Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:9 - ព្រះគម្ពីរខ្មែរសាកល

9 ហើយ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក​និង​គាត់ នឹង​មក​និយាយ​នឹង​អ្នក​ថា​: ‘សូម​ឲ្យ​កន្លែង​អ្នក​ទៅ​លោកនេះ​!’ ពេលនោះ អ្នក​នឹង​អង្គុយ​នៅ​កន្លែង​អន់ជាងគេ​ទាំង​អាម៉ាស់មុខ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ពេល​នោះ ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក និង​ភ្ញៀវ​នោះ​នឹង​មក​ប្រាប់​អ្នក​ថា​ សូម​ឲ្យ​កន្លែង​នេះ​ទៅ​គាត់​ នោះ​អ្នក​មុខជា​បាន​កន្លែង​នៅ​ខាង​ក្រោយ​បំផុត​ ទាំង​អាម៉ាស់​មុខ​មិន​ខាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ហើយ​កាល​ណា​ម្ចាស់​ដើម​ការ ដែល​បាន​អញ្ជើញ​អ្នក និង​អ្នក​នោះ​ផង គាត់​មក​និយាយ​ជា​មួយ​អ្នក​ថា "ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ" នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​អ្នក​ផង អញ្ជើញ​ភ្ញៀវ​មាន​ឋានៈ​ខ្ពស់​នោះ​ផង គាត់​មុខ​ជា​សុំ​ឲ្យ​អ្នក​ទុក​កន្លែង​កិត្តិយស​ជូន​អ្នក​មាន​ឋានៈ​ខ្ពស់​ជា​មិន​ខាន។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​កាល​ណា​អ្នក​មង្គល‌ការ ដែល​បាន​អញ្ជើញ​អ្នក នឹង​អ្នក​នោះ​ផង គាត់​មក​និយាយ​នឹង​អ្នក​ថា ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​អ្នក​ផង អញ្ជើញ​ភ្ញៀវ​មាន​ឋានៈ​ខ្ពស់​នោះ​ផង គាត់​មុខ​ជា​សុំ​ឲ្យ​អ្នក​ទុក​កន្លែង​កិត្ដិយស​ជូន​អ្នក​មាន​ឋានៈ​ខ្ពស់​ជា​មិន​ខាន។ ពេល​នោះ​អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។

សូមមើលជំពូក ចម្លង




លូកា 14:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ការក្រអឺតក្រទម​មក សេចក្ដីអាម៉ាស់​ក៏​មក​ដែរ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​មនុស្ស​រាបទាប​។


មុន​សេចក្ដីអន្តរាយ មាន​អំនួត មុន​ការដួលរលំ មាន​ភាពក្រអឺតក្រទម​ក្នុង​វិញ្ញាណ​។


មនុស្ស​មានប្រាជ្ញា​នឹង​ទទួល​សិរីរុងរឿង​ជាមរតក រីឯ​មនុស្សល្ងង់​វិញ នឹង​ទទួលបាន​សេចក្ដីអាម៉ាស់​៕


នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​ដូច្នេះ អស់អ្នក​ដែល​ប្រឆាំង​នឹង​ព្រះអង្គ​ក៏​ត្រូវ​អាម៉ាស់មុខ ហើយ​ហ្វូងមនុស្ស​ទាំងមូល​ក៏​អរសប្បាយ​នឹង​អស់ទាំង​កិច្ចការ​ដ៏ល្អរុងរឿង​ដែល​កើតឡើង​តាមរយៈ​ព្រះអង្គ​។


បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​! កុំឲ្យ​ចាប់ផ្ដើម​និយាយ​ក្នុងចិត្ត​ថា​: ‘យើង​មាន​អ័ប្រាហាំ​ជា​ដូនតា’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំ​ថ្ម​ទាំងនេះ​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម