Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 15:28 - ព្រះគម្ពីរខ្មែរសាកល

28 ចិត្ត​របស់​មនុស្ស​សុចរិត​ជញ្ជឹងគិត​ថា​គួរ​ឆ្លើយ​យ៉ាងណា រីឯ​មាត់​របស់​មនុស្ស​អាក្រក់​បង្ហូរចេញ​នូវ​សេចក្ដីអាក្រក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ ជា​សេចក្ដី​អាក្រក់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ​ជា​សេចក្ដី​អាក្រក់​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។

សូមមើលជំពូក ចម្លង




សុភា‌សិត 15:28
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ពួកគេ​ភើចេញ​សេចក្ដីអាក្រក់​ពី​មាត់​របស់ខ្លួន ហើយ​មាន​ដាវ​នៅនឹង​បបូរមាត់​របស់ពួកគេ​! ពួកគេពោលថា​៖ “តើ​មាន​អ្នកណា​នឹង​ឮ​?”។


នៅពេល​មាន​ពាក្យសម្ដី​ច្រើន ការបំពាន​មិន​ឈប់​ឡើយ រីឯ​អ្នកដែល​ទប់​បបូរមាត់​របស់ខ្លួន ជា​អ្នក​មានប្រាជ្ញា​។


បបូរមាត់​របស់​មនុស្ស​សុចរិត​ចេះ​និយាយ​អ្វីដែលសមគួរ រីឯ​មាត់​របស់​មនុស្ស​អាក្រក់​និយាយតែ​សេចក្ដីកំហូច​៕


គ្រប់ទាំង​មនុស្ស​ឆ្លាតវៃ​ប្រព្រឹត្ត​ដោយ​ចំណេះដឹង រីឯ​មនុស្សល្ងង់​សម្ញែង​សេចក្ដីល្ងង់​។


អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា​ធ្វើឲ្យ​ចំណេះដឹង​មានការចាប់អារម្មណ៍ រីឯ​មាត់​របស់​មនុស្សល្ងង់​វិញ បង្ហូរចេញ​នូវ​សេចក្ដីល្ងង់​។


ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា​បង្គាប់​មាត់​របស់ខ្លួន ហើយក៏​បង្កើន​សេចក្ដីអប់រំ​ដល់​បបូរមាត់​របស់ខ្លួន​ដែរ​។


មនុស្សល្ងង់​បញ្ចេញ​កំហឹង​របស់ខ្លួន​ទាំងអស់ រីឯ​មនុស្ស​មានប្រាជ្ញា​ទប់​កំហឹង​យ៉ាងស្ងៀមស្ងាត់​។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ប្រញាប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន​ទេ​? មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។


កុំឲ្យ​មាត់​របស់អ្នក​ប្រញាប់​ឡើយ ក៏​កុំឲ្យ​ចិត្ត​របស់អ្នក​ឆាប់​នឹង​ពោលពាក្យ​នៅចំពោះ​ព្រះ​ដែរ ដ្បិត​ព្រះ​គង់នៅ​ស្ថានសួគ៌ រីឯ​អ្នក​នៅ​ផែនដី​វិញ ដូច្នេះ​ត្រូវឲ្យ​ពាក្យសម្ដី​របស់អ្នក​មាន​តិច​។


កុំ​ឲ្យ​មាត់​របស់អ្នក ធ្វើឲ្យ​រូបកាយ​របស់អ្នក​ប្រព្រឹត្តបាប​ឡើយ ក៏​កុំ​ពោល​នៅចំពោះ​អ្នកនាំសារ​ថា នេះ​ជា​ការយល់ច្រឡំ​ដែរ​។ ម្ដេចក៏​ត្រូវឲ្យ​ព្រះ​ទ្រង់​ព្រះពិរោធ​នឹង​សំឡេង​របស់អ្នក ហើយ​បំផ្លាញ​កិច្ចការ​នៃ​ដៃ​របស់អ្នក​ដូច្នេះ​?


ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​និយាយ​ល្អ​យ៉ាងដូចម្ដេច​បាន នៅពេល​អ្នករាល់គ្នា​អាក្រក់​ដូច្នេះ​? ព្រោះថា​មាត់​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។


ផ្ទុយទៅវិញ ចូរ​អ្នករាល់គ្នា​តម្កើង​ព្រះ​គ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់​ទុក​ជា​វិសុទ្ធ​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ទាំង​ត្រៀមជាស្រេច​ជានិច្ច​ដើម្បី​ឆ្លើយការពារ នឹង​អ្នកណាក៏ដោយដែល​ទាមទារ​ហេតុផល​អំពី​សេចក្ដីសង្ឃឹម​ដែល​ស្ថិត​នៅក្នុង​អ្នករាល់គ្នា​។


ពួកគេ​និយាយ​ពាក្យអួតអាង​ឥតខ្លឹមសារ ហើយ​ប្រើ​តណ្ហា​នៃ​សាច់ឈាម និង​ការល្មោភកាម លួងលោម​ពួក​អ្នក​ដែល​ទើបតែ​រួចផុត​ពី​ពួក​ដែល​រស់នៅ​ក្នុង​សេចក្ដីវង្វេង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម