Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:15 - ព្រះគម្ពីរខ្មែរសាកល

15 ពេល​វា​ឃើញ​ថា​មាន​ទីសម្រាក​ល្អ ហើយ​ទឹកដី​នោះ​គួរឲ្យពេញចិត្ត វា​ក៏​ឱន​ស្មា​ដើម្បី​ផ្ទុកបន្ទុក ហើយ​ធ្វើជា​ទាសករបម្រើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 វា​ឃើញ​មាន​ទី​ឈប់​សម្រាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ឲ្យ​គេ​ប្រើ​ដូច​ជា​ទាសករ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 អ៊ីសា‌ខារ​យល់​ឃើញ​ថា កន្លែង​ដែល​ខ្លួន​សម្រាក​នោះ​ជា​កន្លែង​ល្អ ហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផង ដូច្នេះ អ៊ីសា‌ខារ​ក៏​ឱន​ខ្លួន​ឲ្យ​គេ​ដាក់​កែប ផ្ទុក​របស់​របរ​ពី​លើ និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 វា​ឃើញ​មាន​ទី​ឈប់​សំរាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ចុះ​ចូល​ធ្វើ​ការ​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ៊ីសា‌ខារ​យល់​ឃើញ​ថា កន្លែង​ដែល​ខ្លួន​សម្រាក​នោះ​ជា​កន្លែង​ល្អ ហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផង ដូច្នេះ អ៊ីសា‌ខារ​ក៏​អោន​ខ្លួន​ឲ្យ​គេ​ដាក់​កែប ផ្ទុក​របស់​របរ​ពី​លើ និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាខារ​ជា​លា​ដ៏ខ្លាំង ដែល​ដេក​នៅចន្លោះ​ក្រោលចៀម​។


ដាន់​នឹង​ជំនុំជម្រះ​ប្រជាជន​របស់ខ្លួន ក្នុងនាមជា​កុលសម្ព័ន្ធ​មួយ​នៃ​អ៊ីស្រាអែល​។


“យើង​បាន​ដក​បន្ទុក​ចេញ​ពី​ស្មា​របស់គេ​; ដៃ​របស់គេ​បាន​រួច​ពី​ការលើក​កញ្ឆេ​។


ដៃ​ឧស្សាហ៍​នឹង​គ្រប់គ្រង ប៉ុន្តែ​ភាពខ្ជិលច្រអូស​នឹង​នាំ​ទៅក្នុង​ទាសភាព​។


“ជនជាតិអាស្ស៊ីរី​នឹង​ដួល​ដោយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស ហើយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស នឹង​ស៊ីបំផ្លាញ​ពួកគេ​។ ពួកគេ​នឹង​រត់គេច​ពីចំពោះ​ដាវ​មិនបានឡើយ ហើយ​ពួក​មនុស្សកំលោះ​របស់ពួកគេ​នឹង​ត្រូវបានធ្វើឲ្យទៅជា​ទាសករបម្រើ​។


ពួកគេ​ចង​បន្ទុក​ដ៏ធ្ងន់ និង​ពិបាកនឹងទ្រាំដាក់​លើ​ស្មា​មនុស្ស ចំណែកឯ​ខ្លួនឯង​វិញ មិន​ព្រម​យក​ម្រាមដៃ​មួយ​លើក​បន្ទុកនោះ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម