ដំបូន្មានរបស់ព្រះយេហូវ៉ានៅជារៀងរហូត អស់ទាំងគម្រោងព្រះហឫទ័យរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។
សាការី 6:1 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំងើបភ្នែកឡើងម្ដងទៀត ហើយសង្កេតមើល នោះមើល៍! មានរទេះចម្បាំងបួនចេញមកពីកណ្ដាលភ្នំពីរ។ ភ្នំទាំងនោះជាភ្នំលង្ហិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានងើយមើលម្តងទៀត ឃើញមានរទេះបួនចេញពីជ្រលងភ្នំមក ឯភ្នំទាំងពីរនោះជាភ្នំលង្ហិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញរទេះបួន ចេញពីចន្លោះភ្នំលង្ហិនពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ងើបភ្នែកឡើងម្តងទៀត ក្រឡេកទៅឃើញមានរថ៤ចេញពីកណ្តាលភ្នំ២មក ឯភ្នំទាំង២នោះជាភ្នំលង្ហិន អាល់គីតាប ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញរទេះបួន ចេញពីចន្លោះភ្នំលង្ហិនពីរ។ |
ដំបូន្មានរបស់ព្រះយេហូវ៉ានៅជារៀងរហូត អស់ទាំងគម្រោងព្រះហឫទ័យរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។
សេចក្ដីសុចរិតរបស់ព្រះអង្គប្រៀបដូចជាភ្នំនានាដ៏ធំឧត្ដម សេចក្ដីយុត្តិធម៌របស់ព្រះអង្គប្រៀបដូចជាទីជម្រៅដ៏មហិមា។ ព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ជួយសង្គ្រោះមនុស្ស និងសត្វ!
គ្មានប្រាជ្ញាណា គ្មានការយល់ដឹងណា ហើយគ្មានការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាឡើយ។
មែនហើយ តាំងពីមានថ្ងៃ គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ គ្មានអ្នកណាអាចរំដោះឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ។ ពេលយើងធ្វើ តើនរណាអាចបង្វែរបាន?”។
ដូច្នេះមើល៍! ព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង រទេះចម្បាំងរបស់ព្រះអង្គនឹងមកដូចជាខ្យល់កួច ដើម្បីសងព្រះពិរោធរបស់ព្រះអង្គក្នុងភាពក្ដៅក្រហាយ ព្រមទាំងសងការស្ដីបន្ទោសរបស់ព្រះអង្គដោយភ្លើងសន្ធោសន្ធៅ។
យ៉ាងណាមិញ ចូរទុកដង្គត់ និងឫសរបស់វានៅក្នុងដី ដោយចងវ័ណ្ឌដែក និងលង្ហិន នៅក្នុងស្មៅខ្ចីនៃទីវាល។ ចូរឲ្យវាទទឹកដោយសន្សើមពីមេឃ ហើយឲ្យវាមានចំណែកជាមួយសត្វព្រៃនៅក្នុងស្មៅនៃផែនដី។
មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។
ស្នែងមួយដែលបាក់ និងស្នែងបួនដែលក្រោកឡើងជំនួសវា គឺអាណាចក្របួនដែលនឹងក្រោកឡើងពីប្រជាជាតិនោះ ប៉ុន្តែគ្មានអំណាចរបស់ស្នែងមុននៅជាមួយទេ។
ទូតសួគ៌ក៏តបនឹងខ្ញុំថា៖ “ទាំងនេះជាខ្យល់ទាំងបួនទិសនៃមេឃដែលចេញមក ក្រោយពីឈរនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។
ដើម្បីធ្វើនូវអ្វីៗដែលព្រះហស្តរបស់ព្រះអង្គ និងគម្រោងរបស់ព្រះអង្គ បានកំណត់ទុកមុនឲ្យកើតឡើង។
នៅក្នុងព្រះអង្គ យើងបានទទួលមរតកដែរ ដោយព្រះអង្គបានកំណត់ទុកមុន ស្របតាមគោលបំណងរបស់ព្រះអង្គដែលធ្វើសកម្មភាពទាំងអស់តាមគម្រោងនៃបំណងព្រះហឫទ័យរបស់អង្គទ្រង់
ការទាំងនេះគឺស្របតាមបំណងព្រះហឫទ័យដ៏អស់កល្ប ដែលព្រះអង្គបានធ្វើឲ្យសម្រេចក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង។