ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 10:32 - ព្រះគម្ពីរខ្មែរសាកល

បបូរមាត់​របស់​មនុស្ស​សុចរិត​ចេះ​និយាយ​អ្វីដែលសមគួរ រីឯ​មាត់​របស់​មនុស្ស​អាក្រក់​និយាយតែ​សេចក្ដីកំហូច​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បបូរ​មាត់​របស់​មនុស្ស​សុចរិត រមែង​ដឹង​សេចក្ដី​ដែល​គួរ​គប្បី តែ​មាត់​របស់​មនុស្ស​អាក្រក់ ពោល​តែ​សេចក្ដី​ក្រវិច‌ក្រវៀន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​សុចរិត​រមែង​ពោល​ពាក្យ​ដែល​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត រីឯ​មនុស្ស​ពាល​តែងតែ​ពោល​ពាក្យ​អាស្រូវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បបូរ​មាត់​របស់​មនុស្ស​សុចរិត រមែង​ដឹង​សេចក្ដី​ដែល​គួរ​គប្បី តែ​មាត់​របស់​មនុស្ស​អាក្រក់ ពោល​តែ​សេចក្ដី​ក្រវិច‌ក្រវៀន​វិញ។

សូមមើលជំពូក

អាល់គីតាប

មនុស្ស​សុចរិត​រមែង​ពោល​ពាក្យ​ដែល​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត រីឯ​មនុស្ស​ពាល​តែងតែ​ពោល​ពាក្យ​អាស្រូវ។

សូមមើលជំពូក



សុភា‌សិត 10:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទីក្រុង​ត្រូវបាន​លើកឡើង​ដោយ​ពរ​របស់​មនុស្ស​ទៀងត្រង់ ប៉ុន្តែ​វា​ត្រូវបាន​រំលំ​ដោយ​មាត់​របស់​មនុស្ស​អាក្រក់​។


មាន​មនុស្ស​និយាយមិនចេះគិត ដូចជា​ចាក់ទម្លុះ​ដោយ​ដាវ រីឯ​អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា នាំមកនូវ​ការប្រោសឲ្យជា​។


ពាក្យសម្ដី​របស់​មនុស្ស​អាក្រក់​សម្ងំចាំ​ដើម្បី​បង្ហូរឈាម រីឯ​មាត់​របស់​មនុស្ស​ទៀងត្រង់​រំដោះ​ខ្លួនគេ​។


អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា​ធ្វើឲ្យ​ចំណេះដឹង​មានការចាប់អារម្មណ៍ រីឯ​មាត់​របស់​មនុស្សល្ងង់​វិញ បង្ហូរចេញ​នូវ​សេចក្ដីល្ងង់​។


ចិត្ត​របស់​មនុស្ស​សុចរិត​ជញ្ជឹងគិត​ថា​គួរ​ឆ្លើយ​យ៉ាងណា រីឯ​មាត់​របស់​មនុស្ស​អាក្រក់​បង្ហូរចេញ​នូវ​សេចក្ដីអាក្រក់​។


ដើម្បី​រំដោះ​អ្នក​ពី​ផ្លូវ​របស់​មនុស្ស​អាក្រក់ និង​ពី​មនុស្ស​ដែល​និយាយ​សេចក្ដីកំហូច​——


ចូរ​យក​សេចក្ដីវៀចវេរ​ចេញ​ពី​មាត់​អ្នក ហើយ​ដាក់​សេចក្ដីខូច​នៃ​បបូរមាត់​ឲ្យឆ្ងាយ​ពី​អ្នក​។


មនុស្ស​អប្រិយ គឺ​មនុស្ស​ទុច្ចរិត ដើរចុះឡើង​ដោយ​មាត់​វៀចវេរ


ពាក្យសម្ដី​ពី​មាត់​របស់​មនុស្ស​មានប្រាជ្ញា ប្រកបដោយ​សេចក្ដីសន្ដោស រីឯ​បបូរមាត់​របស់​មនុស្សល្ងង់ បំផ្លាញ​ខ្លួនឯង​វិញ​——


សាស្ដា​បាន​ស្វែងរក​ដើម្បីឲ្យ​ឃើញ​ពាក្យសម្ដី​ដែល​គួរឲ្យត្រេកអរ ហើយ​កត់ត្រាទុក​ពាក្យពេចន៍​នៃ​សេចក្ដីពិត​យ៉ាងត្រឹមត្រូវ​។


ដូច្នេះ ព្រះរាជា​អើយ សូមឲ្យ​សេចក្ដីប្រឹក្សា​របស់ខ្ញុំព្រះបាទ​បាន​គាប់ព្រះទ័យ​ដល់​ព្រះករុណា​ផង គឺ​សូម​ព្រះករុណា​ផ្ដាច់​បាប​របស់ព្រះករុណា​ចេញ​ដោយ​ការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំង​ផ្ដាច់​អំពើទុច្ចរិត​របស់ព្រះករុណា​ចេញ​ដោយ​មេត្តា​ដល់​អ្នកដែលរងទុក្ខ ក្រែងលោ​សេចក្ដីសុខស្រួល​របស់ព្រះករុណា​បាន​យូរអង្វែង”។


និង​ពាក្យសម្ដី​ដ៏ត្រឹមត្រូវ​ដែល​ឥតកន្លែងបន្ទោសបាន ដើម្បីឲ្យ​អ្នក​ដែល​ប្រឆាំង​បាន​អៀនខ្មាស ដោយ​គ្មានអ្វី​អាច​និយាយ​អាក្រក់​អំពី​យើង​ឡើយ​។