Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 18:4 - ព្រះគម្ពីរខ្មែរសាកល

4 ពាក្យសម្ដី​ពី​មាត់​មនុស្ស​ជា​ទឹក​ដ៏ជ្រៅ​; ប្រភពទឹក​នៃ​ប្រាជ្ញា​ជា​ទឹកជ្រោះ​ដែល​ហូរចេញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សម្ដី​របស់​មនុស្ស​មាន​ជម្រៅ​ដូច​បាត​សមុទ្រ ប្រភព​នៃ​ប្រាជ្ញា​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ ដែល​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សំដី​របស់​មនុស្ស​មាន​ជម្រៅ​ដូច​បាត​សមុទ្រ ប្រភព​នៃ​ប្រាជ្ញា​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ ដែល​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




សុភា‌សិត 18:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​បើក​មាត់​របស់ខ្ញុំ​ជា​សុភាសិត ខ្ញុំ​នឹង​ថ្លែង​ប្រស្នា​តាំងពីបុរាណមក


មាត់​របស់​មនុស្ស​សុចរិត​ជា​ប្រភពទឹក​នៃ​ជីវិត រីឯ​មាត់​របស់​មនុស្ស​អាក្រក់​លាក់បាំង​អំពើហិង្សា​។


សេចក្ដីបង្រៀន​របស់​មនុស្ស​មានប្រាជ្ញា ជា​ប្រភពទឹក​នៃ​ជីវិត ដើម្បីឲ្យ​បាន​បែរចេញ​ពី​អន្ទាក់​នៃ​សេចក្ដីស្លាប់​។


សុភនិច្ឆ័យ​ជា​ប្រភពទឹក​នៃ​ជីវិត​ដល់​អ្នកដែលមាន​វា រីឯ​ការវាយប្រដៅ​ដល់​មនុស្សល្ងីល្ងើ ជា​ភាពល្ងីល្ងើ​។


កាលណា​មនុស្ស​អាក្រក់​មកដល់ សេចក្ដីមើលងាយ​ក៏​មក​ជាមួយ ហើយ​កាលណា​ការត្មះតិះដៀល​មកដល់ សេចក្ដីអាម៉ាស់​ក៏​មក​ជាមួយ​ដែរ​។


ផែនការ​នៅក្នុង​ចិត្ត​មនុស្ស ជា​ទឹក​ដ៏ជ្រៅ ប៉ុន្តែ​មនុស្ស​មាន​ការយល់ដឹង នឹង​ដង​វា​ចេញមក​។


ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​និយាយ​ល្អ​យ៉ាងដូចម្ដេច​បាន នៅពេល​អ្នករាល់គ្នា​អាក្រក់​ដូច្នេះ​? ព្រោះថា​មាត់​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។


ប៉ុន្តែ​អ្នកណាក៏ដោយដែល​ផឹក​ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ នឹង​មិន​ស្រេក​សោះឡើយ គឺ​ជារៀងរហូត​។ ផ្ទុយទៅវិញ ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​អ្នកនោះ នឹង​ក្លាយជា​ប្រភព​ទឹក​ផុសឡើង​ដល់​ជីវិតអស់កល្បជានិច្ច​នៅក្នុង​អ្នកនោះ”។


ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។


ពាក្យសម្ដី​របស់អ្នករាល់គ្នា​ត្រូវ​ប្រកបដោយ​សេចក្ដីសប្បុរស​ជានិច្ច ទាំង​មានជាតិ​អំបិល​ផង ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា ត្រូវ​ឆ្លើយ​នឹង​ម្នាក់ៗ​យ៉ាងណា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម