សុភាសិត 16:18 - ព្រះគម្ពីរខ្មែរសាកល មុនសេចក្ដីអន្តរាយ មានអំនួត មុនការដួលរលំ មានភាពក្រអឺតក្រទមក្នុងវិញ្ញាណ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំនួតរមែងនាំឲ្យអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។ អាល់គីតាប អំនួតរមែងនាំឲ្យអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។ |
អ្នកដែលស្រឡាញ់ការបំពាន គឺស្រឡាញ់ជម្លោះ; អ្នកដែលលើកទ្វាររបស់ខ្លួនឲ្យខ្ពស់ គឺស្វែងរកសេចក្ដីអន្តរាយ។
អំនួតរបស់មនុស្សនឹងបន្ទាបខ្លួនឯងចុះ រីឯមនុស្សរាបទាបក្នុងវិញ្ញាណនឹងទទួលបានសិរីរុងរឿង។
ការកោតខ្លាចព្រះយេហូវ៉ា គឺស្អប់សេចក្ដីអាក្រក់; ខ្ញុំស្អប់ភាពក្រអឺតក្រទម អំនួត ផ្លូវនៃសេចក្ដីអាក្រក់ និងមាត់នៃសេចក្ដីកំហូច។
ថ្ងៃមួយមានកើតឡើងដូច្នេះ: នៅពេលសានហេរីបកំពុងតែថ្វាយបង្គំក្នុងវិហាររបស់ព្រះនីសរូកជាព្រះរបស់ខ្លួន នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរ ជាបុត្ររបស់ទ្រង់បានធ្វើគុតទ្រង់ដោយដាវ ហើយគេចខ្លួនទៅដែនដីអារ៉ារ៉ាត។ ដូច្នេះ អេសារហាដោនបុត្ររបស់ទ្រង់ ក៏សោយរាជ្យជំនួសទ្រង់៕
នៅពេលដកទ័ពនោះចេញ ព្រះទ័យរបស់ទ្រង់នឹងឆ្មើងឆ្មៃ ហើយទ្រង់នឹងវាយផ្ដួលមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែទ្រង់នឹងមិនឈ្នះឡើយ។
“រីឯព្រះករុណាវិញ បេលសាសារបុត្ររបស់នេប៊ូក្នេសាអើយ ទោះបីជាព្រះករុណាបានជ្រាបការទាំងអស់នេះក៏ដោយ ក៏ព្រះករុណាមិនបានបន្ទាបព្រះទ័យរបស់ព្រះករុណាដែរ។
ពេលនោះ ពេត្រុសក៏ចាប់ផ្ដើមដាក់បណ្ដាសា ព្រមទាំងស្បថថា៖ “ខ្ញុំមិនស្គាល់អ្នកនោះទេ!”។ ភ្លាមនោះ មាន់ក៏រងាវឡើង។
ហើយអ្នកដែលបានអញ្ជើញអ្នកនិងគាត់ នឹងមកនិយាយនឹងអ្នកថា: ‘សូមឲ្យកន្លែងអ្នកទៅលោកនេះ!’ ពេលនោះ អ្នកនឹងអង្គុយនៅកន្លែងអន់ជាងគេទាំងអាម៉ាស់មុខ។
ត្រូវហើយ! ពួកគេត្រូវបានកាច់ចេញដោយសារតែភាពឥតជំនឿ រីឯអ្នកវិញ អ្នកនៅឈរដោយសារតែជំនឿ។ ដូច្នេះ កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរភ័យខ្លាចទៅ
មិនត្រូវឲ្យអ្នកជឿថ្មីធ្វើជាអ្នកមើលខុសត្រូវឡើយ ក្រែងលោគាត់កើតមានចិត្តធំ ហើយធ្លាក់ទៅក្នុងទោសរបស់មារវិញ។