សុភាសិត 10:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 បបូរមាត់របស់មនុស្សសុចរិត រមែងដឹងសេចក្ដីដែលគួរគប្បី តែមាត់របស់មនុស្សអាក្រក់ ពោលតែសេចក្ដីក្រវិចក្រវៀនវិញ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល32 បបូរមាត់របស់មនុស្សសុចរិតចេះនិយាយអ្វីដែលសមគួរ រីឯមាត់របស់មនុស្សអាក្រក់និយាយតែសេចក្ដីកំហូច៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 បបូរមាត់របស់មនុស្សសុចរិត រមែងដឹងសេចក្ដីដែលគួរគប្បី តែមាត់របស់មនុស្សអាក្រក់ ពោលតែសេចក្ដីក្រវិចក្រវៀនវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 មនុស្សសុចរិតរមែងពោលពាក្យដែលធ្វើឲ្យគេពេញចិត្ត រីឯមនុស្សពាលតែងតែពោលពាក្យអាស្រូវ។ សូមមើលជំពូកអាល់គីតាប32 មនុស្សសុចរិតរមែងពោលពាក្យដែលធ្វើឲ្យគេពេញចិត្ត រីឯមនុស្សពាលតែងតែពោលពាក្យអាស្រូវ។ សូមមើលជំពូក |
ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសំដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។