ពេលវាឃើញថាមានទីសម្រាកល្អ ហើយទឹកដីនោះគួរឲ្យពេញចិត្ត វាក៏ឱនស្មាដើម្បីផ្ទុកបន្ទុក ហើយធ្វើជាទាសករបម្រើ។
សុភាសិត 12:24 - ព្រះគម្ពីរខ្មែរសាកល ដៃឧស្សាហ៍នឹងគ្រប់គ្រង ប៉ុន្តែភាពខ្ជិលច្រអូសនឹងនាំទៅក្នុងទាសភាព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូស នឹងត្រូវទទួលការបម្រើវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ។ អាល់គីតាប មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។ |
ពេលវាឃើញថាមានទីសម្រាកល្អ ហើយទឹកដីនោះគួរឲ្យពេញចិត្ត វាក៏ឱនស្មាដើម្បីផ្ទុកបន្ទុក ហើយធ្វើជាទាសករបម្រើ។
មនុស្សខ្ជិលច្រអូសមិនអាំងសាច់សត្វដែលខ្លួនបរបាញ់ រីឯមនុស្សឧស្សាហ៍នឹងបានទ្រព្យសម្បត្តិដ៏មានតម្លៃ។
ព្រលឹងរបស់មនុស្សខ្ជិលច្រអូសចេះតែលោភចង់បាន ប៉ុន្តែគ្មានបានអ្វីសោះ រីឯព្រលឹងរបស់មនុស្សឧស្សាហ៍ នឹងត្រូវបានបំពេញឲ្យស្កប់ស្កល់។
បាវបម្រើមានប្រាជ្ញានឹងគ្រប់គ្រងលើកូនដែលនាំមកនូវសេចក្ដីអាម៉ាស់ ក៏នឹងមានចំណែកមរតកនៅក្នុងចំណោមបងប្អូនកូននោះដែរ។
មនុស្សខ្ជិលច្រអូសពោលថា៖ “មានតោនៅខាងក្រៅ ខ្ញុំមុខជាត្រូវវាសម្លាប់នៅកណ្ដាលផ្លូវមិនខាន!”។
តើអ្នកបានឃើញមនុស្សដែលស្ទាត់ជំនាញក្នុងការងាររបស់ខ្លួនទេ? គេនឹងឈរនៅចំពោះព្រះភក្ត្រស្ដេច គឺមិនឈរនៅចំពោះមុខមនុស្សតូចទាបឡើយ៕