Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 17:2 - ព្រះគម្ពីរខ្មែរសាកល

2 បាវបម្រើ​មានប្រាជ្ញា​នឹង​គ្រប់គ្រង​លើ​កូន​ដែល​នាំមកនូវសេចក្ដីអាម៉ាស់ ក៏​នឹង​មានចំណែក​មរតក​នៅក្នុងចំណោម​បងប្អូន​កូននោះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 បាវ​បម្រើ​ឆ្លាតនឹង​ត្រួត​លើ​កូន ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស ហើយ​នឹង​បាន​ចំណែក​មត៌ក ជា‌មួយ​បង‌ប្អូន​របស់​កូន​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 អ្នក​បម្រើ​ឆ្លាត​រមែង​ត្រួត‌ត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 បាវ​ដែល​បំរើ​ដោយ​ប្រាជ្ញា នោះ​នឹង​ត្រួត​លើ​កូន​ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស ហើយ​នឹង​បាន​ចំណែក​មរដក​ជា​មួយ​នឹង​បង​ប្អូន​របស់​កូន​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ្នក​បម្រើ​ឆ្លាត​រមែង​ត្រួត‌ត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។

សូមមើលជំពូក ចម្លង




សុភា‌សិត 17:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​ប្រមូលទុក​នៅ​រដូវក្ដៅ ជា​កូន​ដែល​មានប្រាជ្ញា រីឯ​អ្នក​ដែល​ដេក​នៅ​រដូវច្រូតកាត់ ជា​កូន​ដែល​នាំមកនូវសេចក្ដីអាម៉ាស់​។


អ្នកដែល​នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន នឹង​ទទួល​ខ្យល់​ជាមរតក ហើយ​មនុស្សល្ងីល្ងើ​នឹងទៅជា​បាវបម្រើ​ដល់​មនុស្ស​មានប្រាជ្ញា​ក្នុង​ចិត្ត​។


ការគាប់ព្រះទ័យ​របស់​ស្ដេច មាន​ដល់​បាវបម្រើ​ដែល​មានប្រាជ្ញា ប៉ុន្តែ​សេចក្ដីក្រេវក្រោធ​របស់ទ្រង់ មាន​ដល់​អ្នកដែល​នាំមកនូវសេចក្ដីអាម៉ាស់​៕


មាន​តែ​នំប៉័ង​ក្រៀម​មួយម៉ាត់​ទាំង​មាន​សេចក្ដីសុខសាន្ត ប្រសើរ​ជាង​ផ្ទះ​ដែល​ពេញ​ដោយ​ការជប់លៀង​ទាំង​មាន​ជម្លោះ​។


ឡរំលាយ​មាន​សម្រាប់​ប្រាក់ ហើយ​ឡដុត​មាន​សម្រាប់​មាស រីឯ​ព្រះយេហូវ៉ា​ជា​អ្នក​ពិសោធ​ចិត្ត​។


អ្នកដែល​ធ្វើបាប​ឪពុក ហើយ​បណ្ដេញ​ម្ដាយ​របស់ខ្លួន ជា​កូន​ដែល​នាំមកនូវសេចក្ដីអាម៉ាស់ និង​ធ្វើឲ្យ​អាប់យស​។


រំពាត់ និង​ការស្ដីប្រដៅ​ផ្ដល់​ប្រាជ្ញា ប៉ុន្តែ​កូនក្មេង​ដែល​បណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់​ដល់​ម្ដាយ​របស់ខ្លួន​។


យុវជន​ដែល​ក្រីក្រ តែ​មានប្រាជ្ញា ប្រសើរ​ជាង​ស្ដេច​ចាស់ ហើយ​ល្ងង់ ដែល​មិន​ចេះ​ទទួល​ការ​ដាស់តឿន​ទៀត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម