Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 19:11 - ព្រះគម្ពីរខ្មែរសាកល

11 លើសពីនេះទៅទៀត បាវបម្រើ​របស់ព្រះអង្គ ត្រូវបាន​ដាស់តឿន​តាមរយៈ​សេចក្ដីទាំងនេះ ហើយ​ដែល​កាន់តាម​សេចក្ដីទាំងនេះ​មាន​រង្វាន់​យ៉ាងធំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មួយ​ទៀត ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ ក៏​ចេះ​ប្រយ័ត្ន ដោយ‌សារ​សេចក្ដី​ទាំង​នោះ ហើយ​ដែល​កាន់​តាម​នោះ​មាន​រង្វាន់​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម ទូលបង្គំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មួយ​ទៀត ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ក៏​ចេះ​ប្រយ័ត ដោយ‌សារ​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម ខ្ញុំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 19:11
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបន្ទូល​របស់ព្រះអង្គ ផ្អែម​ដល់​ក្រអូមមាត់​របស់ទូលបង្គំ​យ៉ាងណាហ្ន៎​! វា​ផ្អែម​ជាង​ទឹកឃ្មុំ​ទៅទៀត ដល់​មាត់​របស់ទូលបង្គំ​។


ទូលបង្គំ​បាន​សន្សំ​ព្រះបន្ទូល​របស់ព្រះអង្គ​ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ហើយ ដើម្បីកុំឲ្យ​ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


ចំពោះ​ទូលបង្គំ ក្រឹត្យវិន័យ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ ប្រសើរ​ជាង​មាស និង​ប្រាក់​រាប់ពាន់​ទៅទៀត​។


មនុស្ស​អាក្រក់​ទទួល​ឈ្នួល​បញ្ឆោតចិត្ត រីឯ​អ្នកដែល​សាបព្រោះ​សេចក្ដីសុចរិត បាន​រង្វាន់​ដ៏ពិត​។


ចូរ​ដឹង​ថា​ប្រាជ្ញា​ក៏ដូចគ្នាដែរ​សម្រាប់​ព្រលឹង​របស់អ្នក​; ប្រសិនបើ​អ្នក​រក​នាង​ឃើញ នោះ​អ្នកនឹង​មាន​អនាគត ហើយ​សេចក្ដីសង្ឃឹម​របស់អ្នក​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


ដោយ​គ្មាន​ការបើកបង្ហាញ ប្រជាជន​ក៏​បណ្ដោយខ្លួន ប៉ុន្តែ​អ្នកដែល​កាន់តាម​ក្រឹត្យវិន័យ អ្នកនោះ​មានពរ​ហើយ​!


ប៉ុន្តែ​នៅពេល​យ៉ូហាន​ឃើញ​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ជាច្រើន​មក​ទទួល​ពិធីជ្រមុជទឹក​របស់​គាត់ គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​?


ដើម្បីកុំឲ្យ​គេ​ឃើញថា​អ្នករាល់គ្នា​កំពុង​តមអាហារ គឺ​ឲ្យ​ព្រះ​បិតា​របស់អ្នក​ដែល​គង់នៅ​ទី​សម្ងាត់​ឃើញ​វិញ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក។


ដើម្បីឲ្យ​ការចែកទាន​របស់អ្នក​នៅ​សម្ងាត់ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក​។


រីឯ​អ្នក​វិញ កាលណា​អ្នក​អធិស្ឋាន ចូរ​ចូលទៅ​ក្នុង​បន្ទប់ផ្ទាល់ខ្លួន បិទ​ទ្វារ ហើយ​អធិស្ឋាន​ទៅ​ព្រះ​បិតា​របស់អ្នក​ដែល​គង់នៅ​ទី​សម្ងាត់ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក។


ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដោយ​នឹកចាំ​ថា អស់រយៈពេល​បីឆ្នាំ ខ្ញុំ​បាន​ទូន្មាន​អ្នករាល់គ្នា​ម្នាក់ៗ​ទាំង​ទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ​ឡើយ​។


ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ មិនមែន​ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​ទេ គឺ​ដើម្បី​ទូន្មាន​អ្នករាល់គ្នា​ដូចជា​កូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​។


បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ទូន្មាន​អ្នក​ដែល​គ្មានរបៀបវិន័យ ឲ្យ​កម្សាន្តចិត្ត​អ្នក​ទន់ជ្រាយ ឲ្យ​គាំពារ​អ្នក​ខ្សោយ ហើយ​ឲ្យ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំងអស់​។


លោក​ចាត់ទុកថា ការត្រូវត្មះតិះដៀល​ដើម្បី​ព្រះ​គ្រីស្ទ ជា​ទ្រព្យសម្បត្តិ​ដែល​ប្រសើរជាង​រតនសម្បត្តិ​នៅ​អេហ្ស៊ីប ដ្បិត​លោក​បាន​សម្លឹងមើល​ទៅ​រង្វាន់​នៅអនាគត​។


រីឯ​អ្នក​ដែល​សម្លឹងមើល​ទៅ​ក្រឹត្យវិន័យ​ដ៏គ្រប់លក្ខណ៍​នៃ​សេរីភាព ហើយ​បន្តកាន់ខ្ជាប់​ដោយ​មិន​ធ្វើជា​អ្នកស្ដាប់​ដែល​ភ្លេច គឺ​ធ្វើជា​អ្នកធ្វើតាម​ដែល​ប្រព្រឹត្ត​វិញ អ្នកនោះ​នឹង​មានពរ​ក្នុង​កិច្ចការ​របស់​ខ្លួន​។


ចូរ​ប្រយ័ត្ន​ខ្លួន ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាត់បង់​អ្វីដែល​យើងរាល់គ្នា​បាន​ធ្វើ គឺ​ឲ្យ​អ្នករាល់គ្នា​ទទួលបាន​រង្វាន់​ដ៏ពេញលេញ​វិញ​។


ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ និយាយថា៖ “ចូរ​សរសេរ​ដូច្នេះ​ថា​: មានពរ​ហើយ មនុស្សស្លាប់​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់​ចាប់ពីឥឡូវនេះទៅ​!”។ ព្រះវិញ្ញាណ​មានបន្ទូលថា​៖ “មែនហើយ​! ពួកគេ​នឹង​បាន​សម្រាក​ពី​ការនឿយហត់​របស់​ពួកគេ ដ្បិត​ការប្រព្រឹត្ត​របស់​ពួកគេ នឹង​ជាប់តាម​ពួកគេ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម