“តើអ្នករាល់គ្នាកាត់ក្ដីដោយសេចក្ដីទុច្ចរិត ហើយយល់មុខមនុស្សអាក្រក់ដល់ពេលណាទៀត? សេឡា
សុភាសិត 18:5 - ព្រះគម្ពីរខ្មែរសាកល ការដែលយល់មុខមនុស្សអាក្រក់ ឬដកយកយុត្តិធម៌ចេញពីមនុស្សសុចរិត មិនល្អទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្ដីយុត្តិធម៌ ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អត់ឱនឲ្យមនុស្សពាល ហើយមិនរកយុត្តិធម៌ឲ្យមនុស្សសុចរិត ជាការមិនល្អទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្ដីយុត្តិធម៌ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។ អាល់គីតាប អត់អោនឲ្យមនុស្សពាល ហើយមិនរកយុត្តិធម៌ឲ្យមនុស្សសុចរិត ជាការមិនល្អទេ។ |
“តើអ្នករាល់គ្នាកាត់ក្ដីដោយសេចក្ដីទុច្ចរិត ហើយយល់មុខមនុស្សអាក្រក់ដល់ពេលណាទៀត? សេឡា
អ្នកដែលរាប់មនុស្សអាក្រក់ថាឥតទោស និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស ពួកគេទាំងពីរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
ការដែលដាក់ទោសមនុស្សសុចរិត ឬវាយអភិជនដោយសារតែសេចក្ដីទៀងត្រង់របស់គាត់ ពិតជាមិនល្អទេ។
សេចក្ដីទាំងនេះក៏ជាពាក្យរបស់មនុស្សមានប្រាជ្ញាដែរ: មានការរើសមុខក្នុងការកាត់ក្ដី នោះមិនល្អទេ។
មានការរើសមុខ នោះមិនល្អទេ ប៉ុន្តែមនុស្សនៅតែប្រព្រឹត្តការល្មើសដោយសារតែនំប៉័ងមួយដុំដែរ។
ក្រែងលោគេបានផឹក រួចភ្លេចសេចក្ដីដែលត្រូវបានបញ្ញត្តឡើង ហើយបង្ខូចរឿងក្ដីរបស់អស់ទាំងប្រជារាស្ត្រដែលរងទុក្ខវេទនា។
ពួកគេរាប់មនុស្សអាក្រក់ថាឥតទោសដើម្បីបានសំណូក ហើយដកយកយុត្តិធម៌ចេញពីមនុស្សសុចរិត។
ដូច្នេះ សេចក្ដីយុត្តិធម៌បានថយទៅវិញ ហើយសេចក្ដីសុចរិតក៏ឈរនៅឆ្ងាយ ដ្បិតសេចក្ដីពិតបានជំពប់នៅកន្លែងសាធារណៈ ហើយសេចក្ដីទៀងត្រង់ក៏មិនអាចចូលមកបានដែរ;
ពួកគេជាមួយពួកគណៈហេរ៉ូឌ បានចាត់សិស្សរបស់ពួកគេឲ្យទៅរកព្រះអង្គ ទូលថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកជាមនុស្សពិតត្រង់ ហើយលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត គឺលោកមិនខ្វល់អំពីអ្នកណាទេ ដ្បិតលោកមិនរើសមុខគេឡើយ។