Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 22:18 - ព្រះគម្ពីរខ្មែរសាកល

18 ប្រសិនបើ​អ្នក​បាន​រក្សា​សេចក្ដីទាំងនោះ​នៅក្នុង​ខ្លួន​អ្នក ហើយ​ប្រសិនបើ​សេចក្ដីទាំងនោះ​បាន​រួចរាល់​ជានិច្ច​នៅលើ​បបូរមាត់​អ្នក នោះ​ប្រពៃ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​បើ​ឯង​រក្សា​ទុក​សេចក្ដី​នោះ​នៅ​ក្នុង​ខ្លួន នោះ​សប្បាយ​ហើយ គឺ​បើ​សេចក្ដី​នោះ​ស្ថិត​នៅ​ជាប់​នឹង​បបូរ​មាត់​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នោះ​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចង‌ចាំ ហើយ​ត្រៀម​ខ្លួន​ស្រដី​ចេញ​មក​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដ្បិត​បើ​ឯង​រក្សា​ទុក​សេចក្ដី​នោះ​នៅ​ក្នុង​ខ្លួន នោះ​សប្បាយ​ហើយ គឺ​បើ​សេចក្ដី​នោះ​ស្ថិត​នៅ​ជាប់​នឹង​បបូរ​មាត់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នោះ​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចង‌ចាំ ហើយ​ត្រៀម​ខ្លួន​ស្រដី​ចេញ​មក​ជា‌និច្ច។

សូមមើលជំពូក ចម្លង




សុភា‌សិត 22:18
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបន្ទូល​របស់ព្រះអង្គ ផ្អែម​ដល់​ក្រអូមមាត់​របស់ទូលបង្គំ​យ៉ាងណាហ្ន៎​! វា​ផ្អែម​ជាង​ទឹកឃ្មុំ​ទៅទៀត ដល់​មាត់​របស់ទូលបង្គំ​។


ទូលបង្គំ​បាន​ទទួល​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជាមរតក​ជារៀងរហូត ដ្បិត​សេចក្ដីបន្ទាល់ទាំងនោះ​ជា​សេចក្ដីរីករាយ​នៃ​ចិត្ត​របស់ទូលបង្គំ​។


ដោយ​បបូរមាត់​របស់ទូលបង្គំ ទូលបង្គំ​បាន​ប្រកាស​អស់ទាំង​ច្បាប់​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។


ទូលបង្គំ​រីករាយ​នឹង​ព្រះបន្ទូល​របស់ព្រះអង្គ ដូចជា​អ្នកដែល​រកឃើញ​ជ័យភណ្ឌ​ដ៏ច្រើន​។


សូមឲ្យ​បបូរមាត់​របស់ទូលបង្គំ​បង្ហូរចេញ​នូវ​ពាក្យសរសើរតម្កើង​ផង ពីព្រោះ​ព្រះអង្គ​បាន​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​។


សេចក្ដីទាំងនោះ​គួរឲ្យប្រាថ្នា​ជាង​មាស គឺ​លើសជាង​មាសសុទ្ធ​ជាច្រើន ហើយ​ផ្អែម​ជាង​ទឹកឃ្មុំ និង​តំណក់ទឹកឃ្មុំ​ពី​ផ្លិតឃ្មុំ​ទៅទៀត​។


ប្រាជ្ញា​ត្រូវបាន​រកឃើញ​នៅលើ​បបូរមាត់​របស់​អ្នកដែល​មានការយល់ច្បាស់ រីឯ​រំពាត់ គឺ​សម្រាប់​ខ្នង​របស់​អ្នកដែល​ខ្វះ​វិចារណញ្ញាណ​។


បបូរមាត់​របស់​មនុស្ស​សុចរិត ចិញ្ចឹម​មនុស្ស​ជាច្រើន រីឯ​មនុស្សល្ងីល្ងើ​ស្លាប់​ដោយព្រោះ​ខ្វះ​វិចារណញ្ញាណ​។


បបូរមាត់​របស់​មនុស្ស​មានប្រាជ្ញា ផ្សាយ​ចំណេះដឹង ប៉ុន្តែ​ចិត្ត​របស់​មនុស្សល្ងង់​មិនមែន​ដូច្នោះ​ទេ​។


មនុស្សដែល​មានប្រាជ្ញា​នៅក្នុង​ចិត្ត ត្រូវបាន​ហៅថា​មានការយល់ច្បាស់ ហើយ​ភាពផ្អែមពីរោះ​នៃ​បបូរមាត់ បង្កើន​សេចក្ដីអប់រំ​។


ដ្បិត​ប្រាជ្ញា​នឹង​ចូល​ក្នុង​ចិត្ត​អ្នក ហើយ​ចំណេះដឹង​នឹង​ធ្វើឲ្យ​ព្រលឹង​អ្នក​បាន​រីករាយ​;


ខ្ញុំ​បាន​បង្រៀន​អ្នក​នៅ​ថ្ងៃនេះ គឺ​អ្នក​ហ្នឹងឯង ដើម្បីឲ្យ​អ្នក​មាន​ការទុកចិត្ត​លើ​ព្រះយេហូវ៉ា​។


ពាក្យ​ដែល​និយាយ​ត្រូវពេល ប្រៀបដូចជា​ផ្លែប៉ោម​មាស​ដែល​ភ្ជាប់នឹង​ក្បាច់​ប្រាក់​។


ផ្លូវ​របស់នាង​ជា​ផ្លូវ​នៃ​សេចក្ដីសោមនស្ស ហើយ​អស់ទាំង​គន្លង​របស់នាង​គឺ​សេចក្ដីសុខសាន្ត​។


កូន​របស់ខ្ញុំ​អើយ ចូរ​ប្រុងស្ដាប់​ពាក្យ​របស់ខ្ញុំ ចូរ​ផ្ទៀងត្រចៀក​របស់អ្នក​នឹង​ពាក្យទំនៀម​របស់ខ្ញុំ​ចុះ​!


កុំឲ្យ​សេចក្ដីទាំងនេះ​បាត់​ពី​ភ្នែក​អ្នក​ឡើយ ចូរ​រក្សា​វា​ទុក​ក្នុង​ចិត្ត​អ្នក​;


ចូរ​ស្ដាប់​ចុះ​! ដ្បិត​ខ្ញុំ​និយាយ​អំពី​សេចក្ដីល្អប្រសើរ បបូរមាត់​របស់ខ្ញុំ​បើកបញ្ចេញ​សេចក្ដីទៀងត្រង់​;


ដូច្នេះ បបូរមាត់​របស់​បូជាចារ្យ​ត្រូវតែ​រក្សា​ចំណេះដឹង ហើយ​មនុស្ស​ត្រូវតែ​ស្វែងរក​សេចក្ដីបង្រៀន​ពី​មាត់​របស់គេ ពីព្រោះ​គេ​ជា​អ្នកនាំសារ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ”។


អ្នក​ដែល​ជឿលើ​ខ្ញុំ ជ្រោះ​នៃ​ទឹក​រស់​នឹង​ហូរ​ចេញពី​ជម្រៅចិត្ត​របស់​អ្នកនោះ ដូចដែល​បទគម្ពីរ​បាន​ចែង​ទុក”។


ដូច្នេះ ចូរឲ្យ​យើង​ថ្វាយ​យញ្ញបូជា​នៃ​ការសរសើរតម្កើង​ដល់​ព្រះ​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវ​; យញ្ញបូជានេះ​គឺជា​ផលផ្លែ​នៃ​បបូរមាត់​ដែល​សារភាព​ព្រះនាម​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម