សាការី 9:8 - ព្រះគម្ពីរខ្មែរសាកល យើងនឹងបោះទ័ពនៅដំណាក់របស់យើង ជាកងទាហានយាម មិនឲ្យអ្នកណាឆ្លងមក ឬត្រឡប់ទៅវិញឡើយ។ គ្មានអ្នកសង្កត់សង្កិនឆ្លងមកឯពួកគេទៀតឡើយ ដ្បិតឥឡូវនេះ យើងបានឃើញដោយភ្នែករបស់យើងហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់យើង ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ ក៏គ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតដែរ ដ្បិតឥឡូវនេះ ភ្នែកយើងបានឃើញហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងការពារដំណាក់របស់យើងមិនឲ្យ កងទ័ពសត្រូវចេញចូលវាយលុកបានឡើយ ហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិន ប្រជារាស្ដ្ររបស់យើងទៀតដែរ ដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់អញ ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ នឹងគ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតឡើយ ដ្បិតឥឡូវនេះ ភ្នែកអញបានឃើញហើយ។ អាល់គីតាប យើងនឹងការពារដំណាក់របស់យើងមិនឲ្យ កងទ័ពសត្រូវចេញចូលវាយលុកបានឡើយ ហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិន ប្រជារាស្ដ្ររបស់យើងបានទៀតដែរ ដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។ |
សូមឲ្យទ្រង់រកយុត្តិធម៌ឲ្យមនុស្សទ័លក្រក្នុងចំណោមប្រជារាស្ត្រ សូមឲ្យទ្រង់សង្គ្រោះកូនចៅរបស់មនុស្សខ្វះខាត ហើយជាន់កម្ទេចអ្នកដែលសង្កត់សង្កិន។
កុំខ្លាចសេចក្ដីភិតភ័យដែលមកក្នុងមួយរំពេចឡើយ ហើយក៏កុំខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ កាលណាវាធ្លាក់មកនោះដែរ
នៅថ្ងៃនោះ គេនឹងច្រៀងចម្រៀងនេះនៅក្នុងដែនដីយូដាថា៖ “យើងមានទីក្រុងមួយដ៏រឹងមាំ ព្រះអង្គទ្រង់តាំងសេចក្ដីសង្គ្រោះឡើង ទុកជាកំពែង និងជាប៉ម។
ដូចដែលបក្សាបក្សីហើររេរាយ៉ាងណា ព្រះយេហូវ៉ានៃពលបរិវារក៏នឹងការពារយេរូសាឡិមយ៉ាងនោះដែរ។ ព្រះអង្គនឹងការពារ ហើយស្រោចស្រង់ ព្រះអង្គនឹងរំលង ហើយរំដោះ”។
ពេលនោះ ព្រះយេហូវ៉ានឹងនិម្មិតបង្កើតពពកនៅពេលថ្ងៃ ហើយផ្សែង និងពន្លឺនៃអណ្ដាតភ្លើងនៅពេលយប់ ពីលើអស់ទាំងទីកន្លែងនៃភ្នំស៊ីយ៉ូន និងពីលើអង្គប្រជុំរបស់នាង ដ្បិតនឹងមានបារាំមួយលើអស់ទាំងសិរីរុងរឿង
ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។
យ៉ាងណាមិញ អ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនទៅដោយរត់គេចដែរ ដ្បិតព្រះយេហូវ៉ានឹងយាងទៅខាងមុខអ្នករាល់គ្នា ព្រះនៃអ៊ីស្រាអែលនឹងការពារខាងក្រោយអ្នករាល់គ្នា។
អ្នកនឹងត្រូវបានតាំងឡើងដោយសេចក្ដីសុចរិត អ្នកនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតអ្នកនឹងមិនភ័យខ្លាចឡើយ ក៏នឹងនៅឆ្ងាយពីការបំភ័យ ដ្បិតវានឹងមិនចូលមកជិតអ្នកឡើយ។
នៅក្នុងទឹកដីអ្នក នឹងមិនឮអំពីអំពើហិង្សាទៀត ក្នុងព្រំដែនរបស់អ្នកនឹងមិនឮអំពីការបំផ្លាញ ឬការអន្តរាយឡើយ ផ្ទុយទៅវិញ អ្នកនឹងហៅកំពែងរបស់អ្នកថា “សេចក្ដីសង្គ្រោះ” ក៏ហៅខ្លោងទ្វាររបស់អ្នកថា “សេចក្ដីសរសើរតម្កើង”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “នៅថ្ងៃនោះ យើងនឹងវាយសេះទាំងអស់ដោយភាពភ្ញាក់ផ្អើល ហើយវាយអ្នកដែលជិះវាដោយភាពឆ្កួត។ យើងនឹងបើកភ្នែករបស់យើងមកលើវង្សត្រកូលយូដា ហើយវាយអស់ទាំងសេះរបស់ប្រជាជាតិនានាដោយភាពខ្វាក់ភ្នែក។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកដែលរស់នៅយេរូសាឡិម បានជាអ្នកដែលទន់ខ្សោយក្នុងពួកគេនឹងបានដូចដាវីឌនៅថ្ងៃនោះ ហើយវង្សត្រកូលដាវីឌនឹងបានដូចព្រះ គឺដូចទូតសួគ៌របស់ព្រះយេហូវ៉ានៅចំពោះពួកគេ។
គេនឹងរស់នៅក្នុងយេរូសាឡិម ហើយលែងមានការញែកចេញបំផ្លាញទៀតឡើយ គឺយេរូសាឡិមនឹងនៅដោយសុខដុមរមនាវិញ។
យើងនឹងយកឈាមចេញពីមាត់ពួកគេ ក៏យករបស់គួរឲ្យស្អប់ខ្ពើមរបស់ពួកគេចេញពីចន្លោះធ្មេញពួកគេ នោះពួកគេនឹងទៅជាអ្នកដែលនៅសល់សម្រាប់ព្រះរបស់ពួកយើងដែរ ហើយនឹងបានដូចជាមេដឹកនាំក្នុងយូដា រីឯអេក្រុននឹងបានដូចជាជនជាតិយេប៊ូសវិញ។
យើងបានឃើញជាប្រាកដនូវទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅអេហ្ស៊ីប និងបានឮសំឡេងថ្ងូររបស់ពួកគេហើយ ដូច្នេះយើងបានចុះមករំដោះពួកគេ។ ឥឡូវនេះ មក៍! យើងនឹងចាត់អ្នកឲ្យទៅអេហ្ស៊ីប’។
ពួកគេឡើងទៅពាសពេញផ្ទៃផែនដី ហើយទ្បោមព័ទ្ធជំរំរបស់វិសុទ្ធជន និងក្រុងដ៏ជាទីស្រឡាញ់ ប៉ុន្តែមានភ្លើងធ្លាក់ពីលើមេឃមក បំផ្លាញពួកគេ។