Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 18:12 - ព្រះគម្ពីរខ្មែរសាកល

12 មុន​សេចក្ដីអន្តរាយ ចិត្ត​របស់​មនុស្ស​លើកខ្លួនឡើង មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មុន​នឹង​ត្រូវ​វិនាស ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាប‌សា រមែង​តែ​នាំ​មុខ​កិត្តិ‌យស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ចិត្ត​អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ។ មុន​នឹង​ទទួល​សិរី‌រុងរឿង​តោង​ដាក់​ខ្លួន​ជា​មុន​សិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មុន​នឹង​ត្រូវ​វិនាស នោះ​ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាបសា នោះ​រមែង​តែ​នាំ​មុខ​កិត្តិយស​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ចិត្ត​អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ។ មុន​នឹង​ទទួល​កិត្តិយស​តោង​ដាក់​ខ្លួន​ជា​មុន​សិន។

សូមមើលជំពូក ចម្លង




សុភា‌សិត 18:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ការក្រអឺតក្រទម​មក សេចក្ដីអាម៉ាស់​ក៏​មក​ដែរ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​មនុស្ស​រាបទាប​។


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​សេចក្ដីប្រៀនប្រដៅ​នៃ​ប្រាជ្ញា ហើយ​មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​៕


មុន​សេចក្ដីអន្តរាយ មាន​អំនួត មុន​ការដួលរលំ មាន​ភាពក្រអឺតក្រទម​ក្នុង​វិញ្ញាណ​។


អំនួត​របស់​មនុស្ស​នឹង​បន្ទាប​ខ្លួនឯង​ចុះ រីឯ​មនុស្ស​រាបទាប​ក្នុង​វិញ្ញាណ​នឹង​ទទួលបាន​សិរីរុងរឿង​។


ខណៈដែល​ខ្ញុំ​កំពុងតែ​ទូល និង​អធិស្ឋាន ព្រមទាំង​សារភាព​បាប​របស់ខ្ញុំ និង​បាប​របស់​អ៊ីស្រាអែល​ប្រជាជន​របស់ខ្ញុំ ទាំង​ថ្វាយ​ពាក្យទូលអង្វរ​របស់ខ្ញុំ​សម្រាប់​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះ​នៃខ្ញុំ នៅចំពោះ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃខ្ញុំ


នៅពេល​អ្នក​ចាប់ផ្ដើម​ពាក្យអង្វរករ មាន​ព្រះបន្ទូល​ចេញមក​ជាស្រេចហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ប្រាប់ ដ្បិត​អ្នក​ជា​មនុស្ស​សំណព្វ​។ ដោយហេតុនេះ ចូរ​ពិចារណា​ព្រះបន្ទូល​នេះ ហើយ​យល់ច្បាស់​នូវ​ការបើកបង្ហាញ​នេះ​ចុះ​។


ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។


ដូចគ្នាដែរ អ្នករាល់គ្នា​ដែល​នៅ​ក្មេង​អើយ ចូរ​ចុះចូល​នឹង​ពួក​ចាស់ទុំ​ចុះ​។ អ្នក​ទាំងអស់គ្នា​ត្រូវ​បំពាក់ខ្លួន​ដោយ​ការបន្ទាបខ្លួន​ចំពោះ​គ្នាទៅវិញទៅមក ដ្បិត “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម