Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:38 - ព្រះគម្ពីរខ្មែរសាកល

38 ថ្ងៃមួយ​មានកើតឡើងដូច្នេះ​: នៅពេល​សានហេរីប​កំពុងតែ​ថ្វាយបង្គំ​ក្នុង​វិហារ​របស់​ព្រះនីសរូក​ជា​ព្រះ​របស់ខ្លួន នោះ​អ័ឌរ៉ាម៉ាលេក និង​សារេស៊ើរ ជា​បុត្រ​របស់ទ្រង់​បាន​ធ្វើគុត​ទ្រង់​ដោយ​ដាវ ហើយ​គេចខ្លួន​ទៅ​ដែនដី​អារ៉ារ៉ាត​។ ដូច្នេះ អេសារហាដោន​បុត្រ​របស់ទ្រង់ ក៏​សោយរាជ្យ​ជំនួស​ទ្រង់​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ពេល​ទ្រង់​កំពុង​តែ​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ាលេក និង​សារេ‌ស៊ើរ ជា​បុត្រ​របស់​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ា‌រ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ‌នីសរ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រា​ពីរ​អង្គ​របស់​ស្ដេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ បុត្រា​មួយ​អង្គ​ទៀត​នាម​អេសារ-‌ហាដោន បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 រួច​កាល​ទ្រង់​កំពុង​តែ​ថ្វាយ‌បង្គំ នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ា‌លេក នឹង​សារេ‌ស៊ើរ ជា​បុត្រ​របស់​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ារ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ‌នីសរ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រា​ពីរ​នាក់​របស់​ស្ដេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​សម្លាប់​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ បុត្រា​មួយ​នាក់​ទៀត​នាម​អេសារ-‌ហាដោន បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង




អេសាយ 37:38
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី១៧ ខែ​ទីប្រាំពីរ ទូកធំ​កឿង​នៅលើ​ភ្នំ​អារ៉ារ៉ាត​។


ផ្កាយព្រឹក ជា​កូន​នៃ​អរុណ​អើយ អ្នក​បាន​ធ្លាក់​ពី​លើមេឃ​យ៉ាងណាហ្ន៎​! អ្នកដែល​បង្ក្រាប​ប្រជាជាតិ​នានា​អើយ អ្នក​ត្រូវបាន​កាប់រំលំ​ដល់​ដី​យ៉ាងណាហ្ន៎​!


ស្ថានមនុស្សស្លាប់​នៅ​ខាងក្រោម​ក៏​រំភើប​ដោយសារតែ​អ្នក គឺរំភើប​នឹង​ជួប​អ្នក​ពេល​អ្នក​មកដល់ វា​ដាស់​ព្រលឹងមនុស្សស្លាប់​ជា​អ្នកដឹកនាំ​ទាំងអស់​នៅលើ​ផែនដី​ឲ្យភ្ញាក់ឡើង​ដើម្បី​ទទួល​អ្នក វា​ឲ្យ​អស់ទាំង​ស្ដេច​នៃ​ប្រជាជាតិ​នានា​ក្រោកឡើង​ពី​បល្ល័ង្ក​របស់ខ្លួន​។


កុំឲ្យ​ហេសេគា​នាំឲ្យ​អ្នករាល់គ្នា​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង​ជាមិនខាន ទីក្រុង​នេះ​នឹង​មិន​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ទេ” នោះ​ឡើយ’។


កុំឲ្យ​ហេសេគា​បញ្ចុះបញ្ចូល​អ្នករាល់គ្នា​ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង” នោះ​ឡើយ​។ តើ​មាន​ព្រះ​ណា​របស់​ប្រជាជាតិ​នានា ដែល​បាន​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ឬ​?


“ចូរ​ប្រាប់​ហេសេគា​ស្ដេច​នៃ​យូដា​ដូច្នេះ​ថា​: ‘កុំឲ្យ​ព្រះ​របស់អ្នក​ដែល​អ្នក​ជឿទុកចិត្តលើ​នោះ បញ្ឆោត​អ្នក​ដោយ​ថា​: “យេរូសាឡិម​នឹង​មិន​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ទេ” នោះ​ឡើយ​។


មើល៍! យើង​នឹង​ដាក់​វិញ្ញាណ​មួយ​ក្នុង​ស្ដេចអាស្ស៊ីរី ដើម្បីឲ្យ​គេ​ឮ​ពាក្យចចាមអារ៉ាម​មួយ ហើយ​ត្រឡប់​ទៅ​ស្រុក​របស់ខ្លួន​វិញ រួច​យើង​នឹង​ធ្វើឲ្យ​គេ​ដួល​ដោយ​មុខដាវ​នៅក្នុង​ស្រុក​របស់ខ្លួន’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម