន់យ៉ាងធំ។
អ្នកដែលយកចិត្តទុកដាក់នឹងព្រះបន្ទូល អ្នកនោះនឹងរកឃើញសេចក្ដីល្អ ហើយអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា អ្នកនោះមានពរហើយ!
ម្ដេចក៏មានប្រាក់នៅក្នុងដៃរបស់មនុស្សល្ងង់ដើម្បីទិញប្រាជ្ញា ពេលគាត់គ្មានវិចារណញ្ញាណដូច្នេះ?
ប្រសិនបើអ្នកបានរក្សាសេចក្ដីទាំងនោះនៅក្នុងខ្លួនអ្នក ហើយប្រសិនបើសេចក្ដីទាំងនោះបានរួចរាល់ជានិច្ចនៅលើបបូរមាត់អ្នក នោះប្រពៃហើយ។
នាងជាដើមឈើនៃជីវិតដល់អ្នកដែលកាន់ខ្ជាប់នឹងនាង ហើយអ្នកដែលចាប់នាងជាប់ នឹងត្រូវបានហៅថាមានព្រះពរ។
កូនរបស់ខ្ញុំអើយ ចូររក្សាប្រាជ្ញាត្រឹមត្រូវ និងសមត្ថភាពពិចារណា កុំឲ្យសេចក្ដីទាំងនេះបាត់ពីភ្នែកអ្នកឡើយ!
ពេលនោះ ឪពុកបានណែនាំ ហើយប្រាប់ខ្ញុំថា៖ “ចូរឲ្យចិត្តរបស់កូនកាន់ខ្ជាប់នូវពាក្យរបស់ឪពុក ចូរកាន់តាមសេចក្ដីបង្គាប់របស់ឪពុក ហើយមានជីវិតរស់ចុះ។
កុំបោះបង់ចោលប្រាជ្ញាឡើយ នោះនាងនឹងរក្សាកូន; ចូរស្រឡាញ់ប្រាជ្ញា នោះនាងនឹងការពារកូន។
អ្នកដែលស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកដែលស្អប់ជីវិតរបស់ខ្លួននៅពិភពលោកនេះ អ្នកនោះនឹងរក្សាជីវិតរហូតដល់ជីវិតអស់កល្បជានិច្ច។
អ្នកដែលមានសេចក្ដីបង្គាប់របស់ខ្ញុំ ហើយកាន់តាមសេចក្ដីបង្គាប់ទាំងនេះ គឺអ្នកនោះហើយជាអ្នកដែលស្រឡាញ់ខ្ញុំ។ អ្នកដែលស្រឡាញ់ខ្ញុំ នឹងត្រូវព្រះបិតារបស់ខ្ញុំស្រឡាញ់ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ព្រមទាំងបើកសម្ដែងខ្លួនខ្ញុំដល់អ្នកនោះផង”។
ជាការពិត “អ្នកដែលមានបំណងចង់ស្រឡាញ់ជីវិត និងមានបំណងចង់ឃើញគ្រាដ៏ល្អ អ្នកនោះត្រូវទប់អណ្ដាតពីការនិយាយអាក្រក់ ព្រមទាំងទប់បបូរមាត់កុំឲ្យនិយាយពាក្យបោកប្រាស់ឡើយ។