Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 12:6 - ព្រះគម្ពីរខ្មែរសាកល

6 ពាក្យសម្ដី​របស់​មនុស្ស​អាក្រក់​សម្ងំចាំ​ដើម្បី​បង្ហូរឈាម រីឯ​មាត់​របស់​មនុស្ស​ទៀងត្រង់​រំដោះ​ខ្លួនគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ សុទ្ធ​តែ​និយាយ​ពី​ការ​លប​ចាំ​កម្ចាយ​ឈាម តែ​មាត់​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​គេ​រួច​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់​សុទ្ធ​តែ​ជា​អន្ទាក់​សម្លាប់​គេ រីឯ​សម្ដី​របស់​មនុស្ស​ទៀង‌ត្រង់​តែងតែ​សង្គ្រោះ​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់ សុទ្ធ​តែ​និយាយ​ពី​ការ​លប​ចាំ​កំចាយ​ឈាម តែ​មាត់​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ជួយ​ឲ្យ​គេ​រួច​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់​សុទ្ធ​តែ​ជា​អន្ទាក់​សម្លាប់​គេ រីឯ​សំដី​របស់​មនុស្ស​ទៀង‌ត្រង់​តែងតែ​សង្គ្រោះ​គេ​វិញ។

សូមមើលជំពូក ចម្លង




សុភា‌សិត 12:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គំនិត​របស់​មនុស្ស​សុចរិត​គឺ​យុត្តិធម៌ រីឯ​ការណែនាំ​របស់​មនុស្ស​អាក្រក់​ជា​សេចក្ដីបោកបញ្ឆោត​។


មាត់​របស់​មនុស្សល្ងីល្ងើ នាំមកនូវ​រំពាត់​សម្រាប់​ខ្នង​របស់ខ្លួន រីឯ​បបូរមាត់​របស់​មនុស្ស​មានប្រាជ្ញា រក្សា​ខ្លួនគេ​។


ជើង​ពួកគេ​រត់ទៅ​តាម​សេចក្ដី​អាក្រក់ ហើយ​ពួកគេ​រហ័ស​នឹង​បង្ហូរឈាម​ឥតទោស​; គំនិត​របស់ពួកគេ​ជា​គំនិត​ទុច្ចរិត​; មាន​សេចក្ដីបំផ្លាញ និង​សេចក្ដីអន្តរាយ​នៅក្នុង​វិថី​របស់ពួកគេ​;


លុះ​ភ្លឺឡើង ពួកយូដា​រៀប​ផែនការសម្ងាត់ ទាំង​នាំគ្នា​ស្បថ​ថា មិន​ហូប​មិន​ផឹក រហូតទាល់តែ​បាន​សម្លាប់​ប៉ូល​។


ដូច្នេះ ឥឡូវនេះ សូម​អស់លោក​ជាមួយនឹង​ក្រុមប្រឹក្សា ស្នើ​មេបញ្ជាការ​ឲ្យ​នាំ​វា​ចុះមក​ជួប​អស់លោក ដោយ​ធ្វើដូចជា​អស់លោក​ចង់​ពិនិត្យពិច័យមើល​ឲ្យ​រឹតតែច្បាស់ថែមទៀត រីឯ​យើងខ្ញុំ​នឹង​ត្រៀមជាស្រេច​ដើម្បី​សម្លាប់​វា មុន​នឹង​វា​មកដល់”។


ការអនុគ្រោះ​ពី​លោក​ឲ្យ​បញ្ជូន​ប៉ូល​មក​យេរូសាឡិម​។ តាមពិត ពួកគេ​កំពុង​រៀបចំ​ការពួនស្ទាក់​ដើម្បី​សម្លាប់​ប៉ូល​នៅតាមផ្លូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម