Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 11:11 - ព្រះគម្ពីរខ្មែរសាកល

11 ទីក្រុង​ត្រូវបាន​លើកឡើង​ដោយ​ពរ​របស់​មនុស្ស​ទៀងត្រង់ ប៉ុន្តែ​វា​ត្រូវបាន​រំលំ​ដោយ​មាត់​របស់​មនុស្ស​អាក្រក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រំលំ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​មនុស្ស​ត្រឹម​ត្រូវ​ទទួល​ពរ ទីក្រុង​ទាំង​មូល​ក៏​ចម្រុង‌ចម្រើន​ដែរ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ ទីក្រុង​ត្រូវ​រលំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ​របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រលំ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​មនុស្ស​ត្រឹម​ត្រូវ​ទទួល​ពរ ទីក្រុង​ទាំង​មូល​ក៏​ចំរុង‌ចំរើន​ដែរ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់ ទីក្រុង​ត្រូវ​រលំ។

សូមមើលជំពូក ចម្លង




សុភា‌សិត 11:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ មិនមែន​ពួកបង​ទេ ដែល​បញ្ជូន​ខ្ញុំ​មក​ទីនេះ គឺ​ព្រះ​វិញ​។ ព្រះអង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផារ៉ោន ជា​ចៅហ្វាយ​លើ​អ្នកដំណាក់​ទាំងអស់​របស់ទ្រង់ និង​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ផង​។


នៅពេល​មនុស្ស​សុចរិត​បានសុខ ទីក្រុង​នឹង​អបអរ ហើយ​នៅពេល​មនុស្ស​អាក្រក់​វិនាស​ទៅ ក៏​មាន​សម្រែកហ៊ោសប្បាយ​។


អ្នកដែល​មើលងាយ​អ្នកជិតខាង​របស់ខ្លួន គឺ​ខ្វះ​វិចារណញ្ញាណ រីឯ​មនុស្ស​មាន​ការយល់ដឹង រក្សាភាពស្ងៀមស្ងាត់​។


សេចក្ដីសុចរិតយុត្តិធម៌​លើកតម្កើង​ប្រជាជាតិ​មួយ រីឯ​អំពើបាប​ជា​ការអាប់យស​ដល់​ប្រជាជន​។


ក្នុងពេលដែល​មាន​ការបំពាន​ក្នុង​ស្រុក នោះ​មាន​មេដឹកនាំ​ច្រើន ប៉ុន្តែ​ស្រុក​នឹង​បាន​យូរអង្វែង ដោយព្រោះ​មនុស្ស​ម្នាក់​ដែល​មានការយល់ច្បាស់ ហើយ​ចេះដឹង​។


មនុស្ស​ចំអកឡកឡឺយ​អុចអាលឲ្យ​ទីក្រុង​ឆេះឡើង រីឯ​មនុស្ស​មានប្រាជ្ញា​រម្ងាប់​កំហឹង​វិញ​។


នៅ​ទីក្រុងនោះ មាន​បុរស​ក្រីក្រ​ម្នាក់​ដែល​មានប្រាជ្ញា គាត់​ក៏​រំដោះ​ទីក្រុង​នោះ​ដោយ​ប្រាជ្ញា​របស់គាត់​; យ៉ាងណាមិញ គ្មាន​អ្នកណា​នឹកចាំ​អំពី​បុរស​ក្រីក្រ​នោះ​ឡើយ​។


អណ្ដាត​ជា​ភ្លើង ជា​ពិភព​នៃ​សេចក្ដីទុច្ចរិត​; អណ្ដាត​ត្រូវបាន​ដាក់​នៅក្នុងចំណោម​អវយវៈ​របស់យើង ទាំង​ធ្វើឲ្យ​រូបកាយ​ទាំងមូល​សៅហ្មង ក៏​បញ្ឆេះ​ដំណើរ​ជីវិត ហើយ​ខ្លួនវា​ក៏​ត្រូវបាន​បញ្ឆេះ​ដោយ​ភ្លើង​ស្ថាននរក​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម